ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បើក​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ស្តី​ពី​ក្រុមប្រឹក្សា​ចរចា​នៃ​សហជីព និង​និយោជក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សហជីព​សមាគម​និយោជក និង​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត​បាន​បើក​កិច្ច​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់​ជាតិ​លើ​សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ក្រុមប្រឹក្សា​ចរចា​នៃ​សហជីព និង​និយោជក ។ លោក អ៊ិ​ត សំ​ហេង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សហជីព​សមាគម​និយោជក និង​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត​បាន​បើក​កិច្ច​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់​ជាតិ​លើ​សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ក្រុមប្រឹក្សា​ចរចា​នៃ​សហជីព និង​និយោជក ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​បាន​ឲ្យ​ដឹង​ក្នុង​កិច្ច ពិគ្រោះ​យល់​ប​ល់​នា​ព្រឹក ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Mekong View Tower បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់​ក្រុមការងារ​កសាង​ច្បាប់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​អន្តរជាតិ​ខាង​ការ​ការ (ILO) ដែល​បាន សហការ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់​ជាតិ​នេះ​ឡើង​ក្នុង​គោលបំណង​១- ផ្សព្វផ្សាយ និង​បង្ហាញ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ក្រុមប្រឹក្សា​ចរចា​នៃ​សហជីព និង​និយោជក និង​២ – ប្រមូល​ធាតុ​ចូល​បន្ថែម​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ទទួល​បានការ​ឯកភាព និង​គាំទ្រ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​សំដៅ​ធានា​ឱ្យ​បានការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​រម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ការងារ​ប្រកបដោយ​ចីរភាព ។ ក្នុង​ន័យ​នេះ​ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់​ថា្ន​ក់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្តេជ្ញា​បន្ត​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​សំដៅ​លើកកម្ពស់​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ។

លោក​បាន​បន្ត​ថា ច្បាប់​ស្តី​ពី​សហជីព គឺជា​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​មួយ​ដែល​មាន​គោលដៅ​១- ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករនិយោជិត ២-​ធានា​នូវ​សិទ្ធ​សេរីភាព ក្នុង​ការ​ចរចា​ជា​សមូហភាព​រវាង​កម្មករនិយោជិត និង​និយោជក ៣-​ជំរុញ​ឱ្យ​មាន​សុខដុមរមនា ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​៤- រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការ​វិនិយោគ ។

លោក​បន្ថែម​ថា ដើម្បី​ធានា​ឱ្យ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព​ប្រកបដោយ​ប្រសិទ្ធភាព​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​ប្រកាស​ចំនួន​៤​នៅ​ក្នុង​ឆ្នាំ​២០១៦​ដែល​រួម​មាន​១- ប្រកាស​ស្តី​ពី​ការ​ចុះបញ្ជី​សហជីព និង​សមាគម​និយោជក ។ ២-​ប្រកាស​ស្តី​ពី​ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព ។ ៣- ប្រកាស​ស្តី​ពី​នីតិវិធី​នៃ​ការ​ធ្វើ​ឧបាស្រ័យ​លើ​ចំណាត់ការ​របស់​មន្ត្រី​ដែល​បាន​ប្រតិភូកម្ម​មុខងារ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព ។ ៤- ប្រកាស​ស្តី​ពី​ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ​ក្នុង​ការ​ធ្វើ​បណ្តឹង​អំពី​វិវាទ​ការងារ​រួម និង​ចេញ​លិខិត ទទួលស្គាល់​ប្រតិភូ​ក្រុមប្រឹក្សា​ចរចា ។

យោង​តាម​របាយការណ៍​នៃ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព​ជា​បន្តបន្ទាប់ ក្រសួង​ការងារ​ក៏​បាន​ដាក់​ចេញ​ប្រកាស​ចំនួន​៤​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៨ ដើម្បី​ធានា​ការ​អនុវត្ត​ច្បាប់​នេះ​ឱ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​ដូច​ខាងក្រោម​១-​ប្រកាស​ស្តី​ពី​នីតិវិធី​នៃ​ការ​បង់ប្រាក់​ភាគទាន​សហជីព និង​ប្រាក់​សេវា​ភ្នាក់ងារ ។ ២-​ប្រកាស​ស្តី​ពី​បែបបទ​នៃ​ការ​ថែរក្សា​កំណត់​ត្រា​ហិរញ្ញវត្ថុ​របស់​សហជីព ឬ​សមាគម​និយោជក ។ ៣-​ប្រកាស​ស្តី​ពី​ប្រតិភូ​បុគ្គលិក​នៅ​ក្នុង​សហគ្រាស​គ្រឹះស្ថាន ។ ៤-​ប្រកាស​ស្តី​ពី​ភាព​ជា​តំណាង​បំផុត​នៃ​សហជីព និង​បែបបទ​នីតិវិធី ដើម្បី​ទទួល​បាន​ភាព ជា​តំណាង​បំផុត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ