ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដឹស​កោះ​ប៉ែន​ភ័យ នឹង​ទឹកទន្លេ​មេគង្គ​ជន​ឡើង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រដឹស​ឫស្សី​កោះ​ប៉ែន​ដែល​បង្កើត​ឡើង​ដោយ​ដៃ ប្រវែង​ជាង​៨០០​ម៉ែត្រ ត​ភ្ជាប់​ពី​ត្រើយ​ក្រុង​កំពង់ចាម​ទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ក្នុង​ចំណោម​ជា​ច្រើន​កន្លែង ។ ប្រដឹស​នេះ​បារម្ភ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខុស​ប្រក្រតី​ធ្វើ​ឲ្យ​អន្តរាយ ។ លោក​ហេង…

ខេត្តកំពង់ចាម ៖ ប្រដឹស​ឫស្សី​កោះ​ប៉ែន​ដែល​បង្កើត​ឡើង​ដោយ​ដៃ ប្រវែង​ជាង​៨០០​ម៉ែត្រ ត​ភ្ជាប់​ពី​ត្រើយ​ក្រុង​កំពង់ចាម​ទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ក្នុង​ចំណោម​ជា​ច្រើន​កន្លែង ។ ប្រដឹស​នេះ​បារម្ភ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខុស​ប្រក្រតី​ធ្វើ​ឲ្យ​អន្តរាយ ។

លោក​ហេង ណា​រ៉ូ វ័យ​៤១​ឆ្នាំ ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រដឹស​កោះ​ប៉ែន​ធ្វើ​ឡើង​នៅ​ក្នុង​រដូវ​ទឹកទន្លេ​ស្រក កាលពីមុន​មាន​លក្ខណៈ​ធំ​ទូលាយ​សម្រាប់​ឲ្យ​មនុស្ស​ដើរ កង់​ម៉ូតូ និង​រថយន្ត​ធុន​តូច​អាច​បើក​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​បាន ក្នុង​គ្រា​ដែល​មិន​ទាន់​មាន​ស្ពានបេតុង​កោះ​ប៉ែន ។ ប្រដឹស​ឫស្សី​បច្ចុប្បន្ន​នេះ​ធ្វើ​ឡើង​សម្រាប់​តែ​មនុស្ស​ដើរ​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ប៉ុណ្ណោះ ។

ក្នុង​អំឡុង​ថ្ងៃ​ទី​៣ និង​៤​មីនា ២០១៩ ទឹកទន្លេ​ហក់​ឡើង​ច្រើន ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​មានការ​បារម្ភ ក៏​ជួសជុល​នៅ​ត្រង់​ផ្នែក​កណ្តាល​ដោយ​យក​បាវ​ខ្សាច់​ដាក់​សង្កត់​តាម​ជើង​ប្រដឹស​ឲ្យ​ធ្ងន់ ការពារ​កុំ​ឲ្យ​សណ្តក​ហើប​ឡើង​ងាយ​នឹង​របូត ហើយ​អណ្តែត​តាម​ខ្សែទឹក​ហូរ​ទៅ​ក្រោម ។ នា​ថ្ងៃ​បន្ទាប់​មក​ទៀត​លោក​ហេង ណា​រ៉ូ និង​មនុស្ស​ចំនួន​២​នាក់​ទៀត​បាន​បន្ត​ដើរ​រឹត​ចងខ្សែ​លួស​តាម​បង្គោល​ណា ដែល​មើលទៅ​រលុង ឬ​ធូរ​នោះ​នឹង​ត្រូវ​រើ​បុក​ឲ្យ​ណែន​ចូល ។ ក្នុង​ករណី​បើ​ទឹកទន្លេ​បន្ត​ហក់​ឡើង​ត្រឹម​កន្លះ​ម៉ែត្រ​បន្ថែម​ទៀត ប្រដឹស​ត្រង់​ផ្នែក​កណ្តាល​នឹង​ត្រូវ​ដាច់​របូត​ហូរ​តាម​ទឹក ដូច​កាលពី​លើក​មុន​មិន​ខាន ។ លោក​ប៊ុ​ន ដា​រ៉ា ម្ចាស់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែនព្យាយាម​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​ទៅ​លេង​កំសាន្ត​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ។

លោក​អ៊ុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​វិញ ឲ្យ​ដឹង​ថា ទឹកទន្លេ​មេគង្គ​ក្នុង​រដូវប្រាំង​ដែល​បាន​ឡើង​បន្តបន្ទាប់​នោះ ដោយសារ​តែ​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​ត្រូវ​គេ​បើក​ទំ​បន់​វា​រី​អគ្គី​ស​នី​ទើ​បណ្តាល​ឲ្យ​នៅ​ផ្នែក​ខាងក្រោម​ឡើង តែ​មិន​មាន​អ្វី​ដែល​ត្រូវ​រង​ផល​ប៉ះពាល់​ទេ ។ ទឹកទន្លេ​មេគង្គ​ចាប់ពី​ថ្ងៃ​ទី​១-៤​មីនា ឡើង​០,៤៤​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ទី​៥​មីនា ទឹក​ស្រក​០,០២​ម៉ែត្រ ហើយ​បន្ត​ស្រក បណ្តើរ​ៗ​ទៀត ៕ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ