ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅផឹកជាមួយគេសុខៗ ក៏នឹកចង់​អីអី…​រួច​រាល់ ត្រូវនាងធ្វើស៊ីអស់ពីខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ចេញពី​ផឹកស៊ី​ស្រវឹង​សុំ​មិត្តភក្តិ​ថា ចេញ​មុនព្រោះ​មានធុរៈ តែ​បែរជា​លួច​ទៅ​ទាក់ទង​ស្ត្រី​បម្រើ​ផ្លូវភេទ ​ដែល​ឈរ​ទាក់​ម៉ូយ​នៅ​វត្ត​ភ្នំ យក​ទៅ​ឡើងឋានសួគ៌​ម៉ា​សប្បាយរួចរាល់​ហើយ​ត្រឡប់​ទៅ​វិញ ត្រូវ​បាន​ស្ត្រី​រកស៊ី​ផ្លូវភេទ​នោះលួច​យក​កាបូប​លុយ​អស់​ជាង​៣០០​ដុល្លារ និង​កាត​គ្រី​ម៉ូតូ​មួយទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​១០​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ចេញពី​ផឹកស៊ី​ស្រវឹង​សុំ​មិត្តភក្តិ​ថា ចេញ​មុនព្រោះ​មានធុរៈ តែ​បែរជា​លួច​ទៅ​ទាក់ទង​ស្ត្រី​បម្រើ​ផ្លូវភេទ ​ដែល​ឈរ​ទាក់​ម៉ូយ​នៅ​វត្ត​ភ្នំ យក​ទៅ​ឡើងឋានសួគ៌​ម៉ា​សប្បាយរួចរាល់​ហើយ​ត្រឡប់​ទៅ​វិញ ត្រូវ​បាន​ស្ត្រី​រកស៊ី​ផ្លូវភេទ​នោះលួច​យក​កាបូប​លុយ​អស់​ជាង​៣០០​ដុល្លារ និង​កាត​គ្រី​ម៉ូតូ​មួយទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ មីនា តាម​បណ្តោយ​ផ្លូវ​៥១ នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ជាប់ចោទ​មាន ឈ្មោះ​ស្រី លន អាយុ​ជាង​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ម្តុំ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ឈ្មោះ ម៉េ​ង ឆាយ អាយុ​២៨​ទៅ​២៩​ឆ្នាំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​ជាមួយ​មិត្តភក្តិ​បាន​អង្គុយ​ផឹកស៊ី​នៅ​ម្តុំ​ក្បែរ​កន្លែង​កើត​ហេតុ ។ លុះ​ពេល​ស្រវឹងស្រា​ ក៏​សុំ​មិត្តភក្តិ​ចេញ​មក​មុន តែ​មិន​អោយ​មិត្តភក្តិ​ដឹង​ថា ​ខ្លួន​លួច​ទាក់ទង​ស្ត្រី​រកស៊ី​ផ្លូវភេទ​នាំ​ទៅ​ឡើងឋានសួគ៌​នោះ​ទេ ។ លុះ​បើក​ប្រតិបត្តិការ​ឡើងផ្ទះ​សំណាក់​ទ្វារ​នាគ​នៃ​ឋាន​ព្រះ​ច័ន្ទ​ចប់​រួច​រាល់​ហើយ ស្រាប់តែ​បាត់​កាបូប​លុយ នៅ​ក្នុង​កាបូប​ដែល​មាន​លុយ​ជាង​៣០០​ដុល្លារ និង​កាត​គ្រី​ម៉ូតូ​ហុង​ដា​​ឌ្រី​ម ។

ប្រភព​ដដែល​បាន​ចោទ​ថា ស្ត្រី​ដែល​គាត់​នាំ​ទៅ​កម្សាន្ត​នៅ​ឋាន​លើ​មិ​ញ​នេះ​ ជា​អ្នក​លួច​ក៏​ទៅ​ប្រាប់​មិត្តភក្តិ​ឱ្យ​ជួយ​ដើរ​រក ។ លុះ​ពេល​មក​ដល់​ចំណុច​វត្ត​ភ្នំ​វិញ ក៏​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ កំពុង​តែ​ឈរ​រេរា​តឺ​នុយ​លេច​លើ​លេច​ក្រោម ស្មាន​ភ្លាម​ថា ​ជា​បក្សពួក​ផ្សំ​គំនិត​គ្នា​ជាមួយ​ស្ត្រី​ម្នាក់​នោះ ដោយ​ស្រវឹង​ផង ខឹង​ពេក​បាន​វាយ​២​ដៃ​ចំ​មុខ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​នេះ បណ្តាល​ឱ្យ​រង​របួស​ប៉ោង​មុខ ។ ភ្លាម​ៗ​នោះ​ដែរ ​ក៏​មាន​បក្សពួក​២ ​ទៅ​៣​នាក់​ទៀត មាន​ស្រី​ មាន​ប្រុស ​បាន​ចេញ​មក​ព្រួត​វាយ​ទៅ​លើ​បុរស​នេះ​វិញ ផ្អើល​ដល់​សមត្ថកិច្ច​នឹង​អ្នក​សារ​ព័ត៌មាន​ទៅ​ដល់​កន្លែង​កើតហេតុ​ព្រោងព្រាត​ គឺ​ផ្អើល​ឈុ​ល​នៅ​វត្ត​ភ្នំ ។

បើ​តាម​សម្តី​ស្ត្រី​រកស៊ី​ផ្លូវភេទ ដែល​ត្រូវ​ប៉ុន្មាន​ដៃ​មុន​នេះ​បាន​និយាយ​ថា ខ្លួន​មិន​បាន​លួច​កាបូប​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ក៏​មិន​បាន​ទៅ​ដេក​ជាមួយ​ដែរ គឺ​គាត់​យក​ស្រី​ផ្សេង​ទៅ​ដេក​ជាមួយ ចំណែក​ខ្លួន​មិន​ដែល​ស្គាល់​និង​មិន​បាន​ទៅ​ដេក​ជាមួយ​ទេ ។ ស្ត្រី​ជាំមុខ​ត្រូវ​ប៉ុន្មាន​ដៃ​រូប​នេះ​ចោទ​តប​វិញ​ថា ខ្លួនឯង​បែក​ថ្នាំ​បែរជា​មក​រករឿង​ច្រឡំ​មនុស្ស ហើយ​វាយ​ទៅ​លើ​រូប​នាង​ទៅ​វិញ ។ ក្រោយ​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​នឹកឃើញ​ថា ​កាបូប​លុយ​គាត់​បាន​បាត់​ទៅ​ហើយ ឯកា​រដាក់​ពាក្យបណ្តឹង ​ក៏​មិន​បានការ​អី​នោះ​ដែរ ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ទោមនស្ស​ក្រៃ​លែង គឺ​បើ​នៅ​ត្រេង​ត្រាង​ទៀត​ច្បាស់​ ជា​វណ្ឌ.​ក​វិញ​មិន​ខាន ព្រោះ​វ៉ៃ​គេ​​ច្រឡំ ។

អត្ថបទសរសេរ ដោយ