ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​- កូរ៉េ​ចុះ​អនុស្សា​រណៈ​យោគយល់​សំខាន់​ៗ​ចំនួន​៥

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ចុះ​ពិធី​ចុះហត្ថលេខា​សំខាន់​ក្នុង​នោះ​មានការ​ផ្តល់​ឥណទាន​សម្បទាន គម្រោង​ផ្គត់ផ្គង់​ថាមពល គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​សុខាភិបាល​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ចុះ​ពិធី​ចុះហត្ថលេខា​សំខាន់​ក្នុង​នោះ​មានការ​ផ្តល់​ឥណទាន​សម្បទាន គម្រោង​ផ្គត់ផ្គង់​ថាមពល គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​សុខាភិបាល​ជាដើម ។

ពិធី​ចុះ​កិច្ចព្រមព្រៀង​បាន​ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​កិច្ចព្រមព្រៀង​ទាំង​៥​នោះ​រួម​មាន ១- កិច្ច​សម្របសម្រួល​ក្រប​ខណ្ឌ​ស្ដី​ពី​ការ​ផ្ដល់​ឥណទាន​សម្បទាន​នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​2019-2023 ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោកស្រី កាង ឃ្យូ​ង​វ៉ា រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ ។ ២- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​នៃ​សាធារណរដ្ឋ​កូរ៉េ​ស្ដី​ពី​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាត​តូច​បំផុត និង​ស្ថានីយ​សាក​អា​គុយ​នៅ​កម្ពុជា ចុះហត្ថលេខា​ដោយ​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា និង​លោក សង់ យូ​ន​ម៉ូ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឧស្សាហកម្ម និង​ថាមពល​កូរ៉េ ។

៣ – កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចុះហត្ថលេខា​ដោយ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក អ៊ី​ន សង់​ស៊ូ​ប្រធាន​ធនាគារ​នីហរ័ណ​-​អហ​រ័​ណ​កូរ៉េ ។ ៤- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ច​សហប្រតិបត្តិការ​សម្រួលការ​វិនិយោគ​ពី​កូរ៉េ​ចុះហត្ថលេខា​ដោយ​លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក ក្វ​ន់ ភ្យ​ង់​អូ ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​-​វិនិយោគ​កូរ៉េ ។

៥- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រាជ​បណ្ឌិតសភា​កម្ពុជា និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្ស​សាស្ត្រ និង​សង្គម​សាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ​ចុះហត្ថលេខា​ដោយ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​លោក សង់ ឃ្យុ​ង​រ្យ៉ុ​ង ប្រធាន​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​កូរ៉េ ។

គួរ​ឮ​កថា លោក​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង និង​ភរិយា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុ​ជានា​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ដំបូង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ