ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អង់គ្លេស​បដិសេធ​ការ​បោះ​ប្រជាមតិ​លើក​ទី​២

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ះ បណ្ដា​សមាជិក​សភា​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៤​មីនា បាន​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​បំផុត បដិសេធ​ការ​ធ្វើ​វិសោធនកម្ម​មួយ​ដែល​ស្នើ​ពន្យារពេល​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហៅ​BREXIT ដើម្បី​អាច​ឲ្យ​មានការ​បោះ​ប្រជាមតិ​ជា​លើក​ទី​២​លើ​BREXIT​។ សមាជិក​សភា​៣៣៤​រូប​បាន​បោះ​ឆ្នោត​ប្រឆាំង​ការ​ធ្វើ​វិសោធនកម្ម​នោះ ហើយ​៨៥​រូប​បោះ​ឆ្នោះ​គាំទ្រ ជិ​ិ​ត​៣​ឆ្នាំ​ក្រោយ​ការ​បោះ​ប្រជាមតិ​ខែមិថុនា​ឆ្នាំ​២០១៦ ដែល​សម្រេច​ជ្រើសរើស​យក​BREXIT…

ប្រទេស​អង់គ្លេស ះ បណ្ដា​សមាជិក​សភា​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៤​មីនា បាន​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​បំផុត បដិសេធ​ការ​ធ្វើ​វិសោធនកម្ម​មួយ​ដែល​ស្នើ​ពន្យារពេល​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហៅ​BREXIT ដើម្បី​អាច​ឲ្យ​មានការ​បោះ​ប្រជាមតិ​ជា​លើក​ទី​២​លើ​BREXIT​។

សមាជិក​សភា​៣៣៤​រូប​បាន​បោះ​ឆ្នោត​ប្រឆាំង​ការ​ធ្វើ​វិសោធនកម្ម​នោះ ហើយ​៨៥​រូប​បោះ​ឆ្នោះ​គាំទ្រ ជិ​ិ​ត​៣​ឆ្នាំ​ក្រោយ​ការ​បោះ​ប្រជាមតិ​ខែមិថុនា​ឆ្នាំ​២០១៦ ដែល​សម្រេច​ជ្រើសរើស​យក​BREXIT និង​ខណៈ​សល់​ពេល​តែ​១៥​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​កំណត់​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ថ្ងៃ​ទី​២៩​មីនា​។ ប៉ុន្តែ​សភា​ប្រទេស​នេះ​មានការ​ខ្វែង​ទំនាស់​គ្នា​យ៉ាង​ខ្លាំង លើ​បែបបទ​នៃ​ការ​អនុវត្ត​ការ​ចាកចេញ​នោះ​។ សំណើ​ធ្វើ​វិសោធនកម្ម​នេះ ត្រូវ​បាន​ដាក់​ដោយ​ក្រុម​ឯករាជ្យ​មួយ ដែល​មាន​បណ្ដា​សមាជិក​សភា​ចាក​ចេញពី​គណបក្ស​ការងារ និង​គណបក្ស​អភិរក្សនិយម​ហើយ​ស្នើ​ឲ្យ​ពន្យារពេល​អំឡុង​ពេល​២​ឆ្នាំ ដែល​គ្រោង​ដោយ​មាត្រា​ទី​៥០​នៃ​សន្ធិសញ្ញា​អឺរ៉ុប​ក្រុង​លី​ស្បោ​ន សម្រាប់​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប ដើម្បី​អាច​រៀបចំ​ការ​បោះ​ប្រជាមតិ​ថ្មី​។ គណបក្ស​ការងារ​ជា​គណបក្សប្រឆាំង និយាយ​ថា វា​យឺត​ពេល​ហើយ​ដើម្បី​រុញ​ទៅ​រក​ការ​បោះ​ប្រជាមតិ​ជា​លើក​ទី​២​។ ការ​បដិសេធ​របស់​សភា​នោះ​ចូលរួម​ទាំង​ដោយ​ពួក​អភិរក្សនិយម​ច្រើន​រូប ហើយ​សមាជិក​សភា​គណបក្ស​ការងារ​ច្រើន​នាក់​បោះ​អនុប្បវាទ​។

​នា​ថ្ងៃ​ទី​១៤​មីនា​នោះ​ដែរ​សភា​អង់គ្លេស បាន​បោះ​ឆ្នោត​គាំទ្រ​ការ​ពន្យារពេល​កាលបរិច្ឆេទ អនុវត្ត​BREXIT​ព្រមទាំង​ឲ្យ​មានការ​បោះ​ឆ្នោត​ថ្មី លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​BREXIT ដែល​នាយក​រដ្ឋមន្ត្រី​លោកស្រី​THERESA MAY​ធ្វើ​ជាមួយ​សហភាព​អឹ​រ៉ុ​ប​។ បែប​នេះ​នាំ​ឲ្យ​លោកស្រី​មាន​ដង្ហើម​ដក​។ ញត្តិ​មួយ​ដែល​ដាក់​ដោយ​រដ្ឋាភិបាល ត្រូវ​បាន​អនុម័ត​ដោយ​៤០២​សំឡេង និង​២០២​សំឡេង​ប្រឆាំង​។ សភា​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល ស្វែងរក​កិច្ចព្រមព្រៀង​មួយ ជាមួយ​សហភាព​អឺរ៉ុប ពេល​ពន្យារ​កាលបរិច្ឆេទ​BREXIT​ដែល​មាន​រយៈពេល​ខ្លី​ត្រឹម​ថ្ងៃ​ទី​៣០​មិថុនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ