ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…​ស្មើ​ដូច​ម្រាមដៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​តៀម​លក់​កាហ្វេ​មួយ​ជាប់​ចំណតរថយន្ត​…​តៃកុង​ឡាន​តាក់ស៊ី​២​នាក់​អង្គុយ​ក្រេប​កាហ្វេ​ខ្មៅ​បណ្តើរ​រង់ចាំ​ម៉ូយ​ជិះ​ពេញ​បណ្តើរ​…​តៃកុង​តាក់ស៊ី​ម្នាក់​និយាយ​ថា ៖ -​ថ្ងៃមុន​ចោរ​ម្នាក់​កាច់ក​ម៉ូតូ​គេ​បាន​មួយ​គ្រឿង​…​ម្ចាស់​បាន​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​រក​…​គ្រាន់តែ​ប្រាប់​ភិនភាគ​ចោរ​ក៏​ចាប់​បាន​ម្នាក់​…​វ៉ៃ​ខ្នោះ​បណ្តើរ​ទៅ​យក​ម៉ូតូ​ដែល​ចោរ​បាន​លក់ ។ ក្រេប​កាហ្វេ​ខ្មៅ​បណ្តើរ​និយាយ​បណ្តើរ ៖ -​អ្ហែង​ដឹង​ទេ​…​ចោរ​នាំ​ប៉ូលិស​ទៅ​ដល់​ឃ្លាំង​កុងស៊ីបញ្ចាំ​មួយ​ប្រាប់​ថា​…​ខ្ញុំ​លក់​ម៉ូតូ​ឱ្យ​គាត់​បាន​២៥០​ដុល្លារ​ដោយ​ចង្អុលមុខ​អ្នក​ទទួល​…​ព្រមទាំង​នាំ​ចូល​ឃ្លាំង​យក​ម៉ូតូ​នោះ​មក​វិញ​…​ហើយ​ប៉ូលិស​ចាប់​អ្នកទិញ​វ៉ៃ​ខ្នោះ​បណ្តើរ​មក​ដែរ​…​ព្រោះ​ជាប់ចោទ​ជា​អ្នក​ទទួលផល​ចោរកម្ម ។ តៃកុង​តាក់ស៊ី​ក្លើ​ម្នាក់​ទៀត​ដែល​អង្គុយ​ជាមួយ​…​កាន់​កាសែត​កោះ​សន្តិភាព បន្ទាប់​ពី​បឺត​បារី​បង្ហុយ​រួច…

នៅ​តៀម​លក់​កាហ្វេ​មួយ​ជាប់​ចំណតរថយន្ត​…​តៃកុង​ឡាន​តាក់ស៊ី​២​នាក់​អង្គុយ​ក្រេប​កាហ្វេ​ខ្មៅ​បណ្តើរ​រង់ចាំ​ម៉ូយ​ជិះ​ពេញ​បណ្តើរ​…​តៃកុង​តាក់ស៊ី​ម្នាក់​និយាយ​ថា ៖

-​ថ្ងៃមុន​ចោរ​ម្នាក់​កាច់ក​ម៉ូតូ​គេ​បាន​មួយ​គ្រឿង​…​ម្ចាស់​បាន​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​រក​…​គ្រាន់តែ​ប្រាប់​ភិនភាគ​ចោរ​ក៏​ចាប់​បាន​ម្នាក់​…​វ៉ៃ​ខ្នោះ​បណ្តើរ​ទៅ​យក​ម៉ូតូ​ដែល​ចោរ​បាន​លក់ ។
ក្រេប​កាហ្វេ​ខ្មៅ​បណ្តើរ​និយាយ​បណ្តើរ ៖

-​អ្ហែង​ដឹង​ទេ​…​ចោរ​នាំ​ប៉ូលិស​ទៅ​ដល់​ឃ្លាំង​កុងស៊ីបញ្ចាំ​មួយ​ប្រាប់​ថា​…​ខ្ញុំ​លក់​ម៉ូតូ​ឱ្យ​គាត់​បាន​២៥០​ដុល្លារ​ដោយ​ចង្អុលមុខ​អ្នក​ទទួល​…​ព្រមទាំង​នាំ​ចូល​ឃ្លាំង​យក​ម៉ូតូ​នោះ​មក​វិញ​…​ហើយ​ប៉ូលិស​ចាប់​អ្នកទិញ​វ៉ៃ​ខ្នោះ​បណ្តើរ​មក​ដែរ​…​ព្រោះ​ជាប់ចោទ​ជា​អ្នក​ទទួលផល​ចោរកម្ម ។

តៃកុង​តាក់ស៊ី​ក្លើ​ម្នាក់​ទៀត​ដែល​អង្គុយ​ជាមួយ​…​កាន់​កាសែត​កោះ​សន្តិភាព បន្ទាប់​ពី​បឺត​បារី​បង្ហុយ​រួច និយាយ​ថា

-​អញ​អាន​កាសែត​រាល់​ព្រឹក​…​និយាយ​ពី​គេ​លួច​កាប់​ឈើ​ដឹក​ទាំង​ឡាន​ៗ…​យក​ទៅ​ស្រុក​យួន​កម្រ​ចាប់​បាន ។ អ្ហែង​ដឹង​ទេ​…​គេ​លួច​កាប់​ឈើ​ធំ​ៗ​លក់​ឱ្យ​ឈ្មួញ​អ្នកមាន​…​អា​ឈ្មួញ​អ្នកមាន​យក​ទៅ​អារច្រៀក​តាម​ខ្នាត​…​រួច​ដឹក​បន្ត​ទៅ​លក់​នៅ​ស្រុក​យួន​…​។

អ្ហែង​គិត​ឃើញ​ទេ​…​ចោរ​វា​លួច​កាប់​ឈើ​បាន​ហើយ​លក់​ឱ្យ​ឈ្មួញ​…​បញ្ជាក់​ច្បាស់​ណាស់​…​ម្ខាង​ជា​ចោរ​ម្ខាង​ទៀត​ជា​អ្នក​ទទួលផល​ចោរកម្ម​…​េ​ហ​តុ​អី​អត់​ដែល​ឃើញ​ចាប់​បាន​សោះ​…​ឃើញ​តែ​គេ​ផ្សាយ​ថា អា​ទទួល​ផល​ចោរកម្ម​ក្លាយជា​សេដ្ឋី ជា​ឧកញ៉ា​រាប់​មិន​អស់​ទៅ​ហើយ​…​វា​ខុស​ពី​ចោរលួច​ម៉ូតូ​កញ្ចាស់​…​វា​ខុស​ពី​ចោរ​លួច​ដោះ​ធុងអាគុយ​លក់​បាន​២០​ដុល្លារ​…​ចាប់​ទាំង​ចោរ​ចាប់​ទាំង​អ្នកទិញ​…​រួច​បញ្ជូន​ទៅ​តុលាការ​ជាប់គុក​រាប់​មិន​អស់​ទេ ។

តៃកុង​ឡាន​ដែល​អង្គុយ​ទល់មុខ​…​មើល​ឆ្វេង​មើល​ស្តាំ​…​មើលទៅ​ឡាន​តាក់ស៊ី​របស់​ខ្លួន​ក្រែង​មាន​ម៉ូយ​រង់ចាំ​យូរ​…​ក៏​ក្រេប​កាហ្វេ​ខ្មៅ​បង្ហើយ​រួច​និយាយ​មាត់​បែប​វៀច​បន្តិច​ថា ៖

-​យុត្តិធម៌​ស្មើភាព​គ្នា​ដូច​ម្រាមដៃ​…​អ្ហែង​មើល​ម្រាមដៃ​មើល​ស្មើគ្នា​ដែរ​អត់0x017d7 មាន​តែ​ម្រាមដៃ​ព្រះ​ទេ​ដែល​ស្មើ​…​ចំណែក​ម្រាមដៃ​មនុស្សលោក​…​គ្មាន​ទេ​រឿង​ស្មើគ្នា​នោះ​…​ណ្ហើយ​យល់​ដឹង​ប៉ុណ្ណឹង​បាន​ហើយ​…​លា​ហើយ​ណា ឡាន​អញ​ពេញ​ហើយ​…​ទៅ​មុន​ហើយ​វ៉ើ​យ​សម្លាញ់​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ