រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារចាប់ខ្លួន ក្រោយធ្វើសកម្មភាពវាយកូនប្រុសបង្កើតរបស់ខ្លួនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ហើយខណៈប្រពន្ធទៅធ្វើការរោងចក្រហើយប្រគល់កូនទាំង២នាក់ ឲ្យបុរសជាប្ដីនេះមើលថែ ហើយបុរសនេះខឹងកូនយំតាមម្ដាយលួងមិនបាត់ ទើបវាយតែម្តង ។ បន្ទាប់មក សាច់ញាតិខាងប្រពន្ធបានកើតទុកមិនសុខចិត្ត ព្រោះឃើញមានរបួសស្នាមច្រើនកន្លែងលើដងខ្លួនសពកូន ទើបប្ដឹងនគរបាលឲ្យចាប់ខ្លួនបុរសជាឪពុកចាត់ការតាមច្បាប់ព្រោះសង្ស័យថា ក្មេងប្រុសខាងលើស្លាប់ដោយស្នាដៃឪពុក។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១១ មីនា ស្ថិតនៅក្នុងបន្ទផ្ទះប់ជួល គ្មានលេខ មួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យ ឈ្មោះ ន័យ រិទ្ធី ហៅ ម៉ាប់ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ មានប្រពន្ធឈ្មោះ ស្រេង សុភ័ក្ត្រ អាយុ២៩ឆ្នាំ ។ ចំណែកកូនប្រុសដែលស្លាប់នោះឈ្មោះ រិទ្ធី រ៉ាទី អាយុ៣ឆ្នាំ និងមានកូនស្រីម្នាក់ទៀតឈ្មោះ រិទ្ធី លាងអ៊ី អាយុ១ឆ្នាំកន្លះប៉ុណ្ណោះ ។
យោងតាមរបាយការណ៍របស់នគរបាលនៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោបានឲ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១១ មីនា ប្រពន្ធបានទុកកូនតូចទាំង២នាក់ ឱ្យប្ដីមើលថែ ។ ហើយនាងបានចេញទៅធ្វើការរោងចក្របាត់ ។ ពេលនោះកូនទាំង២បានយំតាមម្ដាយ ហើយទោះបីខំលួងយ៉ាងណាក៏មិនឈប់យំឡើយ ដែលជាហេតុធ្វើឲ្យបុរសនេះខឹងសម្បារយ៉ាងខ្លាំងហើយបានយកអំបោស និងដែកកាងព្យួរខោអាវវាយទៅលើកូនប្រុសអាយុ៣ឆ្នាំចំត្រង់គូទ ជើង និងដងខ្លួន បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង ព្រមទាំង និយាយសម្លុតឲ្យឈប់យំ។ ប៉ុន្តែភ្លាមៗនោះមិនបានយកកូនប្រុសខាងលើទៅកាន់មន្ទីរពេទ្យឡើយ ចំណែកស្ត្រីជាប្រពន្ធ ក៏មិនបានប្ដឹងផ្ដល់អ្វីដែរ ។
ប្រភពដដែលបន្តទៀតថា លុះដល់វេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៣ មីនា កូនប្រុសមានអាការៈស្រួលខ្លាំងប្រកាច់រមួលដៃ រមួលជើង និងស្រែកយំខ្លាំងៗ ហើយបុរសជាឪពុកនេះ មិនបាននាំកូនទៅកាន់មន្ទីរពេទ្យភ្លាមៗទេ គឺទុករហូតដល់ម៉ោង១១និង៣០នាទីថ្ងៃខែឆ្នាំដដែល ។ ពេលដែលស្ត្រីជាប្រពន្ធឈ្មោះ ស្រេង សុភ័ក្ត្រ ចេញពីធ្វើការរោងចក្រ ហូបបាយថ្ងៃត្រង់ ទើបជននេះរកខ្ចីម៉ូតូអ្នកជិតខាង ជិះឌុបប្រពន្ធ និងកូនទៅមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ខណៈនោះក្រុមគ្រូពេទ្យបានជួយសង្គ្រោះញាប់ដៃញាប់ជើងដែរប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេករហូតដល់វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែមីនាដដែលកូនប្រុសបានស្លាប់។
ប្រភពខាងលើបានបន្តថា រហូតដល់វេលាម៉ោង០៧ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បុរសនេះនិងប្រពន្ធ បាននាំយកសពកូនប្រុសទៅកាន់វត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីបូជាតាមប្រពៃណី។ ប៉ុន្តែខណៈនោះក្រុមគ្រួសារខាងប្រពន្ធដែលបានទៅចូលរួមមើលខ្លួនសពឃើញមានស្នាមរបួសពេញដងខ្លួន ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ឲ្យជួយអន្តរាគមន៍ពិនិត្យកោសល្យវិច័យ ។ ព្រមទាំងប្ដឹងឲ្យចាប់ខ្លួនបុរសនោះចាត់ការតាមច្បាប់ព្រោះសង្ស័យថា ការស្លាប់នេះបណ្ដាលមកពីការប្រើអំពើហឹង្សាវាយដំពីសំណាក់បុរសជាឪពុក។
ចែករំលែកព័តមាននេះ