ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​ធម្មជាតិ​បំបាត់​ភ្នែក​ក្រហម

5 ឆ្នាំ មុន

ការ​លេចឡើង​នូវ​សរសៃឈាម​ក្រហម​លើ​ផ្នែក​ពណ៌​ស​នៃ​ភ្នែក​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន ផ្សេង​ៗ​ពី​គ្នា​ដូច​ជា កង្វះ​នៃ​ការ​គេង​,​ភាព​អស់កម្លាំង​, ភាព​ស្ងួត​នៃ​ភ្នែក​, ការ​ប៉ះ​នឹង​ជាតិពុល ក៏​ដូច​ជា​ការ​រលាក​, អាលែកហ្ស៊ី​, ឆ្លង​មេរោគ និង​ការ​ប៉ះទង្គិច​ខ្លាំង​ណាមួយ​។ អ្នកជំនាញ​ផ្នែក​ភ្នែក​ជា​ច្រើន​និយាយ​ថា…

ការ​លេចឡើង​នូវ​សរសៃឈាម​ក្រហម​លើ​ផ្នែក​ពណ៌​ស​នៃ​ភ្នែក​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន ផ្សេង​ៗ​ពី​គ្នា​ដូច​ជា កង្វះ​នៃ​ការ​គេង​,​ភាព​អស់កម្លាំង​, ភាព​ស្ងួត​នៃ​ភ្នែក​, ការ​ប៉ះ​នឹង​ជាតិពុល ក៏​ដូច​ជា​ការ​រលាក​, អាលែកហ្ស៊ី​, ឆ្លង​មេរោគ និង​ការ​ប៉ះទង្គិច​ខ្លាំង​ណាមួយ​។ អ្នកជំនាញ​ផ្នែក​ភ្នែក​ជា​ច្រើន​និយាយ​ថា សរសៃឈាម​ក្រហម​នៅ​ក្នុង​ភ្នែក​អាច​លេចឡើង​ដោយសារ​បញ្ហា​វេជ្ជសាស្ត្រ​មួយ​ចំនួន​ផង​ដែរ ហើយ​ប៉ុន្មាន​ក្នុង​ចំណោម​នោះ គឺ​ជំងឺភ្នែកក្រហម​, ជំងឺ​ភ្នែក blepharitis, ជំងឺ​ដំបៅ​កញ្ចក់ភ្នែក​, ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​, ជំងឺ​ភ្នែក iritis និង Grave’s disease ។

ប្រសិនបើ​ការ​ឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក​របស់​អ្នក​បណ្ដាល​មក​ពី​ជំងឺ​នេះ ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើប​មាន​ប្រសិទ្ធភាព ។ ប៉ុន្តែ​ប្រសិនបើ​គ្រូពេទ្យ​ភ្នែក​និយាយ​ថា បញ្ហា​នៃ​ការ​ឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក​របស់​អ្នក​មិនមែន​បណ្ដាល​មក​ពី​ជំងឺ​ណាមួយ​ដូច​បាន​រៀបរាប់​ទេ​នោះ កុំ​បារម្ភ ! ក៏​ព្រោះ​សរសៃឈាម​ទាំងនោះ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយ​ចំនួន ។
សូម​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ព្យាបាល​អាការ​ឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក ៖
ដោះស្រាយ​បញ្ហា​ឡើង​សរសៃ​ក្រហម​ក្នុង​ភ្នែក ជាមួយ​រូបមន្ត​បែប​ធម្មជាតិ ងាយ​ៗ​ទាំងនេះ​៖

១. ស្អំ​ត្រជាក់ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​កន្សែង​ស្អាត​តូច​មួយ​ក្នុង​ទឹក​ត្រជាក់ រួច​ពូត​ទឹក​ចេញ ហើយ​បត់​ដាក់​ស្អំ​លើ​ភ្នែក​ជា​ការ​ស្រេច​។ អនុវត្ត​ម្ដងទៀត​ប្រសិនបើ​ចាំបាច់​។ អ្នក​ក៏​អាច​បិត​បន្ទះ​ត្រសក់​លើ​ភ្នែក​ទាំង​សងខាង​ផង​ដែរ​។ ការ​ស្អំ​ស្លាបព្រា​ត្រជាក់​ក៏​មាន​ប្រសិទ្ធ​ភព​ខ្ពស់​ដូច​គ្នា ដោយ​អ្នក​គ្រាន់តែ​យក​ស្លាបព្រា​ចំនួន​៤​ក្នុង​ទឹកកក​ត្រជាក់​១​កែវ ឬ​ក្នុង​ទូទឹកកក ហើយ​រង់ចាំ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី រហូត​ដល់​ស្លាបព្រា​ត្រជាក់​សិន សឹម​យក​ស្លាបព្រា​មួយគូ​មក​ដាក់​ភ្នែក​ដែល​កំពុង​បិទ ។ នៅ​ពេល​ស្លាបព្រា​អស់​ភាព​ត្រជាក់​ហើយ​នោះ ចូរ​ប្ដូរ​យក​មួយគូ​ទៀត​មក​ដាក់​ជា​ការ​ស្រេច ។

២. កញ្ចប់​តែ តូច​ៗ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​កញ្ចប់​តែ តូច​ៗ​ចំនួន​២​ទៅ​ឆុង​ក្នុង​ទឹក​ក្ដៅ ឧណ្ហ​ៗ​ចំនួន​កន្លះ​ពែង​សម្រាប់​រយៈពេល​២​ទៅ​៣​នាទី បន្ទាប់​មក​យក​ពែងតែ​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​។ នៅ​ពេល​ត្រជាក់​ហើយ​នោះ ចូរ​គេង​បិទ​ភ្នែក​ហើយ​ដាក់​កញ្ចប់​តែ​ពីលើ​ជា​ការ​ស្រេច​។ រូបមន្ត​នេះ​សក្តិ​សម​បំផុត​សម្រាប់​ភ្នែក​អា​ឡែក​ស៊ី ឬ​ឆ្លង​មេរោគ ។ ៣.​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ជាមួយ​ទឹក​ឆ្អិន​ក្នុង​បរិមាណ​ស្មើគ្នា ។ កូរ​ឱ្យ​សព្វ​សឹម​ជ្រលក់​បន្ទះ​សម្លី​មួយគូ​ក្នុង​ទឹក​ល្បាយ រួច​យក​មក​ស្អំ​លើ​ភ្នែក​ទាំង​សងខាង​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​ជា​ការ​ស្រេច ។

៤. ទឹកខ្មេះ​ផ្លែ​ប៉ោម អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ឆ្អិន​១​ពែង​។ កូរ​ឱ្យ​សព្វ​សឹម​ប្រើ​វា​ជា​ទឹក​លាង​សម្អាត​ភ្នែក​។ ចូរ​អនុវត្ត​ឱ្យ​បាន​៣ ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធផល​ឆាប់រហ័ស ។ ៥. ស្អំ​ដំឡូងបារាំង អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ដាក់​ដំឡូងបារាំង​ក្នុង​ទូទឹកកក​ឱ្យ​ត្រជាក់ ហើយ​កោស​ដំឡូងបារាំង​ជា​ចំណិត តូច​ៗ រួច​សឹម​ដាក់​ស្អំ​ភ្លាម​លើ​ភ្នែក​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ក្រោយ​រយៈពេល​ប្រមាណ​ពី​២​ទៅ​៣​នាទី ។ រូបមន្ត​នេះ​សក្តិ​សម​បំផុត​សម្រាប់​បញ្ហា​ឡើង​សរសៃ​ក្រហម​ក្នុង​ភ្នែក ដោយសារ​ការ​គេង​មិន​គ្រប់ ។ ចំណុច​គួរ​ប្រុង​ប្រយ័ត្ន ៖ ប្រសិនបើ​បញ្ហា​មិន​ព្រម​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ឬ​ពី ២​ទៅ​៣​ថ្ងៃ ក្រោយ​អនុវត្ត​រូបមន្ត​ធម្មជាតិ​ណាមួយ​ដូច​បាន​ណែនាំ​នោះ ហើយ​ជា​ពិសេស​ប្រសិនបើ​មាន​ភាព​មិន​ប្រក្រតី​ពាកព័ន្ធ​នឹង​ការ​មើលឃើញ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យ​ភ្នែក​ភ្លាម (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ