ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​លើក​ទី​១​ពី​ស្រា​បៀរ​អាន់​ឆ័​រ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ពុធ​ ទី៦ ខែមីនា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​មួយ​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​១​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ចំនួន​១​រូប​ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​»…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ពុធ​ ទី៦ ខែមីនា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​មួយ​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​១​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ចំនួន​១​រូប​ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នក​ឈ្នះ​រង្វាន់ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី«ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី​គ្រប់​ឱកាស​។

លោក ភី​ន ផា​ន និង​លោក ស៊ួ​ន សុ​ផ​ន មក​ពី​ខេត្តកំពង់ស្ពឺ ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​បាន​មាន​ប្រសាសន៍​ថា​៖ ពួក​គាត់​តែងតែ​ផឹកស្រា​បៀរ​អាន់​ឆ័​រ​នៅ​ពេល​ជួបជុំ​មិត្ត​ភ័ក្តិ​។ នៅ​ពេល​ពួក​គាត់​ដឹង​ថា​ត្រូវ​រង្វាន់ ពួក​គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃ​លែង​។ ពួក​គេ​សំណូមពរ​ស្រា​បៀរ​អាន់​ឆ័​រ​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​នេះ​បន្ត​ទៅ​ទៀត ហើយ​ក៏​បាន​បញ្ជាក់​ថា ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​បាន​ប្រគល់​រង្វាន់​ពិត​ដល់​ពួក​គាត់​មែន ដែល​បាន​ប្រគល់​ជូន​គាត់​ដោយ​លោក Seong Wei Wong នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​។ ជា​ចុង​ក្រោយ​គាត់​ផ្តាំផ្ញើ​ឲ្យ​អតិថិជន​ផ្សេង​ទៀត​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ដូច​គាត់​ទាំង​ពីរ​។

ក្រៅពី​ចូលរួម​កម្មវិធី​ប្រគល់​រង្វាន់​នេះ លោក ភី​ន ផា​ន និង​លោក ស៊ួ​ន សុ​ផ​ន ក៏​មានឱកាស​ចូលរួម​ទស្សនាការ​សម្តែង​ពី​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ទី 10 ខែមីនា ឆ្នាំ 2019 នៅ​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ហើយ​ត្រូវ​បាន​អញ្ជើញ​ឡើង​លើ​ឆាក​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​។

លោក ប៊ី​ន វ​ណ្ណា​រុំ មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ បាន​មាន​ប្រសាសន៍​ថា​៖​គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃ​លែង​នៅ​ពេល​ដឹង​ថា​ត្រូវ​រង្វាន់ ហើយ​ក៏​បាន​បញ្ជាក់​ថា ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​បាន​ប្រគល់​រង្វាន់​ពិត​ដល់​គាត់​មែន ដែល​បាន​ប្រគល់​ជូន​គាត់​ដោយ​លោក Fahmi Rajendra នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​។

កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ដំណាច់ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយ​រយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។

ជា​រៀង​រាល់​ខែ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​២​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន​២​រូប​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេង​ទៀត​លោក​អ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ​។

បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោក​អ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ