ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ហ្សា​ក់​ស្ថាន​សហ​ប្រតិបត្តិ​ជាមួយ​កម្ពុជា​លើ​វិស័យ​នយោបាយ ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​លោក​ឯកអគ្គរដ្ឋទូត​កា​ហ្សា​ក់​ស្ថាន បាន​ប្តេជ្ញា​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​លើ​វិស័យ​នយោបាយ ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​លោក​ឯកអគ្គរដ្ឋទូត​កា​ហ្សា​ក់​ស្ថាន បាន​ប្តេជ្ញា​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​លើ​វិស័យ​នយោបាយ ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។

លោក​បេ​កេ​ត​ហ្សា​ន ហ្សូ​ម៉ា​ខា​ណូ​វ (Mr.Bekerzhan Zhumakhanov) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​សម្តេច ហេង សំ​រិ​ន នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា នៅ​វិមាន​រដ្ឋសភា​ថា ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា លោក​នឹង​ប្តេជ្ញា​ថា នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត ។ លោក​បាន​បញ្ជាក់​ទៀត​ថា «​ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ (​កា​ហ្សា​ក់​ស្ថាន -​កម្ពុជា​) ឲ្យ​កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ទូត​ក៏​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ក្រុម​មិត្តភាព​រវាង​សភា​កា​ហ្សា​ក់​ស្ថាន និង​កម្ពុជា​នៃ​ប្រទេស​ទាំង​ពីរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ទូត​ក៏​បាន​នាំ​លិខិត​អញ្ជើញ​របស់​ប្រធានរដ្ឋសភា​កា​ហ្សា​ក់​ស្ថាន​ប្រធាន​សភា​រ៉ូ​ស្ស៊ី និង​ប្រធាន​សភា​កូរ៉េ ក្នុង​ការ​អញ្ជើញសម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អឺ​រ៉ា​ស៊ី​ដែល​ជា​កិច្ចប្រជុំ​សភា​អឺរ៉ុប​-​អាស៊ី​លើក​ទី​៤ នៃ​កា​ហ្សា​ក់ ស្ថាន​នៅ​ពេល​ខាង​មុខ​នេះ ។

លោក​បាន​បញ្ជាក់​ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​សម្តេច​ប្រធានរដ្ឋសភា​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ខាង​មុខ​នេះ ។ ក្នុង​ជំនួប​នោះ​ដែរ​សម្តេច ហេង សំ​រិ​ន​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​អស់​រយៈ​ជា​៦​ទស្សវត្សរ៍​មក​ហើយ ។ ទំនាក់ទំនង​ដ៏​យូរលង់​នេះ​ត្រូវ​បាន​បន្ត​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់ ។

សម្តេច​បន្ត​ថា វត្តមាន​របស់​លោក​ទូត​នៅ​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​បន្ត​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន​ឲ្យ​កាន់តែ​មាន​សកម្មភាព​រស់​រវើក​បន្ថែម​ទៀត ។ សម្តេច​ប្រធាន​បញ្ជាក់​ថា រដ្ឋសភា​ពេញចិត្ត និង​គាំទ្រ​ចំពោះ​កា​ហ្សា​ក់​ស្ថាន និង​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​ថ្មី​ទៀត​រវាង​ប្រទេស​ទាំង​ពីរ ។ សភា​កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន​មាន​ទំនាក់ទំនង​គ្នា​ជា​ប្រចាំ​តាម​រយៈ​វេទិការ​ក្នុង​តំបន់ និង​សកលលោក ដូច​ជា​វិ​ទិ​ការ​សភា APA , IPU​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ