ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​បែប​អឺរ៉ុប​ពី​សិង្ហ​បុរី​បើក​ដំណើរការ​ជា​ផ្លូវការ​លើ​អគារ​ខ្ពស់​កណ្ដាល​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន Collin ដែល​ជា​ភោជនីយដ្ឋាន​បែប​អឺរ៉ុប​បង្កើត​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី បាន​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​លើ​អគារ The Bridge កំពស់​១៣​ជាន់​កណ្ដាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន Collin ដែល​ជា​ភោជនីយដ្ឋាន​បែប​អឺរ៉ុប​បង្កើត​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី បាន​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​លើ​អគារ The Bridge កំពស់​១៣​ជាន់​កណ្ដាល​រាជធានី​ភ្នំពេញ ។ ពិធី​បើក​សម្ពោធជា​ផ្លូវការ​នៃ​ភោជនីយដ្ឋាន​នេះ ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី ១១ ខែមីនា ២០១៩ ដោយ​មានការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​ប្រទេស​សិង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

ការ​បើក​សម្ពោធ​ភោជនីយដ្ឋាន​ដ៏​ល្បី​មួយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កាន់តែ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​ប្រទេស​កម្ពុជា កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ហើយ​វា​ជា​ជម្រើស​បន្ថែម​ទៀត​ផង​ដែរ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ការ​ទទួល​សេវាកម្ម​ទេសចរណ៍ ។ ភោជនីយដ្ឋាន​នេះ​ដែរ ក៏​បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​កំនើនសេដ្ឋកិច្ច​ផង​ដែរ ។

​លោក Chef Collin Ho ស្ថាបនិក​ភោជនីយដ្ឋាន Collin បានអោយ​ដឹង​ថា មុន​នឹង​លោក​នាំ​ចូល​ភោជនីយដ្ឋាន​ទំនើប​មួយ​នេះ​មក​កាន់​កម្ពុជា វាទ​ទួល​បានការ​គាំទ្រ​ជា​ច្រើន​មក​ហើយ នៅ​ក្នុង​ប្រទេស​សិ​ង្ហ​បុរី និង​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​ផង​ដែរ ពី​ប្រទេស​សិង្ហ​បុរី ។ ហើយ​ការ​មក​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ វា​មិនមែន​យក​របៀបរបប​ពី​សិ​ង្ហ​បុរី​មក​ទាំងស្រុង​នោះ​ទេ តែ​យើង​នឹង​តម្រូវ​ទៅ​តាម​វប្បធម៌​នៃ​ប្រទេស​កម្ពុជា របៀបរបប​នៃ​ការ​ទទួលទាន​របស់​ប្រជាជន​កម្ពុជា ។

លោក​បន្ត​ថា អ្វី​ដែល​ភោជនីយដ្ឋាន​នេះ នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​វិញ​នោះ នឹង​ព្យាយាម​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​មាន​ក្នុងស្រុក​អោយ​អស់​លទ្ធភាព តែ​បើសិនជា​វត្ថុ​ធាតុ​ទាំងនោះ មិន​មាននៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​យើង​នឹង​នាំ​ចូល​ពី​ប្រទេស​ក្រៅ​មក​ផ្គត់ផ្គង់​វិញ ។

លោក​បន្ថែម​ថា​នៅ​ជំហាន​ដំបូង ភោជនីយដ្ឋាន​នេះ​បាន​បើក​នៅ​អគារ ដឹ ប្រ៊ី​ជ ដែល​ជា​អគារ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ហើយ​នៅ​ពេល​បន្ទាប់​ទៀត យើង​នឹង​ព្យាយាម​រក​ទីតាំង​ដែល​ល្អ សម​ស្រប​ដើម្បី​បើក​ដំណើរការ​ទីតាំង​ទី​ពីរ ទី​បី​បន្តបន្ទាប់ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ