ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ…នៅតែមាន​ករណីដំគ្រាប់​ផ្លោង​យក​​​​រំសេវ​ទៀត​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​ន​គី​រី ៖ បុរសម្នាក់​យក​គ្រាប់​ផ្លោង​ធុន​ធំ មក​ដំ​បំបែក​យក​រំ​សេវ ស្រាប់តែផ្ទុះ​​បណ្តាល​ឱ្យ​ខ្លួនឯង​រង​របួស​ធ្ង​ន​់ធ្ងរ កើតឡើង​​កាលពី​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃ​ទី​១៤ ​មីនា នេះ ស្ថិតនៅ​​ចំណុច​​ភូមិ​ប៉ុក​ញ៉ៃ ឃុំ​ប៉ុក​ញ៉ៃ…

ខេត្ត​រត​ន​គី​រី ៖ បុរសម្នាក់​យក​គ្រាប់​ផ្លោង​ធុន​ធំ មក​ដំ​បំបែក​យក​រំ​សេវ ស្រាប់តែផ្ទុះ​​បណ្តាល​ឱ្យ​ខ្លួនឯង​រង​របួស​ធ្ង​ន​់ធ្ងរ កើតឡើង​​កាលពី​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃ​ទី​១៤ ​មីនា នេះ ស្ថិតនៅ​​ចំណុច​​ភូមិ​ប៉ុក​ញ៉ៃ ឃុំ​ប៉ុក​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ ។

ប្រភពពីសមត្ថកិច្ច​ឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​សេវ​ សិញ ​ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​ជនជាតិ​ដើម​ភាគ​តិច​ ច្រា​យ មាន​មុខរបរជា​កសិករ ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។ សមត្ថកិច្ច​​បន្តទៀត​ថា តាម​ការ​ត្រួត​​​លើ​ដងខ្លួន​ជន​រង​គ្រោះ​ របួស​ជើង​ ​ដៃ និង​ដងខ្លួន​ជា​ច្រើន​កន្លែង​ ។ ​​ដោយឡែក​ ប្រភេទគ្រាប់​មិនទាន់​ស្គាល់​ច្បាស់លាស់​ទេ ​តែ​ស​ង្ស​យ័​ថា ជា​​ប្រភេទ​គ្រាប់​ផ្លោង​អា​បេសែសិប​ពីរ ​។ ​

ក្នុង​ហេតុ​ការណ៍​នេះ​ទៀត បើ​តាម​ការ​រៀបរាប់​ពី​​​សាច់ញាតិ​ជន​រង​គ្រោះ ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ជន​រង​គ្រោះ​បាន​រើស​យក​គ្រាប់​ខាងលើ​ ពី​ក្នុង​ព្រៃ​ចំការ​២-​៣ថ្ងៃ​​មកហើយ ដោយ​​មក​ទុក​​ក្នុងផ្ទះ ។ ជន​រង​គ្រោះ​មាន​បំណង​​ដំ​បំបែក​យក​រំសេវ​​ច្នៃ​បោក​ត្រី ​ទើប​បណ្ដាល​អោយ​ផ្ទុះ​ត្រូវ​ខ្លួនឯង​ស្ទើ​រ​ស្លាប់​ស្ទើរ​ស់​​នេះ ។

អត្ថបទសរសេរ ដោយ