ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​មិន​អាច​សម្រេច​គោលដៅ​នាំ​អង្ករ​១​លាន​តោន​ទៅ​ក្រៅប្រទេស​បាន​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​មិន​អាច សម្រេច​បាន​តាម​គោលដៅ​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​បាន​១​លាន​តោន​នោះ​ទេ​។ ថ្លែង​ក្នុង​ពិធី​បិទ​ស​ន្និ​បាទ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នា​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​មិន​អាច សម្រេច​បាន​តាម​គោលដៅ​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​បាន​១​លាន​តោន​នោះ​ទេ​។ ថ្លែង​ក្នុង​ពិធី​បិទ​ស​ន្និ​បាទ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​នេះ​សម្តេច​បាន​លើក​ឡើង​ថា តាម​ការ​ពិនិត្យ​មើល​បញ្ហា​ផលិតផល​កសិកម្ម បច្ចុប្បន្ន​ពិតជា​មាន​កំណើន បើ​និយាយ​ពី​គោលនយោបាយ​អភិវឌ្ឍន៍​គោលនយោបាយ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​នោះ​ក្នុង​គោលដៅ​ទាំង​ពីរ​នេះ​យើង​សម្រេច​បាន​គោលដៅ​មួយ គឺ​ផលិត​ស្រូវ ។

សម្តេច​បញ្ជាក់​ថា «​ពី​ការ​យើង​ខ្វះ​ស្រូវ ហូប​ខ្វះ​អង្ករ​ហូប ឬ​ក៏​មាន​អតិរេក​តិចតួច តែ​ពេល​បច្ចុប្បន្ន​នេះ​យើង​មាន​អតិរេក​រហូត​ដល់​ជិត​៦​លាន​តោន​ស្រូវ និង​ជិត​៤​លាន​តោន​អង្ករ ប៉ុន្តែ គោលដៅ​នៃ​ការ​នាំ​ចេញ​វិញ គឺ​យើង​មិន​សម្រេច​នៃ​ការ​នាំ​ចេញ​១​លាន​តោន​ទេ​» ។ សម្តេច​ក៏​លើក​ពី​បញ្ហា​ដែល​ចោទ​ចំពោះ​មូលហេតុ​ដែល​មិន​សម្រេច​នៃ​ការ​នាំ​អង្ករ​យ៉ាង​ដូច្នេះ​ថា «​បញ្ហា​ចោទ​ឡើង​សំខាន់​យើង គឺ​ពី​មុន​យើង​ព្រៀម​ដូច​ជា មាន​មាស​ខ្វះ​ក្រដាស់​ខ្ចប់​នៅ​ត្រង់​ថា នៅ​ពេល​ជំរុញ​ល្បឿន​ផលិតកម្ម​កើនឡើង​អ្វី​ដែល​យើង​ត្រូវធ្វើ គឺ​ការ​កែ​ច្នៃ​សម្រាប់​ការ​នាំ​ចេញ គឺ​នៅ​មាន​កម្រិត​ណាស់ ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​នេះ​ក៏​មានការ​កើនឡើង​នៅ​ពេល​ដែល​យើង​សម្រេចការ​វិនិយោគ​ទាំង​អស់នោះ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា បញ្ហា​នៃ​ការ​នាំ​អង្ករ​នោះ បើ​យើង​គិត​គ្រាន់តែ​នៅ​ទីផ្សារ​ប្រទេស​ហ្វី​លី​ពី​ន​កម្ពុជា មិន​ដែល​ដេញថ្លៃ​ប្រទេស​វៀតណាម និង​ថៃ​នោះ​ទេ ។ មូលហេតុ​ដែល​យើង​ដេញ​មិន​ឈ្នះ​គេ​ដោយសារ តម្លៃ​កសិផល​របស់​កម្ពុជា​យើង​មាន​តម្លៃ​ខ្ពស់​ជាង​របស់​វៀតណាម និង​ថៃ ។ ដូច្នេះ​យើង​ត្រូវ​រក​វិធី​រួម​គ្នា ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​របស់​កសិករ ដែល​ជា​អ្នក​ផលិត ដើម្បី​ឲ្យ​តម្លៃ​ជ្រៀត​នៅ​កាន់​ទីផ្សារ​នោះ ។ ព្រោះថា ប្រទេស​ខ្លះ​គេ​ដាក់​តម្លៃ​ទីផ្សារ​ក្នុង​ការ​ដេញថ្លៃ​តែ​ម្តង ដូច​ជា ប្រទេស​ហ្វី​លី​ពី​ន​ត្រូវការ​អង្ករ​ជាង​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។ អី​ញ្ចឹ​ង​គ្មាន​ប្រទេស​ណាមួយ ឬ​ក្រុមហ៊ុន​ណាមួយ​ទៅ​ចរចា ដើម្បី​នាំ​ចូល​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ផ្តាច់មុខ​នោះ​ទេ ។

សម្តេច​បញ្ជាក់​ថា «​ដោយសារ​កា​ដាក់​ចេញថ្លៃ​នេះ​កម្ពុជា​យើង​មិន​ដែល​ដេញថ្លៃ​ឈ្នះ​គេ​នោះ​ទេ ពីព្រោះ​តម្លៃ​កសិកម្ម​កម្ពុជា​មាន​តម្លៃ​ខ្ពស់ ដូច្នេះ​យើង​ត្រូវ​រក​វិធី​ដើម្បី​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ផលិត​របស់​ប្រជាជន​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ