ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមិថុនា​ខាង​មុខ​កម្ពុជា​យើង​នឹង​មាន​ព្រឹត្តិការណ៍​ប្រដាល់​ក្បាច់គុន​ចម្រុះ (MMA) ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​នៅ​ក្នុង​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជាបាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ព្រឹត្តិការណ៍ប្រដាល់ MMA របស់​ខ្មែរ​ដែល​ប្រសិទ្ធ​នាម​ថា Cambodian Fighting Championship នឹង​បង្ហាញ​វត្ត​មាននៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​នៅ​ក្នុង​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជាបាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ព្រឹត្តិការណ៍ប្រដាល់ MMA របស់​ខ្មែរ​ដែល​ប្រសិទ្ធ​នាម​ថា Cambodian Fighting Championship នឹង​បង្ហាញ​វត្ត​មាននៅ​កម្ពុជា នា​អំឡុង​ខែមិថុនា ខាង​មុខ​នេះ​ ។

លោក ហ៊ុន ចាន់​រាជ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា ព្រឹត្តិ​ការណ៍ MMA​របស់​ខ្មែរ​ដែល​សហព័ន្ធ​កីឡាគុន​ចម្រុះ​កម្ពុជា​បង្កើត​ឡើង​នេះ​ក្នុង​គោលដៅ​រួម
ចំណែក​បំផុស​វិស័យ​កីឡា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ផុសផុល ពិសេស​គឺ​ចង់​បង្ហាញ​ពិភពលោក​ថា កម្ពុជា​ក៏​មាន MMA របស់​ខ្លួន​ដែរ ។

លោកអះអាង​ថា ព្រឹត្តិការណ៍​ប្រកួត​កម្រិត​អន្តរជាតិ​មួយនេះ ក្នុង​មួយ​ឆ្នាំ​រៀបចំ​ប្រកួត​តែ​៣​ទៅ​៤​លើកប៉ុណ្ណោះ ដោយ​មានការ​អញ្ជើញ​កីឡាករ​អន្តរជាតិមក​ប្រកួត​ដូច​ព្រឹត្តិការណ៍​ONE : Championship ដែរ ។

លោក​បន្ត​ថា ការ​បង្កើត​ព្រឹត្តិការណ៍ ដែល​ជា​អត្តសញ្ញាណ​ខ្លួន​នេះ វា​នឹង​រួមចំណែកផ្តល់​ទីផ្សារ​ប្រកួត​ដល់​កីឡាករ​គុន​ខ្មែរ និង MMA ​របស់​ខ្មែរ​បាន​ឡើង​ប្រកួត ដើម្បី​ពង្រឹងសមត្ថភាព​ឈាន​ជើង​ឆ្ពោះទៅ​ចូលរួម​ការ​ប្រកួតក្នុង​ព្រឹត្តិការណ៍​ធំ​កម្រិត​អាស៊ី និង​ពិភពលោក​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​ផ្តល់​ការងារ​មួយ​ចំនួន​ដល់​កីឡាករ​ចាស់​ៗ​ដែល​ចូល​និវត្តន៍​ពី​អាជីពប្រដាល់​ផង​ដែរ​ ។

លោក ហ៊ុន ចាន់​រាជ ក៏​បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​អន្តរជាតិ​របស់​ខ្មែរ​មួយ​នេះ នឹង​ដំណើរការ​នា​អំឡុងខែមិថុនា​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា ។

គម្រោង​ប្រកួត​នេះ មាន​គូ​អន្តរជាតិ​ពិសេស​ៗ និង​មាន​ប្រកួត​ដណ្តើមខ្សែក្រវាត់​ជើងឯក​ប្រចាំ​សង្វៀន​ផង​ដែរ ។ តាម​រយៈ​អ្នក​សារព័ត៌មាន លោក​ក៏​ស្នើ​ឲ្យ​មហាជនដែល​គាំទ្រ​វិស័យ​កីឡា​គុន​ខ្មែរ​ចូលរួម​គាំទ្រ​លើក​ស្ទួយ​ព្រឹត្តិការណ៍​របស់​ខ្មែរ​មួយ​នេះ​ផង​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​MMA​របស់​ខ្មែរដែល​ប្រសិទ្ធ​នាម​ថា Cambodian Fighting
Championship នឹង​ចាប់ផ្តើម​បង្ហាញ​វត្តមាននៅ​កម្ពុជា នា​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០១៩
នេះ​តទៅ ដោយ​ការ​រៀបចំ​អាច​ធ្វើ​ឡើង​៣​ខែ​ម្តង ហើយ​មាន​គូ​អន្តរជាតិ​ចំនួន​១២​គូ​ក្នុង​នោះ​កីឡាករ​ខ្មែរ​មាន​តម្លៃ​ខ្លួន​ចាប់ពី​៣០០​ដុល្លារ រហូត​ដល់ជាង​១០០០​ដុល្លារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ