ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប​់ផ្ទុះ​ឆេះ…សល់តែឆ្អឹងឡាន​ និង​ឆ្អឹង​​មនុស្ស

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ បុរស​ជា​អ្នក​បើករថយន្ត​ដឹក​ដំឡូង​មី​ម្នាក់​​បាន​ស្លាប់​ក្នុង​​អណ្តាតភ្លើង​ឆេះ​យ៉ាង​ស​ន្ធោ​សន្ធៅ​​ក្នុង​កាប៊ី​ន​រថយន្ត​ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​បើករថយន្ត​ធុនធំ​ដឹក​ដំឡូង​នេះ ​ជួប​ហេតុការណ៍​ក្រឡាប់​រហូត​ឆេះ​ ។​ ​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​និយាយ​ថា ជន​រង​គ្រោះ​ដែល​​​ស្លាប់​​ក្នុង​កាប៊ី​នរថយន្ត​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​នគរបាល​កំពុង​តែ​​ស្រាវ​ជ្រាវរកសាច់ញាតិផងដែរ…

ខេត្តក្រចេះ​ ៖ បុរស​ជា​អ្នក​បើករថយន្ត​ដឹក​ដំឡូង​មី​ម្នាក់​​បាន​ស្លាប់​ក្នុង​​អណ្តាតភ្លើង​ឆេះ​យ៉ាង​ស​ន្ធោ​សន្ធៅ​​ក្នុង​កាប៊ី​ន​រថយន្ត​ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​បើករថយន្ត​ធុនធំ​ដឹក​ដំឡូង​នេះ ​ជួប​ហេតុការណ៍​ក្រឡាប់​រហូត​ឆេះ​ ។​ ​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​និយាយ​ថា ជន​រង​គ្រោះ​ដែល​​​ស្លាប់​​ក្នុង​កាប៊ី​នរថយន្ត​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​នគរបាល​កំពុង​តែ​​ស្រាវ​ជ្រាវរកសាច់ញាតិផងដែរ ​។​

​នគរបាល​ជំនាញ​ចរាចរបាន​សន្និដ្ឋាន​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​រថយន្ត​ដឹក​ដំឡូងមី​ក្រឡាប់​រហូត​ឆេះ ​ទំនង​​មក​ពី​អ្នកបើកគាត់​​ងងុយដេក​ខ្លាំង ទើប​រេចង្កូត​ធ្លាក់​ចូល​ស្នាមភ្លោះ​ផ្លូវជាតិ​ក្រឡាប់​ រហូត​កើតទៅ​ជា​អគ្គិ​ភ័យ​​ឆាបឆេះ​បែបនេះ ។​

​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ដែរ​ថា រថយន្ត​មួយ​គ្រឿង​នេះ​ ជា​រថយន្ត​ធុន​ធំ មាន​ដឹក​ដំឡូង​ពេញ​ប្រៀប និង​​រេ​ចង្កូត​ធ្លាក់​ផ្លូវជាតិកាលពី​វេលា​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤ មីនា នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី​។​ ​បើ​ទោះជា​បែប​ណា ក៏​គេ​មិន​បានដឹង​ថា រថយន្ត​នេះ​មាន​ជិះ​គ្នា​ប៉ុន្មាន​នាក់ទេ ។ ហើយ​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ ​ក៏​មិន​ទាន់​ច្បាស់​​នៅឡើយ​ដែរ ដោយសារតែ​រថយន្ត​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​សល់​តែ​ឆ្អឹង​ដែកប៉ុណ្ណោះ ​។​

​នគរបាល​ស្រុក​ចិត្រ​បុរីបាន​ប្រាប់​ឲ្យ​ដឹង​ថា ភ្លាម​ៗ​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់ អគ្គិភ័យ​ចំនួន​២​គ្រឿង ដើម្បី​ជួយ​អន្តា​គម​ន៍​បាញ់​ពន្លត់ តែ​យ៉ាងណា​មិន​អាច​ជួយ​សង្គ្រោះ​អាយុ ជីវិត​ជន​រង​គ្រោះ​បាន ដោយសារ​តែ​រូបគេ​ ត្រូវ​បុក​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ដែល​បាន​កើតជា​អគ្គិ​​ភ័យ​ឆាបឆេះ​រហូត​ស្លាប់​។

អត្ថបទសរសេរ ដោយ