ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខេត្តកំពត​រំលូតកូន​ច្រើន​ជាងគេ… បន្ទាប់​​មក ​តាកែវនិង​កណ្តាល

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា មាន​ករណី​រំលូតកូន​ចំនួន​ជិត​១​ម៉ឺនករណី ​នៅ​ក្នុងឆ្នាំ​២០១៨ ​ដោយ​ក្នុង​នោះ​ស្ត្រី​ខេត្តកំពត​បាន​រំលូតកូន​ច្រើន​ជាងគេ​បំផុត​ ។ របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​​ឱ្យ​​ដឹង​ថា ក្នុង​ចំណោម​ករណី​រំលូតកូន​​ទាំងអស់​ចំនួន៩៦០០​ករណី​នោះ ស្ត្រី​ខេត្តកំពត​បាន​ធ្វើការ​រំលូតកូនចំនួន​ប្រមាណ​២១០០​ករណី​ដែល​ជា​តួលេខ​ច្រើន​ជាងគេ​បំផុត​។ ខេត្ត​ផ្សេង​ទៀត​ ក្នុង​ចំណោម​ខេត្ត-​ក្រុង​ទាំង​១០​…

ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា មាន​ករណី​រំលូតកូន​ចំនួន​ជិត​១​ម៉ឺនករណី ​នៅ​ក្នុងឆ្នាំ​២០១៨ ​ដោយ​ក្នុង​នោះ​ស្ត្រី​ខេត្តកំពត​បាន​រំលូតកូន​ច្រើន​ជាងគេ​បំផុត​ ។

របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​​ឱ្យ​​ដឹង​ថា ក្នុង​ចំណោម​ករណី​រំលូតកូន​​ទាំងអស់​ចំនួន៩៦០០​ករណី​នោះ ស្ត្រី​ខេត្តកំពត​បាន​ធ្វើការ​រំលូតកូនចំនួន​ប្រមាណ​២១០០​ករណី​ដែល​ជា​តួលេខ​ច្រើន​ជាងគេ​បំផុត​។

ខេត្ត​ផ្សេង​ទៀត​ ក្នុង​ចំណោម​ខេត្ត-​ក្រុង​ទាំង​១០​ ដែល​មានការ​រំលូតកូន​ច្រើន​ដែរ​នោះ​ រួម​មាន​ខេត្ត​ខេត្តតាកែវ​ចំនួន​១០៥៦​ករណី ខេត្តកណ្តាល​ចំនួន​១០៣៦​ករណី ខេត្ត​កំពង់​ស្ពី​ចំនួន​៨៥៨​ករណី ខេត្តព្រៃវែងចំនួន​៥៧៤​ករណី ខេត្តស្វាយរៀង​ចំនួន​៤៨១​ករណី ខេត្តសៀមរាប​ចំនួន​៣៩០​ករណី ខេត្តបាត់ដំបងចំនួន​៣៣៣​ករណី និងខេត្តកំពង់ចាម​២៨១​ករណី​។

របាយការណ៍​ដដែល​នោះ​ឱ្យ​ដឹងផង​ដែរ​ថា ​ស្ត្រី​ទីក្រុង​ភ្នំពេញ​វិញ​បាន​រំ​លូន​កូត​ចំនួន៧២៥ករណី​ ។ ជាមួយ​គ្នា​​នោះ របាយការណ៍​របស់​ក្រសួងសុខាភិបាល​ ក៏​បានឱ្យ​ដឹង​ដែរ​ថា ករណី​កូន​រលូតនៅ​ឆ្នាំ​២០១៨ ​មាន​ចំនួន​១២៤០០​នាក់ ។

អត្ថបទសរសេរ ដោយ