ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារាចរណ៍ប្រាប់មិនឱ្យ​​ជ្រូក​វៀត​ណាម​​ចូល​…​ប៉ុន្តែខាង​ច្រកទ្វារព្រំដែន​​គគ្លើន​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​សមត្ថកិច្ច​ការពារ​ព្រំដែន​ច្រក​ទ្វា​រតំបន់​ព្រំដែន​ខ្សែ​ដែក បាន​​​បើកដៃឱ្យ​​ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម​ ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង​ក្នុង​មួយ​ថ្ងៃ​ រាប់​សិប​ក្បាល​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​សុខ​ភាព​របស់​ប្រជាពលរដ្ឋ​ឡើយ​ ខណៈ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​មា​ញ់​ និង​នេសាទ​ ទើប​ប្រកា​សបិទ​​ទាំងស្រុង​មិនឱ្យ​​នាំ​ជ្រូក​ពីប្រទេស​​វៀតណាម​ចូល​មក​កម្ពុជានោះទេ ។…

ខេត្តស្វាយរៀង ​៖ ​សមត្ថកិច្ច​ការពារ​ព្រំដែន​ច្រក​ទ្វា​រតំបន់​ព្រំដែន​ខ្សែ​ដែក បាន​​​បើកដៃឱ្យ​​ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម​ ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង​ក្នុង​មួយ​ថ្ងៃ​ រាប់​សិប​ក្បាល​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​សុខ​ភាព​របស់​ប្រជាពលរដ្ឋ​ឡើយ​ ខណៈ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​មា​ញ់​ និង​នេសាទ​ ទើប​ប្រកា​សបិទ​​ទាំងស្រុង​មិនឱ្យ​​នាំ​ជ្រូក​ពីប្រទេស​​វៀតណាម​ចូល​មក​កម្ពុជានោះទេ ។ ចំពោះ​​មូលហេតុ​នោះ ​ត្រូវបានគេដឹងថា ​ជ្រូក​វៀតណាម​បាន​ផ្ទុះនូវ​​ជំងឺ​រយៈពេល​១​ខែ​មក​​ហើយ​។ ​

ក៏ប៉ុន្តែ​ ជាក់ស្តែង​ត្រូវ​​ក្រុម​ច​ល័​ត​មន្ត្រី​ការិយាល័យ​ផលិតកម្ម​ប​សុ​ព្យា​ល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ ចុះ​បង្ក្រាប​​ចាប់​បានរហូត​​១៨​ក្បាល​ កាលពី​វេលា​ម៉ោង​០៨ ​និង​១៥​នាទី​ព្រឹក​​ថ្ងៃ​ទី​១៣​ មីនា ​ស្ថិតនៅ​ចំណុច​ច្រក​ទ្វា​រ​តំបន់​ព្រំដែន​ខ្សែ​ដែក​ ស្ថិតក្នុង​ភូមិ​ត្រស់​ ឃុំ​ត្រស់​ ស្រុក​រមាស​ហែក​ ។​ បើ​តាម​បុរសជា​ម្ចាស់​រថយន្ត​ដឹក​ជ្រូក​ ដែល​ត្រូវ​សមត្ថកិច្ចឃាត់​ខ្លួន​បានឱ្យ​ដឹង​ថា ​គាត់បើករថយន្ត​ម៉ាកហ៊ីយ៉ាន់ដាយ​កូរ៉េ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ-​3884 ​គាត់​ជា​អ្នកស៊ីឈ្នួល​ដឹកឱ្យ​ឈ្មោះ​រ៉ា​ និង​ឈ្មោះ​សៅ នៅ​ស្រុក​មេ​សាង​ ខេត្តព្រៃវែង ដោយ​​ក្នុង​មួយ​​ក្បាល​តម្លៃ​៣​ម៉ឺន​រៀល ។ ហើយ​ម្ចាស់​ជ្រូក​បង់​ឱ្យ​សមត្ថកិច្ច​នគរ​​បាល​ច្រក​ទ្វារ​​តំបន់​ព្រំដែន​ខ្សែ​ដែក​ គឺ​បង់​ក្បាល​ថ្លៃ​រថយន្ត​ក្នុង​មួយ​គ្រឿងចំនួន​​៣​ម៉ឺន​រៀល​ និងទា​ហាន​វរៈ​ការពារ​ព្រំដែន​២​ម៉ឺន​រៀល ​។​

ប្រភព​ដដែល​បន្ត​ទៀត​ថា រូបគេ​ស៊ីឈ្នួល​ដឹកគោ​ពី​ខេត្តព្រៃវែង​ មក​ទម្លាក់​នៅ​ច្រក​ទ្វារ​​ព្រំដែន​ខ្សែ​​ដែក
​តម្លៃ​១​ក្បាល​២​ម៉ឺន​រៀល​ ហើយ​ក៏​ដឹក​ជ្រូក​ត្រឡប់​ទៅ​វិញ​ ដោយ​ថៅកែ​ជ្រូក​យក​ទៅ​ដាក់​តាមកន្លែង​​កាប់​ជ្រូក​កាប់​សាច់​តាម​ផ្ទះ ​ក្ន​ង​ខេត្តព្រៃវែង​ ។ ​ហើយ​មិនមែន​មាន​តែ​រថយន្ត​របស់​គាត់​ទេ​ គឺ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត​ ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​ មានកូន​ជ្រូក​សម្រាប់​យក​ទៅ​ខ្វៃ​ដឹក​រហូត​ដល់​ភ្នំពេញ​ និង​ជ្រូក​ធំ​រាប់​សិប​ក្បាល ​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ចាប់​ឃាត់​ឡើយ​ ។

​ទាក់ទិន​ករណី​នេះ​ដែរ ​លោក​ឆាង ​វី ​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​​តំបន់​ព្រំដែន​ខ្សែ​ដែក​បាន​​​ប្រាប់​កោះសន្តិភាព​ថា លោក​មិន​បានដឹង​ទេ​ ដោយ​លោក​មិន​បាន​ឈ​រ​ជើង​នៅ​ទីនោះ​ ។ ហើយ​សមត្ថកិច្ច​ប្រចាំការ​នៅ​ប៉ុ​ស្តិ៍​​មិន​បាន​រាយការណ៍​ឱ្យ​ដែរ​ ទើបតែមាន​​អ្នក​សា​ព័ត៌មាន​សួរ​ធ្វើ​ឱ្យ​​លោក​មានការ​ភ្ញាក់ផ្អើលតែម្តង ​។ ​ចំណែក​លោកប្រធាន​ប៉ុ​ស្តិ៍​​ច្រក​ទ្វារ​​តំបន់​ព្រំដែន​ខ្សែ​ដែក​ មិន​អាច​ទំនាក់ទំនង​បាន​ទេ ដោយ​​ទូរ​ស័ព្ទខល​​ចូល​ តែ​គ្មាន​អ្នក​​លើក​ ។

​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​ លោក​ថា​ច់ រត​នា ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ ​និង​នេសាទ​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្រុក ​បាន​ចុះ​បង្ក្រាប​ និង​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​មក​ពី​ប្រទេស​វៀតណាម​បាន​១៨​ក្បាល ​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ​ខេត្ត​ ដើម្បី​អនុវត្ត​តាម​បច្ចេកទេស ​គឺ​បូម​ឈាម​ជ្រូក​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ ហើយ​បើ​លទ្ធផល​រក​ឃើញ​ថា ​មានជំងឺ​​​យក​ទៅ​កម្ទេច​ចោល​តែ​ម្តង​ ។ ​ហើយ​បើ​លទ្ធផល​គ្មានជំងឺ​​ទេ ​ត្រូវ​ផាកពិន័យ​តាម​ច្បាប់​ ។​

លោក​បញ្ជាក់​ទៀត​ថា ក្រសួងកសិកម្ម​បើ​ក​ចេញ​សារា​ចរណ៍​ណែនាំមិន​អនុញ្ញាត​ឲ្យ​នាំ​ជ្រូក​វៀតណាម​ចូល​មក​កម្ពុជា​ទៀត​ទេ ​គឺ​ត្រូវ​បិទទាំងស្រុង​តែ​ម្តង ដោយ​មូលហេតុ​ជ្រូក​វៀតណាម​ផ្ទុះ​ជំងឺ ។​ ក៏​ប៉ុន្តែ​ឈ្មួញ​នៅ​តែ​លួច​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ឈ​រ​ជើង​តាម​ព្រំដែន​ បាន​​បើកដៃ​ឱ្យ​នាំ​ជ្រូក​​ពី​វៀតណាម​មកដដែល ​។

អត្ថបទសរសេរ ដោយ