រៀនអប់រំចិត្តឱ្យចេះអត់ធន់ ចេះឱ្យអភ័យដល់អ្នកនៅជុំវិញខ្លួន និងគួររៀនធ្វើគធ្វើថ្លង់ខ្លះក៏មិនថ្វី កុំចូលចិត្តធ្វើជាមនុស្សត្រចៀកទិព្វ ភ្នែកទិព្វ មាត់ទិព្វពេកនាំតែកើតសត្រូវជុំទិស ព្រោះរឿងខ្លះវាជារឿងដែលមិនបានការ រឿងឥតប្រយោជន៍ ខំតតាំងយកឈ្នះក៏មិនបានផល ។
ការងារណាដែលមានប្រយោជន៍ ការងារណាដែលសំខាន់គប្បីប្រឹងប្រែងខំសង្វាត់ឡើងទើបទទួលបានផលល្អ គឺកុំខ្វល់នឹងរឿងឥតបានការច្រើនពេកនាំតែអង្គុយនៅមិនសុខ ។ អ្នកណាធ្វើកម្មណាទុកឱ្យគេទទួលកម្មពៀរនោះដោយខ្លួនឯងចុះ ។
ព្រះដ៏មានព្រះភាគត្រាស់ថា បុគ្គលដែលមានចិត្តបដិឃៈប្រកាន់ថ្នាំងថ្នាក់ដក់ជាប់ក្នុងអារម្មណ៍ រកឱកាសប្រទូស្តជាមួយអ្នកដទៃ ពៀរនេះនឹងធ្លាក់មកលើបុគ្គលនោះវិញដដែលដូចបាចអង្កាមច្រាសខ្យល់ គឺមិនបានសុខឡើយ ។
មានតែអ្នកមានចិត្តជា មិនបៀតបៀនដល់បុគ្គលដទៃទេទើបទទួលបានសុខក្សេមក្សាន្តទាំងក្នុងលោកនេះនិងលោកខាងមុខ ។
ចែករំលែកព័តមាននេះ