យក​កង់មក​ឌុ​ប​នាង​តូច​៥​ឆ្នាំ​នាំ​ទៅ​…​រហូត​បាន​សម្រេច


ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​ខ្សាច់កណ្តាលបាន​ចាប់ខ្លួន​ក្មេង​ប្រុស​ជំទង់​ម្នាក់ បន្ទាប់​ពី​រូបគេបាន​ប្រើ​ល្បិច​​ល្បួង​ក្មេង​ស្រី​បបួល​ទៅ​មើល​គេបញ្ជល់មាន់ រួច​ដឹក​យក​ទៅ​រំលោភ​នៅ​ក្នុង​ព្រៃ​រហូត​បាន​សម្រេច ។
ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ខែមីនា កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាចនៅ​ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ប៉ុន្តែ​សមត្ថកិច្ច​ទើបតែ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១១ ខែមីនា ។

ក្មេង​ប្រុស​ជំទង់​ជា​ជនសង្ស័យ​ឈ្មោះ ធី ម៉េ​ង​ជី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ខាងលើ ចំណែក​ក្មេង​ស្រី​ទើប​មាន​អាយុ​៥​ឆ្នាំ ។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នា​ល្ងាច​ថ្ងៃ​នោះ ខណៈ​ក្មេង​ស្រី​កំពុង​អង្គុយ​លេង​នៅផ្ទះ​លោកយាយ​ម្នាក់ ស្រាប់តែ​ក្មេង​ប្រុស​ជំទង់​រូប​នេះ​ជិះ​កង់​ទៅ​បបួល​ដោយ​ប្រាប់​ថា​ ទៅ​មើល​គេ​បញ្ជល់
មាន់ ។ ពេល​នោះ​ ក្មេង​ស្រី​ក៏​ឡើង​ជិះ​កង់​ទៅ​ជាមួយ ហើយ​ក្មេង​ប្រុស​បាន​ឌុ​ប​ទៅ​ក្នុង​ព្រៃ​ចម្ការស្វាយ ដែល​ពេល​ទៅ​ដល់​បាន​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស និង​បន្ទាប់​មក​ក៏​បាន​រំលោភ ។

លុះ​៥​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​១១ មីនា គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក ហើយ​នគរបាល​ផ្នែក​យុត្តិធម៌ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ប្រុស​រូប​នេះ​បញ្ជូន​មក​អធិ​ការដ្ឋាន​​នគរបាល​ស្រុក ដើម្បី​ចាត់​សការ​តាម​នីតិវិធី ៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ