ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ធ្វើ​រឿង​ម្យ៉ាង​នេះ​សោះ លោក​អ្នក​នឹង​ក្លាយជា​វីរបុរស​ភ្លាម​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​មានកម្ម​វិធី​សប្បុរសធម៌​បែប​ទំនើប​មួយ អនុញ្ញាត​ឲ្យ​សាធារណជន អាច​ក្លាយជា​វីរបុរស ក្នុង​នាម​ជា​អ្នក​ជួយ​កុមារ​មានជំងឺ​ និង​ក្រីក្រ​កម្ពុជា ដោយ​លោក​អ្នក​គ្រាន់តែ​ជាវ​ទឹក​វី​តា​ល់ តាម​បណ្តា​ទូរ​ម៉ាស៊ីន​ស្វ័យប្រវត្តិ…

រាជធានី​ភ្នំពេញ​ ៖ នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​មានកម្ម​វិធី​សប្បុរសធម៌​បែប​ទំនើប​មួយ អនុញ្ញាត​ឲ្យ​សាធារណជន អាច​ក្លាយជា​វីរបុរស ក្នុង​នាម​ជា​អ្នក​ជួយ​កុមារ​មានជំងឺ​ និង​ក្រីក្រ​កម្ពុជា ដោយ​លោក​អ្នក​គ្រាន់តែ​ជាវ​ទឹក​វី​តា​ល់ តាម​បណ្តា​ទូរ​ម៉ាស៊ីន​ស្វ័យប្រវត្តិ នៅ​តាម​ផ្សារ​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ ។

កម្មវិធី​សប្បុរសធម៌​បែប​ទំនើប​មួយ​ឈ្មោះ​ថា «​អ្នកជា​វីរបុរស​» ឬ “Be a HERO” ត្រូវ​បាន​បង​ដាក់​
ស​ម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ ដោយ​ក្រុមហ៊ុន អ៊ិ​ន​វី​ស៊ី ផលិត​ទឹក​ពិសា​វី​តា​ល់ សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាស៊ីន លក់​ទឹក​ស្វ័យប្រវត្តិ និង​មន្ទី​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ។ កម្មវិធី «​អ្នកជា​វីរបុរស​» ឬ “Be a HERO” នឹង​បរិច្ចាគ​ចំនួន ១០០% នៃ​ការ​លក់​ទឹក​វី​តា​ល់​ពី​ទូរ​ស្វ័យប្រវត្តិ​ជូន​ដល់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ ។

លោកស្រី ជឹ​ង សុ​គ​ន្ធា​វី អគ្គ​នាយិកា​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​វី​តា​ល់ បាន​ឲ្យ​ដឹង​ថា គម្រោង​កម្មវិធី «​អ្នកជា​វីរបុរស​» ឬ “Be a HERO” នេះ​រៀបចំ​ឡើង ក្នុង​គោលបំណង​ធំ​ៗ​ចំនួន​៣ ដែល​ក្នុង​នោះ ទី​១ – ដើម្បី​ពង្រឹង​វប្ប​ធ​ម៍​ចែករំលែក​, ទី​២​-គឺ​ដើម្បី​ផ្សារ​ភ្ជាប់​កម្មវិធី​សប្បុរសធម៌ ជាមួយនឹង​ម៉ាស៊ីន​បែប​ទំនើប និង​ទី​៣​-​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា ជាមួយ​មន្ទី​ពេទ្យ​កុមារ​អង្គរ ។

លោកស្រី​អគ្គ​នាយិកា​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​វី​តា​ល់ មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​ផ្អែក​លើ​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​នេះ បាន​ធ្វើ​ឲ្យ​មូលនិធិ​២៥៛ របស់​វី​តា​ល់ មាន​កញ្ចប់​កាន់តែ​ធំ និង​ធ្វើ​ឲ្យ​ក្រុមការងារ​វី​តា​ល់ មាន​កំលាំងចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ពាំនាំ​មក​នូវ​កម្មវិធី សប្បុរសធម៌​ល្អ​ៗ យ៉ាង​សកម្ម​ជា​ច្រើន​រូបភាព​ទៀត ក្នុង​សង្គម​ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​»​។

តំណាង​មន្ទីរពេទ្យ​កុមារ​អង្គរ លោក ឈុំ ឆេ​ង​ហេង ប្រធាន​ផ្នែក​រៃ​អង្គាស​មូលនិធិ​សម្រាប់​មន្ទី​រ​ពេទ្យ កុមារ​អង្គរ បាន​សម្តែង​ក្តី​សប្បាយ​រីករាយ ដោយ​មោ​ទ​ភាព ចំពោះ​ការ​សហការ​ជាមួយ​វី​តា​ល់ សម្រាប់​ក​ម្រោ​ង​កម្មវិធី «​ក្លាយជា​វីរបុរស​» ព្រោះ​កម្មវិធី​នេះ​ប្លែក ដែល​មិន​ធ្លាប់​មាន​ទេ​នៅ​កម្ពុជា ។ លោក​ក៏​រំពឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ ជា​ពិសេស​យុវជន​កម្ពុជា នឹង​គាំទ្រ​ជាវ​ទឹក​ពី​ម៉ាស៊ីន​ស្វ័យប្រវត្តិ ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ចំណូល​ដល់​មូលនិធិ ។

សូម​បញ្ជាក់​ថា កម្មវិធី «​អ្នកជា​វីរបុរស​» នឹង​ធ្វើ​ឡើង​រយៈពេល​ពីរ​ខែ ចំពោះ​ម៉ា​ស៊ី​ន​លក់​សម្ភារៈ​ទាំង​១៨ ទូ​ទាំង​រាជធានី ដែល​ក្នុង​នោះ ១៦​ទូរ មា​នទី​តាំងនៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ និង​២ ទូរ មាននៅ​ផ្សារ​ទំនើប Eden Garden​។ វី​តា​ល់​រំពឹង​ថា នឹង​ទទួល​បាន​មូលនិធិ​ប្រមាណ​ជាង ៤​ពាន់​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ ហើយ​អ្នក​ណា​ៗ ក៏​អាច​ចូលរួម​បាន ដោយ​គ្រាន់ តែ​ជាវ​ទឹក​វី​តា​ល់​តាម ទូរ​ស្វ័យប្រវត្តិ​ដែល​នៅ​ជិត​លោក​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ