ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក្សា​ភ្លើង​ក្នុង​កុំ​នាំ​ភ្លើង​ក្រៅ

5 ឆ្នាំ មុន

រឿង​ភ្លើង​ក្នុង​ភ្លើង​ក្រៅ​ជា​ពាក្យ​ទូន្មាន​របស់​ខ្មែរ​យើង​តាំងពី​យូរលង់​មក​ហើយ ដែល​ចាស់​បុរាណ​លោក​តែង​ផ្តល់​ដំបូន្មាន​ដល់​កូនចៅ​ក្រោយ​រៀប​មង្គលការ​រួច ពិសេស​កូនស្រី​ឱ្យ​ចេះ​រក្សា​ភ្លើង​ក្នុង​គឺ​រឿង​អាក្រក់​ៗ​ដែល​កើត​មាននៅ​ក្នុង​គ្រួសារ​កុំឱ្យ​ឮ​ដល់​អ្នក​ខាងក្រៅ​នាំ​កើតក្តី​វិបត្តិ​ផ្សេង​ៗ ហើយ​ក៏​មិន​ត្រូវ​នាំ​ភ្លើង​ខាងក្រៅ​ចូល​មក​ក្នុង​គ្រួសារ ព្រោះ​រឿង​អាក្រក់​ដែល​នាំ​មក​នោះ​ប្រៀប​ដូច​នាំ​ភ្លើង​ចូល​ផ្ទះ​គឺ​ងាយ​នឹង​ឆេះ​រោលរាល​នាំ​ឱ្យ​ក្តៅក្រហាយ​រស់នៅ​មិន​បាន​សុខ​ឡើយ ។ តើ​ភ្លើង​ក្នុង​និង​ភ្លើង​ក្រៅ​នោះ​ជា​អ្វី​ទៅ ? ភ្លើង​ទី​នេះ​មិនមែន​ជា​ភ្លើង​សម្រាប់​ចម្អិន​អាហារ​ទេ ជា​ន័យធៀប​ទៅ​នឹង​រឿង​អាក្រក់​ៗ​ដែល​កើតឡើង​នៅ​ក្នុង​គ្រួសារ​នាំ​ឱ្យ​កករ​ល្អក់​ដុត​រោល​ចិត្ត​ឱ្យ​ក្តៅ​ឡើង…

រឿង​ភ្លើង​ក្នុង​ភ្លើង​ក្រៅ​ជា​ពាក្យ​ទូន្មាន​របស់​ខ្មែរ​យើង​តាំងពី​យូរលង់​មក​ហើយ ដែល​ចាស់​បុរាណ​លោក​តែង​ផ្តល់​ដំបូន្មាន​ដល់​កូនចៅ​ក្រោយ​រៀប​មង្គលការ​រួច ពិសេស​កូនស្រី​ឱ្យ​ចេះ​រក្សា​ភ្លើង​ក្នុង​គឺ​រឿង​អាក្រក់​ៗ​ដែល​កើត​មាននៅ​ក្នុង​គ្រួសារ​កុំឱ្យ​ឮ​ដល់​អ្នក​ខាងក្រៅ​នាំ​កើតក្តី​វិបត្តិ​ផ្សេង​ៗ ហើយ​ក៏​មិន​ត្រូវ​នាំ​ភ្លើង​ខាងក្រៅ​ចូល​មក​ក្នុង​គ្រួសារ ព្រោះ​រឿង​អាក្រក់​ដែល​នាំ​មក​នោះ​ប្រៀប​ដូច​នាំ​ភ្លើង​ចូល​ផ្ទះ​គឺ​ងាយ​នឹង​ឆេះ​រោលរាល​នាំ​ឱ្យ​ក្តៅក្រហាយ​រស់នៅ​មិន​បាន​សុខ​ឡើយ ។
តើ​ភ្លើង​ក្នុង​និង​ភ្លើង​ក្រៅ​នោះ​ជា​អ្វី​ទៅ ?

ភ្លើង​ទី​នេះ​មិនមែន​ជា​ភ្លើង​សម្រាប់​ចម្អិន​អាហារ​ទេ ជា​ន័យធៀប​ទៅ​នឹង​រឿង​អាក្រក់​ៗ​ដែល​កើតឡើង​នៅ​ក្នុង​គ្រួសារ​នាំ​ឱ្យ​កករ​ល្អក់​ដុត​រោល​ចិត្ត​ឱ្យ​ក្តៅ​ឡើង ទើប​លោក​ហៅ​រឿង​អាក្រក់​នោះ​ថា​ជា​ភ្លើង ។

ភ្លើង​នោះ​មាន​ពីរ ទី​១​ភ្លើង​ក្នុង​គឺជា​រឿង​មិនល្អ​មាន​ជម្លោះ​ប្តី​ប្រពន្ធ​ជាដើម កាលបើ​នាំ​រឿង​នេះ​ចេញ​ទៅ​ខាងក្រៅ​ប្រាប់​ដល់​អ្នក​ដទៃ​ឱ្យ​គេ​ដឹង​ឮ​នោះ នឹង​នាំ​ឱ្យ​រង​ពាក្យ​និន្ទា តិះដៀល ឬ​ក៏​ត្រូវ​គេ​មាក់ងាយ​វាយតម្លៃ​មិនល្អ​ណាមួយ​ទៅ​ថ្ងៃក្រោយ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ ព្រោះហេតុនោះ​ទើប​លោក​ហាម​មិន​ឱ្យ​នាំ​ភ្លើង​ក្នុង​ចេញ​ទៅ​ខាងក្រៅ ។

ឯ​ភ្លើង​មួយទៀត​គឺ​ភ្លើង​ក្រៅ ក៏​ជា​ន័យធៀប ប្រៀប​ទៅ​នឹង​រឿង​អាក្រក់​ដែល​គេ​និយាយ​ពី​គ្រួសារ​របស់​ខ្លួន​ដូច​និយាយ​អាក្រក់​ពី​ប្តី ឬ​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយក្មេក​ជាដើម​ក្តី លោក​ហាម​មិន​ឱ្យ​នាំ​រឿងអាស្រូវ​នោះ​ចូល​មក​ខាងក្នុង​គ្រួសារ​ទេ ព្រោះ​រឿងអាស្រូវ​ហ្នឹង​ប្រៀប​ដូច​ជា​ភ្លើង​ងាយ​ឆាបឆេះ​បង្ក​ឱ្យ​ក្តៅក្រហាយ​ខ្លាំង​ណាស់​។ កាលបើ​នាំ​រឿង​នោះ​ចូល​មក ទុក​ដូច​នាំ​ភ្លើង​ចូល​ផ្ទះ​គឺ​ងាយ​នឹង​បង្ក​ឱ្យ​ប្រទូស្ត​រ៉ា​យ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ខ្លាំង​ណាស់ ។

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា មាន​និយាយ​អំពី​ភ្លើង​ក្នុង និង​ភ្លើង​ក្រៅ​នេះ​ដែល​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ដំណើរ​ជីវិត​របស់​នាងវិសាខា​ក្រោយ​អាពាហ៍ពិពាហ៍​។ មាន​ដំបូន្មាន​ថា បន្ទាប់​ពី​រៀប​មង្គលការ​រួច លោក​ធនញ្ជ័យ​សេដ្ឋី​បាន​ហៅ​កូនស្រី​គឺ​នាងវិសាខា​មក​ប្រៀនប្រដៅ​ថា ពេល​កូន​ទៅ​នៅ​រួមរស់​ជាមួយ​ស្វាមី ចូរ​កូន​កុំ​នាំ​ភ្លើង​ក្នុង​ចេញ​ទៅ​ខាងក្រៅ និង​កុំ​នាំ​ភ្លើង​ក្រៅ​ចូល​មក​ក្នុង​គ្រួសារ​ជា​ហេតុ​នាំ​ឱ្យ​ជីវិត​ស្វាមីភរិយា​កើតការ​កករ​ល្អក់​នឹង​គ្នា​រស់នៅ​មិន​មាន​សុភមង្គល​ទេ ។ នាងវិសាខា​ក៏​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក​ជា​ដរាប ហើយ​ជីវិត​គ្រួសារ​របស់​នាង​ក៏​ប្រសព្វ​តែ​សុខក្សេមក្សាន្ត​លុះ​អវសាន​នៃ​ជីវិត​ស្វាមីភរិយា​រៀង​ៗ​ខ្លួន ។

មើលឃើញ​នូវ​អត្ថប្រយោជន៍​នៃ​ដំបូន្មាន​នេះ ខ្មែរ​យើង​ក៏​កាន់ តម​ក​គ្រប់​សម័យកាល​រហូត​បច្ចុប្បន្ន កាលបើ​ស្វាមីភរិយា​ណា​ប្រតិបត្តិ​តាម​បាន ជីវិត​គ្រួសារ​នោះ​នឹង​មាន​សុភមង្គល​រស់នៅ​ដោយ​សុខសាន្ត ។