ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…កុំមាន!

5 ឆ្នាំ មុន

តាម​ការ​ផ្សាយ​កន្លង​មក​របស់ «​កោះសន្តិភាព​»…​អា​រឿង​ឪពុក​រំលោភ​កូនស្រី​បង្កើត​…​អា​រឿង​ជីតា​រំលោភ​ចៅស្រី​បង្កើត​…​អា​រឿង​ឪពុកមា ឪពុកធំ​រំលោភ​ក្មួយ​ស្រី​បង្កើត​…​មាន​ច្រើន​ណាស់​និង​រាប់​ភ្លេច ។ ទ​ង្វើ​ខាងលើ​នេះ​…​ត្រូវ​បានឱ្យ​ឈ្មោះ​ថា ជា​ឪពុក ជាតា ជា​មា​តិរច្ឆាន​…​ព្រោះ​បើ​មនុស្ស​ដូច​គេ​ដែរ មិន​ប្រព្រឹត្ត​បែប​នេះ​ឡើយ ។…

តាម​ការ​ផ្សាយ​កន្លង​មក​របស់ «​កោះសន្តិភាព​»…​អា​រឿង​ឪពុក​រំលោភ​កូនស្រី​បង្កើត​…​អា​រឿង​ជីតា​រំលោភ​ចៅស្រី​បង្កើត​…​អា​រឿង​ឪពុកមា ឪពុកធំ​រំលោភ​ក្មួយ​ស្រី​បង្កើត​…​មាន​ច្រើន​ណាស់​និង​រាប់​ភ្លេច ។

ទ​ង្វើ​ខាងលើ​នេះ​…​ត្រូវ​បានឱ្យ​ឈ្មោះ​ថា ជា​ឪពុក ជាតា ជា​មា​តិរច្ឆាន​…​ព្រោះ​បើ​មនុស្ស​ដូច​គេ​ដែរ មិន​ប្រព្រឹត្ត​បែប​នេះ​ឡើយ ។

រៀបរាប់​ខ្លី​ៗ…​កូន ចៅ និង​ក្មួយ​ដែល​រង​គ្រោះ​ដោយ​ចាប់រំលោភ​រួមរ័ក​…​មាន​អាយុ​ពី​៦​ឆ្នាំទៅ​១៦​ឆ្នាំ​…​ស្ថិត​ក្នុង​វ័យ​កុមារភាព​…​ជា​អនីតិជន​ដែល​ក្រុម​គ្រួសារ​មនុស្ស​ត្រូវ​តែ​មើលថែ ។

រៀបរាប់​ខ្លី​ៗ​ទៀត​…​ឪពុក​តិរច្ឆានខ្លះ​…​នាំ​កូនស្រី​ទៅ​ធ្វើស្រែ​…​ចាប់រំលោភ​តាម​វាលស្រែ ។ ខ្លះ​នាំ​កូនស្រី​ទៅ​នេសាទ​ត្រី​…​ចាប់រំលោភ​នាង​នៅលើ​ទូក​…​កូនស្រី​ខ្លះ​ជិត​ក្រមុំ​ទៅ​ហើយ​…​ម៉ែ​ទៅ​ធ្វើការ​ស៊ី​ឈ្មួ​ល​គេ​…​ត្រូវឪពុក​បង្កើត​ចាប់រំលោភ​នៅ​លើ​ផ្ទះ​…មិនមែន​តែ​ម្តង​ឬ​ពីរ​ដង​ទេ​…​គឺ​ញឹកញាប់​ថែម​ទៀត​…​ព្រមទាំង​គំរាម​សម្លាប់ ប្រសិនបើ​ធ្វើ​ឱ្យ​បែក​ការណ៍​…​ម្ល៉ោះហើយ​ក្មេង​ៗ​ភ័យ​ខ្លាច​ណាស់ រឿង​ឪពុក​គំរាម​សម្លាប់​…​ក៏​ចេះ​តែ​ទ្រាំ​សម្ងំ​ស្ងៀម​ទាំង​ឈឺចាប់​ខ្លោចផ្សារ ។

រៀបរាប់​ខ្លី​ៗ​បន្ត​ទៀត​…​ជីតា​ខ្លះ​ជា​តិរច្ឆាន​នៅ​ចាំផ្ទះ​…​ចៅស្រី​ៗ​ជួយ​បំរើ​បាយ​ទឹក​…​ត្រូវ​តា​កញ្ចាស់​ចាប់​ចៅ​ឯង​រំលោភ​…​ម៉េះ​ម៉ោះ​ចៅ​ឯង​តាម​ចិត្ត​…​ក៏​ជា​ជីតា​តិរច្ឆាន​យ៉ាង​ពិតប្រាកដ​ដែរ ។ រៀបរាប់​បន្ត​ទៀត​តាម​ដឹង​…​មានគ្រួសារ​ខ្លះ​២​នាក់​ប្តី​ប្រពន្ធ​ធ្វើ​ចំណាកស្រុក​…​យក​កូនស្រី ខ្លះ​ម្នាក់​ខ្លះ​ពីរ​នាក់​មក​ផ្ញើ​ឪពុកមា ឪពុកធំ​…​ឱ្យ​ជួយ​មើលថែ​ដោយ​ផ្ញើ​ប្រាក់​មក​ឱ្យ​រៀង​រាល់​ខែ​…​ព្រោះ​ប្រៀប​ដូច​ឪពុក​បង្កើត​ដែរ ទើប​ទុកចិត្ត​…​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ដូច​យក​ពងមាន់​មក​ផ្ញើ​ក្អែក ។ តិរច្ឆាន​ក្អែក​ចង្រៃ​…​មិន​បាន​ប្រណី​ក្មួយ​ៗ​ទេ​…​រំលោភ​នាង​តាម​ចិត្ត​ដែល​មាន​តែ​ពាក្យ​គំរាម​សម្លាប់ បើ​ហ៊ាន​និយាយ​…​ម្ល៉ោះហើយ​ការ​រស់​ជា​បញ្ញើក្អែក​បែប​នេះ​…​ទទួល​រង​ការ​ឈឺចាប់​ប្រចាំជីវិត​ច្រើន​នាក់​ហើយ ។

រឿង​ពិត​ខ្លី​ៗ​ដូច​រៀបរាប់​មកនេះ​…​ខ្លះ​យូរ​ឆ្នាំ យូរ​ខែ​ទើប​បែកធ្លាយ​…​ដោយសារ​តែ​ទ្រាំ​នឹង​ការ​ចាប់រំលោភ​លែង​បាន​…​កុមារ​រង​គ្រោះ​ទាំងឡាយ​លួចបង្ហើប​ប្រាប់​សាច់ញាតិ​…​លួច​ប្រាប់​អ្នកជិតខាង​ដែល​គេ​អាណិត​ស្រឡាញ់​…​ជួនកាល​បង្ហើប​ប្រាប់​ម្តាយ​…​ពេល​ដែល​ទ្រាំការ​ឈឺចាប់​លែង​បាន ។ មាន​ឪពុក​តិរច្ឆាន​មួយ​នោះ មានកូន​ស្រី​៣​នាក់​…​ដែល​កូន​បង​អាយុ​ត្រឹមតែ​១៤-១៥​ឆ្នាំ​ប៉ុណ្ណោះ​…​ក្រោយ​ពេល​បែក​ការណ៍​ទើប​ដឹង​ថា​…​រំលោភ​កូនស្រី​ទាំង​៣​យ៉ាង​ព្រៃផ្សៃ​បំផុត​…​ព្រោះហេតុតែ​ម៉ែ​ទៅ​ស៊ី​ឈ្មួ​ល​គេ​បាត់​ៗ ។

និយាយ​ដោយ​ពិត​ត្រង់​ទៅ​…​ពាក្យបណ្តឹង​ទាំងឡាយ​ត្រូវ​បាន​ប៉ូលិស​ចាប់​ឪ ចាប់​តា ចាប់​មា​តិរច្ឆាន​ទាំងឡាយនោះ​ភ្លាម​ៗ…​គ្មាន​ប្រណី​ទេ ហើយ​ម្នាក់​ៗ​អត់​ហ៊ាន​ប្រកែក​ទេ​…​គឺ​បាន​សារភាព​នូវ​កំហុស​របស់​ខ្លួន ដែល​ជា​ត្រី​ឆ្តោរ​ស៊ី​កូន​ឯង​…​ព្រមទាំង​បាន​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាម​ច្បាប់ គ្រប់​តិរច្ឆាន​ទាំងឡាយ​នោះ​…​ប៉ុន្តែ​ខ្លះ​ក៏​ប្រកែក​ដែរ ។

ចំណែក​អ្នកកាសែត​វិញ​…​ដែល​បានដឹង​បាន​ចេញផ្សាយ​ម្តង​ៗ…​សុទ្ធតែ​មាន​សីលធម៌ មាន​វិជ្ជាជីវៈ​…​មិន​ហ៊ាន​ចេញផ្សាយ​ឈ្មោះ​កុមារី​រង​គ្រោះ​ទេ​…​បាន​ជួយ​លាក់បាំង​ពី​អាសយដ្ឋាន​ភូមិ ឃុំ ថែម​ទៀត​…​ប៉ុន្តែ​ពាក្យ​ថា​មនុស្ស​តិរច្ឆាន​នេះ​…​ជា​ពាក្យ​មិន​ត្រា​ប្រណី​…​ប្រៀប​ដូច​បាន​ចូលរួម​ថ្កោលទោស​ផង​ដែរ ។

រឿងរ៉ាវ​មនុស្ស​តិរច្ឆាន​នេះ​…​កើត​មាននៅ​ភូមិ​ណា​ក៏​ដោយ​…​អ្នក​ភូមិ​ស្អប់ខ្ពើម​គ្រប់​គ្នា​…​អ្នក​ភូមិ​ម្នាក់​ៗ​បញ្ចេញ​កំហឹង​ពុះកញ្ជ្រោល​…​ស្អប់​ដល់​ពូជ ។ ប្រសិនបើ​មានទោស​ព្យួរ​ក​…​ឬ​មានទោស​ប្រហារជីវិត​…
តាម​​ទស្សនៈ​នានា​និយាយ​ថា​…​មិន​ចាំបាច់​ប៉ូលិស​ចាប់ខ្លួន​ទាន់​ទេ​…​ប្រហែលជា​មិន​អាច​ដល់​តុលាការ​ផង​…​ប្រហែលជា​ត្រូវ​អ្នក​ភូមិ​លើកគ្នា «​កាត់ទោស​»មុន​បាប់​ជា​មិន​ខាន​…​ព្រោះ​វា​លែង​ជាមនុស្សលោក​ទៅ​ហើយ​…​ជា​តិរច្ឆានទៅ​ហើយ​…​។

ដូច្នោះ​ ជីវិត​តិរច្ឆាន​ប្រាកដជា​ផុយ​ស្រួយ​…​វា​ផុយ​ស្រួយ​ពេក​ទៅ​…​អាច​ច្រឡំ​ដោយ​ប្រការ​ណាមួយ​…​នឹង​ក្លាយជា «​អយុត្តិធម៌​»…​ប្រហារជីវិត​ក្រៅច្បាប់​ដោយ​ច្រឡំ ។ ដូច្នោះ​ទៀត​…​គួរតែ​កុំ​មាន​…​កុំ​មាន​វា​ល្អ​…​វា​ប្រសើរ​ជាង​មាន​…​ហេ ! េ​ហ !

អត្ថបទសរសេរ ដោយ