ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉ូ​ឡា​បើក​ទៅ​ប៉ះ​ឡិចស៊ីស​រួច​ហើយ​បើក​រត់​ជ្រុល​ទៅ​បុក​ដើម​លឿង​រាជ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ៖ រថ​យន្ត​កូ​រ៉ូ​ឡា មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ ភ្នំពេញ 2E-2415 បាន​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ ក្រពឹតខ្ទេច បន្ទាប់​ពី​បើក​ទៅ​បុក​នឹង​ដើម​លឿង​រាជ​នៅ​មុខ​ផ្ទះ​លេខ​៥៥Eo ផ្លូវ​លេខ​១២៦ ខាង​ជើង​ផ្សារ​ធំ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូន​ពេញ កាល​ពី​វេ​លា​ម៉ោង​៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​៤ សីហា ។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​បាន​និយាយ​ឱ្យ​ដឹង​ថា មុន​ពលេ​កើត​ហេតុ​គាត់​ឃើញ​រថ​យន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​បាន​បើក​តាម​ផ្លូវ​លេខ​៥៣​ខាង​កើត​ផ្សារ​ធំ​ថ្មី ក្នុង​ល្បឿន​លឿន​ ដោយ​មាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស RX 300 បើកដេញ​តាម​ពី​ក្រោយ​មិន​ដឹង​មូល​ហេតុអ្វី​នោះទេ ។ លុះ​មក​ដល់​មុខ​ផ្ទះ​លេខ​៥៥Eo ខាង​ជើង​ផ្សារ​ធំ​ថ្មី​ ស្រាប់​តែ​រថ​យន្ត​នោះ​ជ្រុល​បុក​​ដើម​លឿង​រាជ​ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ទៅ​មុខ​លែង​រួច បន្តិច​ក្រោយ​មក​ទើប​ឃើញ​បុរស​ម្នាក់​បើក​ទ្វារ​ចេញ​មក​ខាង​ក្រៅ ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ​ជា ឡូត អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ហើយ​និយាយ​បណ្តើរ​ទូរស័ព្ទ​បណ្តើរ​ក្នុង​សភាព​ស្រវឹង…ឯ​រថ​យន្ត​ឡិចស៊ី​ស​ក៏​បង្ហួស​ទៅ​បាត់​ទៅ ។
រថយន្ត​កូ​រ៉ូឡានេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា បើក​ទៅ​ប៉ះ​រថយន្ត​ឡិចស៊ីស​រួចហើយ​បើក​រត់​ ទើបជួប​គ្រោះ​ថ្នាក់​បែបនេះ ។ ព័ត៌​មាន​លំអិតនឹង​ផ្សាយ​ជូន​នៅ​ពេលក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព ៕