ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្លឹង​មើល​មុខរបរ​រកស៊ី​ប្រឡាក់​ត្រីងៀត​និង​ត្រី​ហើម​របស់​ខ្មែរ​អ៊ី​ស្លា​ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​៥ ទៅ​ទិស​ខាងជើង នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ យើង​ឃើញ​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​៩​ហើយ​នៅ​ពេល ធ្វើ ដំណើរ​ហួស…

រាជធានី​ភ្នំពេញ ៖ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​៥ ទៅ​ទិស​ខាងជើង នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ យើង​ឃើញ​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​៩​ហើយ​នៅ​ពេល ធ្វើ ដំណើរ​ហួស បន្តិច​នៅ​ខាងឆ្វេង​ដៃ យើង នឹង​ឃើញ​ត្រី​ដាក់​ហាល​នៅ​ក​ណ្ត​ល​វាល ដោយ ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម ដែល​រកស៊ី ប្រឡាក់ត្រី​ធ្វើ ងៀត លក់​បោះ ដុំ​ចែកចាយ​នៅ​លើ​ផ្សារនានា​។

អ្នក​នាង​សាល រុំ​មី អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម បាន​ប្រកប​របរ​ធ្វើ​ត្រីងៀត​លក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គាត់​បាន​រកស៊ី ប្រឡាក់​ត្រីងៀត​ផ្អែម លក់​បោះ​ដុំ​ចែកចាយ​នៅ​តាម​ទីផ្សារ អស់​រយះ​ពេល​៣​ឆ្នាំ មក​ហើយ រួម​ជាមួយ​បងស្រី និង​ម្តាយមីង​។ មុខ​ដំបូង​នាង​ជួយ​លក់​ត្រី​ជាមួយ​ម្តាយ​នៅ​យឿ​គីឡូម៉ែត្រ​លេខ​៩ ហើយក៍​ឆ្លៀត​វះ​ត្រី​រ៉ស់​ប្រឡាក់​ងៀត ហើយ​បង្កើត​ជា​អាជីវកម្ម មួយ​ដោយ​ខ្លួនឯង​។ អ្នក​នាង សាល រុំ​មី បានអោយ​ដឹង​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​នាង​បាន​ទិញ​ត្រី​រ៉ស់​ប្រមាណ​៣០០​ទៅ​៤០០​គីឡូក្រាម​រួម​ជាមួយ​បងស្រី​ឈ្មោះ​សាល រ៉ូ​ទី​និង​ម្តាយមីង ឈ្មោះ​សំ រ៉ស់ ទាំងអស់​ប្រមាណ​១​តោន មក​ធ្វើ​ត្រីងៀត ហើយ​លក់​បោះ​ដុំ ដោយ​មាន​ម៉ូយ​មក​ទិញ​ដល់​កន្លែង​តែ​ម្តង​។

នៅ​ក្នុង​ការ​ធ្វើ​ងៀត នាង​បាន​ជួល​គេ​ធ្វើ​ក្នុង​ត្រី​១០០​គីឡូក្រាម ៥​ម៉ឺន​រៀល ហើយ នាង​បាន​លាយ​គ្រឿង និង​ជួល​គេ​ប្រឡាក់​ម្នាក់​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល ទៀត​ហើយ​យក​ទៅ​ហាល​នៅ​ពេល​ព្រឹក ហើយ​ពេល​រសៀល​មាន​ម៉ូយ​មក​ទិញ​អស់​។ អ្នក​នាង សាល រុំ​មី ក៍បាន​បន្ត​ទៀត​ថា ការ​រកស៊ី​ប្រកប​មុខរបរ​ធ្វើ​ត្រីងៀត មិនសូវ​ចំណេញ​ទេ ដោយសារ​តែ​ចំណាយ​លើ​ជួល​គេ​ធ្វើ​ត្រី និង​ប្រឡាក់ ព្រមទាំង​ជួល​ដី​គេ​ហាល​។ ម្យ៉ាងទៀត​បើ​ហាល​ស្ងួត ត្រី​បាត់​ច្រើន​ក្នុង​១០០​គីឡូក្រាម​សល់​តែ​៤០​គីឡូក្រាម​នោះ​ទេ ។​នៅ​ក្នុង​ត្រី​ស្រស់ ១​គីឡូក្រាម​ក្នុង​តម្លៃ​៦៧០០​រៀល​ដល់​ពេល​ប្រឡាក់​ងៀត បាន​១​គីឡូក្រាម​តម្លៃ​១៧០០០​រៀល ឬ​២០០០០​រៀល តាម​ត្រី​ស្រស់​ឬ​ក្រៀម​ខ្លាំង​។ មិន​ថា​តែ​មាន​ម៉ូយ​ក្នុងស្រុក​មក​ទិញ​នោះ ទេ​ក៍​មាន​បងប្អូន​ខ្មែរ​មក​ទិញ​ផ្ញើរ អោយ​បងប្អូន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​អា​មេ​រិ​ក ជាដើម​។ ម្ចាស់​ត្រីងៀត​រូប​នោះ​ក៍បាន​អោយ​ដឹង​ទៀត​ថា មុខរបរ​នេះ ចំណេញ​តិច​ណាស់​ដោយ​ក្នុង​ត្រី​ប្រមាណ​២០០​ទៅ​៣០០​គីឡូក្រាម អាច អោយ​ចំណេញ​បាន​ប្រមាណ ជាង​១០​ម៉ឺន​ប៉ុណ្ណោះ ។

ដោយឡែក ចំពោះ​អ្នក​ធ្វើ​ត្រី​សំ​យ៉ុ​ង​វិញ ក៍បាន​ធ្វើការ​ត្អូញត្អែរ​ថា ការ​រកស៊ី​ប្រឡាក់ត្រី​សំ​យ៉ុ​ង ចំណេញ​តិច​ណាស់ ដោយសា​តែ​ត្រី​ប្រា​ស្រស់​នៅ​លើ​ទៅ​ផ្សារ​ឡើងថ្លៃ ។ ជួប​ជាមួយ លោក​សាន់ សា​ឡេះ ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​មាន​លំនៅ​ភូមិ ៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ដែល​បាន​រកស៊ី​ធ្វើ​ត្រី​សំ​យ៉ុ​ង​បានអោយ​ដឹង​ថា ការ​រកស៊ី ប្រឡាក់ត្រី​សំ​យ៉ុ​ង​បច្ចុប្បន្ន នេះ​មិនសូវ​ចំណេញ​នោះ​ទេ ដោយសារ​តែ​ត្រី​ប្រា​ស្រស់ ឡើងថ្លៃ​រហូត​ដល់​១​គីឡូក្រាម​៦២០០​រៀល ហើយ​ធ្វើ​ត្រី​សំ​យ៉ុ​ង​លក់​ចេញ​បាន​១​គីឡូក្រាម​១៥០០០​រៀល​។

ម្យ៉​៉ា​ង​ទៀត គាត់​ទិញ​ត្រី​មក​ប្រឡាក់​សុទ្ធតែ​ត្រី​ល្អ​ៗ​។ លោក​សាន់ សា​ឡេះ បានអោយ​ដឹង​ថា គាត់​បាន​រកស៊ី​ប្រឡាក់ត្រី​សំ​យ៉ុ​ង​(​ហៅ​ត្រី​ហើម​) យក​ទៅ​បោះ​ដុំ​នៅ​ផ្សារ​អូរ​ឬ​ស្សី​រយះ​ពេល​ប្រមាណ​៣​ឆ្នាំ​មក​ហើយ​ដែល ប្រឡាក់​ម្តង ប្រមាណ​៤០០​ទៅ​៥០០​គីឡូក្រាម ។ របៀប​ធ្វើ​ត្រី​សំ​យ៉ុ​ង គឺ​ទិញ​ត្រី​ប្រា​ពី​ស្រះ​ចិញ្ចឹម​យក​មក​វះ ហើយ​ត្រាំ​ទឹក​ទុក​រយះ​ពេល​១២​ទៅ​១៣​ម៉ោង​ដើម្បី​អោយ​ត្រី​ហើម អណ្តែត​ទើប​យក​មក​ប្រឡាក់​ហាលថ្ងៃ​រយ​: ពេល​២​ថ្ងៃទៀត​។ ត្រីងៀត ធ្វើ​ពី​ត្រី​រ៉ស់ និង​ត្រី​សំ​យ៉ុ​ង ធ្វើ​ពី​ត្រី​ប្រា ជា​ម្ហូបក្រៀម ពិសេស​សម្រាប់​ពលរដ្ឋ​កម្ពុជា​។ អ្នកខ្លះ​ចូល​ចិត្ត ហូប​ជាមួយ​ឪឡឹក​និង​បបរស​ជាដើម ។ ដោយសា​តែ ត្រីងៀត​និង​ត្រី​សំ​យ៉ុ​ង​ជាទី​ពេញ​និយម​ចូល​ចិត្ត ធ្វើ​អោយ​ប្រជាពលរដ្ឋ មួយ​ចំនួន ក៍បាន​ប្រកប​មុខរបរ​ប្រឡាក់​ត្រីងៀត ត្រី​សំ​យ៉ុ​ង លក់​បោះ​ដុំ​នៅ​លើ​ទីផ្សារ​នានា​នៅ​ក្នុង ប្រទេស​និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ អ្នក​រកស៊ី​ធ្វើ​ងៀត​ត្រី បានអោយ​ដឹង​ថា បើសិន ជា​បងប្អូន ត្រូវការ ត្រីងៀត ផ្អែម​ល្អ​ៗ ទាក់ទង​តាម​ទូរស័ព្ទ​លេខ​០១០ ៦៣ ៥៣ ៦៨, បើ​ត្រូវការ​ត្រី​សំ​យ៉ុ​ង​ទាក់ទង​ទូរស័ព្ទ​លេខ ០៩៦ ៩៩៩ ៣៧៣៧៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ