ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ភាគច្រើន​កំពុង​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន​ជាង​ប្រាក់​រៀល​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​កត់​សម្គាល់ថា​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ច្រើន​កំពុង​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ច្រើន​ជាង​ប្រាក់​រៀល​ខ្មែរ ទើប​ធ្វើ​ឲ្យ​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មួយ​ចំនួន មិន​អាច​អនុវត្ត​ស្រប​ទៅ​តាម​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ដែល​ផ្ដល់​ផលប​ត្រ​ឥណទាន​ទៅ​អតិថិជន ត្រូវ​មាន​ប្រាក់​រៀល​យ៉ាង​ហោច​ណាស់​១០…

រាជធានី​ភ្នំពេញ ៖ ដោយ​កត់​សម្គាល់ថា​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ច្រើន​កំពុង​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ច្រើន​ជាង​ប្រាក់​រៀល​ខ្មែរ ទើប​ធ្វើ​ឲ្យ​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មួយ​ចំនួន មិន​អាច​អនុវត្ត​ស្រប​ទៅ​តាម​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ដែល​ផ្ដល់​ផលប​ត្រ​ឥណទាន​ទៅ​អតិថិជន ត្រូវ​មាន​ប្រាក់​រៀល​យ៉ាង​ហោច​ណាស់​១០ ភាគរយ នៃ​ឥណទាន​សរុប ។

យ៉ាងណាមិញ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ហៅ​កាត់​ថា (CMA) បាន​ជំរុញ​និង​លើកទឹកចិត្ត ឲ្យ​សមាជិក​របស់​ខ្លួន បង្កើន​ការ​ប្រើប្រាស់ ប្រាក់​រៀល​នៅ​ក្នុង​កម្ចី​ឥណទាន​ទៅ​កាន់​អតិថិ​ន​អោយ​បាន​កាន់តែ​ច្រើន ស្រប​ទៅ​តាម​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។ ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​អោយ​បណ្ដា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អោយ​បាន​កាន់តែ​ច្រើន​តាមតែ​អាច​ធ្វើ​បាន ដើម្បី​លើ​កក​ម្កើ​ង​ប្រាក់​រៀល​របស់​ខ្មែរ ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ក៏​បាន​កំពុង​អនុវត្តន៍​ជា​បណ្ដើរ​ផង​ដែរ តែ​យ៉ាងណា​មិន​ទាន់​អនុវត្តន៍​បាន​១០០​ភាគរយ​នៅឡើយ​ទេ ដែល​ជា​ហេតុ​សមាគម​ជំរុញ​អោយ​សមាជិក​បង្កើន​ការ​ប្រើប្រាស់​បន្ថែម ។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ធនាគារជាតិ​នៃ​កម្ពុជា កន្លង​មក​បាន​ប្រកាស​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ដែល​ផ្ដល់​ផលប​ត្រ​ឥណទាន​ទៅ​អតិថិជន ត្រូវ​មាន​ប្រាក់​រៀល​យ៉ាង​ហោច​ណាស់​១០​ភាគរយ នៃ​ឥណទាន​សរុប ។ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បន្ត​ថា «​សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​តាំងពី​អំឡុង​ឆ្នាំ ២០១៦ មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​ខិតខំ​បន្ត​ធ្វើ​កិច្ចការ​នេះ ដើម្បី​លើកកម្ពស់​ប្រាក់​រៀល​ខ្មែរ​» ។ លោក​បន្ត​ថា បើ​ទោះបីជា​បច្ចុប្បន្ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន នៅ​មិន​ទាន់​អនុវត្ត​បាន​១០០​ភាគរយ ឬ​មិន​ទាន់​គ្រប់​១០​ភាគរយ នៃ​ផលប​ត្រ​ឥណទាន​ក៏​ដោយ លោក​ជឿជាក់​ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា នឹង​ព្យាយាម​ធ្វើ​អោយ​បាន​គ្រប់​តាម​ផែនការ​និង​សេចក្តី​ប្រកាស​របស់​ធនាគារ ។

លោក​ថា « កិច្ចការ​នេះ នឹង​ត្រូវធ្វើ​អោយ​បាន​នៅ​ចុងឆ្នាំ ២០១៩​នេះ ហើយ​វា​ក៏​ត្រូវការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ ព្រោះ​ប្រាក់​រៀល​ជា​រូបិយប័ណ្ណ​ជាតិ​របស់​យើង​» ។ លោក​បន្ថែម​ថា វា​ក៏​ត្រូវការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​នូវ​ការ​លើកកម្ពស់​ប្រាក់​រៀល​ខ្មែរ ពីព្រោះ​តាម​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​កំពុង​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន​ជាង​ប្រាក់​រៀល​ខ្មែរ ដូចនេះ​ពលរដ្ឋ​ត្រូវ​តែ​ប្តូរ​ឥរិយាបថ​ក្នុង​ការ​ចាយវាយ​ពី​ប្រាក់​ដុល្លារ​មក​ប្រាក់​រៀល​ខ្មែរ​អោយ​បាន​ច្រើន​ផង​ដែរ ។

លោក​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ស្ថានភាព​មីក្រូ ហិរញ្ញវត្ថុ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ លោក​មើលឃើញ​ថា​វា​នៅ​តែ​ល្អ​ប្រសើរ​ដដែល ក្នុង​ឆ្នាំ ២០១៩​នេះ​ទាំង​ផលប័ត្រ​ឥណទាន និង​ប្រាក់​បញ្ញើ​សន្សំ​ពី​អតិថិជន ។ ហើយ​មីក្រូហិរញ្ញវត្ថុ​នឹង​ត្រៀមខ្លួន​បន្ត​ផ្ដល់​សេវាកម្ម​ចាស់​និង​ថ្មី​ជូន​អតិថិជន ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ខ្លួន នៅ​ឆ្នាំ បន្តបន្ទាប់ ។ គួរ​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រាក់​រៀល​ក្នុង​ចរាចរណ៍ សម្រាប់​ឆ្នាំ​២០១៨​មាន​កំនើន​១៤,១​ភាគរយ​ទាប​កំណើន​ឆ្នាំ​មុន ដែល​មាន​២៨,៧​ភាគរយ ។

បច្ចុប្បន្ន​នេះ រូបិយ​វត្ថុ​ក្នុង​ចរាចរណ៍​មាន​ចំនួន ១០,២​ទ្រី​លាន​រៀល​ដែល​ស្មើ​ប្រមាណ​២,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​នោះ​ដែរ​ប្រាក់​បញ្ញើ​ជា​រៀល​មាន​កំណើន​ប្រមាណ ៩​ភាគរយ ។ និយាយ​ជា​រួម ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​មានការ​ដាក់​ចេញ​នូវ​វិធានការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ជា​បន្តបន្ទាប់ រូបិយ​វត្ថុ​ក្នុង​ចរាចរណ៍ បាន​កើន​ឡើងជា​មធ្យម ១៦,៣​ភាគរយ​និង​ប្រាក់​បញ្ញើ​ជា​រៀល​កើន​ឡើងជា​មធ្យម ៣១,២​ភាគរយ​ក្នុង​មួយឆ្នាំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ