ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ចាប់ផ្តើម​បើកទ្វារ​ស្វាគមន៍​ការ​វិនិយោគ​ពី​ជនជាតិ​ចិន

5 ឆ្នាំ មុន

បេ​កាំ​ង ៖ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី Mahathir Mohamad ឡើង​កាន់​តំណែង​កាលពី​ឆ្នាំ​មុន លោក​បាន​សន្យា​ថា​នឹង​រឹត​បន្តឹង​គោល​ជំហរ​ទាក់ទិន​នឹង​អាជីវកម្ម​និង​ការ​វិនិយោគ​ពី​ជនជាតិ​ចិន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។ ប៉ុន្តែ​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel…

បេ​កាំ​ង ៖ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី Mahathir Mohamad ឡើង​កាន់​តំណែង​កាលពី​ឆ្នាំ​មុន លោក​បាន​សន្យា​ថា​នឹង​រឹត​បន្តឹង​គោល​ជំហរ​ទាក់ទិន​នឹង​អាជីវកម្ម​និង​ការ​វិនិយោគ​ពី​ជនជាតិ​ចិន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

ប៉ុន្តែ​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia កាលពី​ថ្ងៃ​ទី​៩ មីនា កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ក្រុមហ៊ុន​ចិន​ដែល​តាមដាន​ការ​អភិវឌ្ឍន៍​ក្នុងស្រុក អាជីវកម្ម​នៅ​តែ​ជា​អាជីវកម្ម ហើយ​វា​មិន​គួរ​ប៉ះពាល់​ជ​ឫ​មួយ​នឹង​នយោបាយ​ក្នុង​ប្រទេស​ដទៃ​ទេ ។

យ៉ាងណា​ក្តី លោក Mahathir បាន​ដាក់​សម្ពាធ​លើ​ជនជាតិ​ចិន​យ៉ាង​ខ្លាំង​ដោយ​វិះ​គន់​ដល់​ការ​វិនិយោគ​ដោយ​ជនជាតិ​ចិន​ក្នុង​កំឡុង​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត ប្រើ​យុទ្ធសាស្ត្រ​បន្លាច និង​ថែម​ទាំង​បង្កើន​ទស្សនៈ​ប្រឆាំង​នឹង​ជនបរទេស​ថែម​ទៀត​។ ហើយ​លោក​បាន​គោរព​តាម​ពាក្យ​សន្យា​របស់​លោក​អស់​រយៈពេល​យូរ​មក​ហើយ​ដែរ​ដូច​ជា​បញ្ឈប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​ជាដើម​។

ប៉ុន្តែ​នៅ​ខែកញ្ញា​ឆ្នាំ​២០១៨ លោក Mahathir បែរជា​និយាយ​ថា​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ប្តេជ្ញា​បើក​ទូលាយ​ប្រទេស​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន​ដើម្បី​បង្កើត​រោងចក្រ​ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​ម៉ា​ឡេ​ស៊ី​។

រហូត​មក​ដល់​ខែកុម្ភៈ​ឆ្នាំ ២០១៩ តម្រូវការ​ធុ​រេ​ន​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​រិះគន់​ថា​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​កាប​ព្រៃឈើ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។ សេចក្តីរាយការណ៍​ក្នុង​ពេល​ថ្មី​ៗ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ដាំ​ដុះ​ធុ​រេ​ន​កំពុង​តែ​ប្តូរ​ពី​ចម្ការ​ទ្រង់​ទ្រា​តូច​ទៅ​ការ​ដាំ​ដុះ​លក្ខណៈ​ឧស្សាហ កម្ម ហើយ​អ្នក​ការពារ​បរិស្ថាន​បាន​ព្រមាន​ថា​វា​ផ្តល់​ការ​គម្រាមកំហែង​ដល់​ព្រៃឈើ​ក្នុង​ប្រទេស​ផង​ដែរ​។

មាន​ពាក្យ​ចចាមអារ៉ាម​លេចឡើង​មក​ថា អាជីវកម្ម​ចិន​កំពុង​តែ​ទិញ​ភាគហ៊ុន​ក្នុង​ការ​ដាំ​ដុះ​នេះ ខណៈ​ដែល​ព័ត៌មាន​ទាក់ទិន​នឹង​តម្លៃ​ស្តេច​ធុ​រេ​ន​ម៉ា​ឡេ​ស៊ី​អាច​លក់​ចេញ​ក្នុង​តម្លៃ​ដល់​ទៅ ១២០​ដុល្លារ​បាន​លេចឡើង​។

យ៉ាងណា​ក្តី រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​គាំទ្រ​ដល់​ការ​ពង្រីក​វិស័យ​នេះ និង​សង្ឃឹមថា​អាច​រក​ប្រាក់​ចំណូល​បាន​ពី​កំណើន​នៃ​ការ​នាំ​ចេញ​ផ្លែ​ធុ​រេ​ន​។
ការ​នាំ​ចេញ​ធុ​រេ​ន​ពី​ម៉ា​ឡេ​ស៊ី​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៨ បាន​កើនឡើង​ទ្វេ​ដង​បើ​ធៀប​

នឹង​ឆ្នាំ ២០១៧​។ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ក៏​មាន​គម្រោង​បង្កើន​ទិន្នផល​ធុ​រេ​ន​ទ្វេ​ដង​ផង​ដែរ​ក្នុង​ឆ្នាំ ២០៣០ ប៉ុន្តែ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ការ​លូតលាស់​នៃ​ចម្ការ​ដាំ​ដុះ​នឹង​មាន​ចិ​រ​ភាព ហើយ​ពួក​គេ​មិន​ជុំរុញ​ដល់​ការ​កាប់​បំ​ផ្ញា​ញ​ព្រៃឈើ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ