ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Tesla ប្រភេទ​ភី​ក​អាប់ នឹង​លេង​រូបរាង​ពិត​នៅ​ចុងឆ្នាំ​នេះ

5 ឆ្នាំ មុន

ថ្មី​ៗ​នេះ Elon Musk បាន​បញ្ជាក់​ថា យើង​មិន​ចាំបាច់​រង់ចាំ​រថយន្ត​សេ​រ៊ី​ចុង​ក្រោយ​បំផុត​របស់ Tesla ដែល​មានឈ្មោះ​ថា Model Y យូរ​ទៀត​នោះ​ទេ…

ថ្មី​ៗ​នេះ Elon Musk បាន​បញ្ជាក់​ថា យើង​មិន​ចាំបាច់​រង់ចាំ​រថយន្ត​សេ​រ៊ី​ចុង​ក្រោយ​បំផុត​របស់ Tesla ដែល​មានឈ្មោះ​ថា Model Y យូរ​ទៀត​នោះ​ទេ ដោយសារ​តែ​គេ​នឹង​ដាក់​បង្ហាញ​រូបរាង​នៅ​ថ្ងៃ​ទី ១៤ ខែ​មិ​នា​ខាង​មុខ​ឆាប់​ៗ​នេះ​ហើយ​។ វា​គឺជា​រថយន្ត​ប្រភេទ SUV ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​។ តែ​គេ​ក៏​លឺ​មក​ដែរ​ថា Tesla នឹង​ចេញ​លក់​រថយន្ត​ប្រភេទ​ភី​ក​អាប់ ដែល​ប្រើប្រាស់​អគ្គិសនី​ផង​ដែរ​។

ចំពោះ​រថយន្ត​ភី​ក​អាប់​របស់ Tesla គឺ​ទាមទារ​ឱ្យ​យើង​រង់ចាំ​មើល​យូរ​ដែរ ទម្រាំ​តែ​អាច​ឃើញ​រូបរាង​។ នេះ​ក៏​ដោយសារ​តែ វា​នឹង​ចេញ​នៅ​ចុងឆ្នាំ​នេះ បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី Elon Musk នៅ​លើ​បណ្តាញ​សង្គម Twitter​។ លោក​បាន​និយាយ​ថា​៖ “​ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ជាមួយនឹង​រថយន្ត​ភី​ក​អាប់​របស់ Tesla​។ វា​អាច​នឹង​មាន​ភាព​ទំនើប​ជ្រុល​សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ តែ​ខ្ញុំ​ស្រឡាញ់​វា​ខ្លាំង​ណាស់​។​”

បើ​ទោះបីជា​រថយន្ត​ភី​ក​អាប់​នេះ មិន​ទាន់​ឱ្យ​ឃើញ​រូបរាង​ក៏​ដោយ គេ​ក៏​បានឃើញ​វា​ត្រូវ​បាន​ដឹក​នៅ​លើ​រថយន្ត​ដឹក​ជញ្ជូន​រថយន្ត នៅ​តាម​ផ្លូវ ជាមួយនឹង​រថយន្ត Tesla ផ្សេង​ៗ​ទៀត​នៅ​លើ​នោះ​ដែរ​។ វា​មាន​រូបរាង​ស្រ​ដៀង​ទៅ​នឹង​រថយន្ត Ford F-150​។

បើ​គិត​ទៅ Tesla បាន​បង្ហាញ​រូបរាង​រថយន្ត​នេះ​បាន​បន្តិច​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៧ នៅ​ក្នុង​កម្មវិធី​ដាក់​បង្ហាញ​រថយន្ត Tesla Semi និង Tesla Roadster ជំនាន់​ទី​២​។ គេ​ឃើញ​រូបរាង​វាស្រ​ដៀង​ទៅ​នឹង F-150 ពិតមែន​។

ខណៈ​ដែល​ក្រុមហ៊ុន Tesla បាន​ប្រាប់​ថា រថយន្ត​ភី​ក​អាប់​របស់​គេ នឹង​ដាក់​បង្ហាញមុខ​នៅ​ក្នុងឆ្នាំនេះ​ក៏​ដោយ ក៏​យើង​មិន​រំពឹង​ថា​វា​ជា​រថយន្ត​ពេញលេញ​សម្រាប់​លក់​ដែរ​។ វា​អាច​គ្រាន់តែ​ជា​រថយន្ត​គម្រូ​សាកល្បង​ប៉ុណ្ណោះ (Prototype)​។ វា​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ខ្លះ​ៗ ទម្រាំ​តែ​អាចយ​កមក​លក់​លើ​ទីផ្សារ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ