ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់់​ភ្លើង​សើ​ុ​ប​អង្កេត​មេដឹកនាំ​ប្រឆាំង

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ះ អគ្គ​រដ្ឋ​អាជ្ញា​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​១២​មីនា​ជា​ថ្ងៃ​ទី​៥​នៃ​ការ​ដាច់​ភ្លើង​ដ៏​ធំ​ក្នុង​ប្រទេស​ប្រកាស​ថា តុលាការ​បាន​បើក​ការ​សើ​ុ​ប​អង្កេត​មួយ ប្រឆាំង​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO​ពី​បទ​ធ្វើ​វិច្ឆេទកម្ម​អគ្គិសនី​នាំ​ឲ្យ​មានការ​ដាច់​ភ្លើង​ស្ទេ​ី​រទូ​ទាំង​ប្រទេស​។ អគ្គ​រដ្ឋ​អាជ្ញា​លោក​TAREK WILLIAM…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ះ អគ្គ​រដ្ឋ​អាជ្ញា​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​១២​មីនា​ជា​ថ្ងៃ​ទី​៥​នៃ​ការ​ដាច់​ភ្លើង​ដ៏​ធំ​ក្នុង​ប្រទេស​ប្រកាស​ថា តុលាការ​បាន​បើក​ការ​សើ​ុ​ប​អង្កេត​មួយ ប្រឆាំង​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO​ពី​បទ​ធ្វើ​វិច្ឆេទកម្ម​អគ្គិសនី​នាំ​ឲ្យ​មានការ​ដាច់​ភ្លើង​ស្ទេ​ី​រទូ​ទាំង​ប្រទេស​។

អគ្គ​រដ្ឋ​អាជ្ញា​លោក​TAREK WILLIAM SAAB ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ខ្ញុំ​ប្រកាស​ពី​ការ​សើ​ុ​ប​អង្កេត​មួយ​ប្រឆាំង​លោក​JUAN GUAIDO​មក​ពី​ការ​ចូលរួម​របស់​លោក ក្នុង​ការ​បំផ្លាញ​ប្រព័ន្ធ​អគ្គិសនី​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា​។ ការ​សម្រេច​នោះ​របស់​តុលាការ​កើត​មាន​ខណៈ​សភាជាតិ​គ្របដណ្ដប់​ដោយ​ពួក​ប្រឆាំង កាលពី​ថ្ងៃ​ទី​១១​មីនា ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​ប្រទេស​បន្ទាប់​ពី​ដាច់​ភ្លើង​ច្រើន​ថ្ងៃ​។

ទោះបី​មានការ​វិល​ត្រឡប់​ជា​បន្តបន្ទាប់​នៃ​ចរន្តអគ្គិសនី ក្នុង​សង្កាត់​ជា​ច្រើន​នៃ​ក្រុង​កា​រ៉ា​កាស់ ក៏​សភាព​ការ​ណ៏​នៅ​តែ​ច្របូកច្របល់​សម្រាប់​ប្រជាជន​ដែរ​។ ទឹក​និង​ស្បៀង​បាន​ឡើងថ្លៃ​យ៉ាង​ខ្ពស់់​បំផុត រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ​នៃ​ការ​ដាច់​ភ្លើង​ដ៏​ធំ ដែល​ពុំ​ធ្លាប់​ជួប​ប្រទះ​ក្នុង​ប្រទេស​។ ប្រជាជន​មួយ​ចំនួន​ដែល​រង​គ្រោះ​ដាច់​ទឹក​នៅ​រដ្ឋធានី​រហូត​ដល់ ដួស​យក​ទឹក​កខ្វក់​ទៅ​ប្រើ​ ។ ចំណែក​មេដឹកនាំ​ប្រឆាំង​នៅ​តែ​អំពាវនាវ​ឲ្យ​ប្រជាជន​ប​ន្ត្​ធ្វើ​បាតុកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ