ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចបូជាសព…ទោះរកសាច់ញាតិមិន​​ទាន់​ជួប​ក្តី​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ដោយសារតែសាក​សព​បុរស​ម្នាក់​ដែលត្រូវ​​គេ​ប្រទះ​​ឃើញ​​​អណ្តែត​ស្រះ​ទឹកដ៏ធំក្នុងកាស៊ីណូ ត្រូវអាជ្ញាធរសម្រេច​បូជា​ហើយនៅក្នុងវត្ត​ប៉ាលេលេយ្យ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១៣ មីនា ​​នេះ…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ដោយសារតែសាក​សព​បុរស​ម្នាក់​ដែលត្រូវ​​គេ​ប្រទះ​​ឃើញ​​​អណ្តែត​ស្រះ​ទឹកដ៏ធំក្នុងកាស៊ីណូ ត្រូវអាជ្ញាធរសម្រេច​បូជា​ហើយនៅក្នុងវត្ត​ប៉ាលេលេយ្យ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១៣ មីនា ​​នេះ ព្រោះតែ​​មានសភាព​ធុំ​ក្លិន​​ស្អុយអសោចិ៍ខ្លាំង​ពេក ។

គួររំលឹកថា ​​ហេតុការណ៍ភ្ញាក់​ផ្អើល​ប្រទះឃើញ​សាកសពខាងលើ កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី១២ មីនា ​ស្ថិត​នៅ​​ស្រះ​របស់​ក្រុមហ៊ុន​កាស៊ីណូ​មួយ​ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត ។ ​ការ​ដែល​​សមត្ថកិច្ច​បង្ខំចិត្ត​បូជា​ ក៏មាន​ការ​​អនុលោម​តាម​បទបញ្ជា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង
ដែរ ។​

សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា​ សាកសព​ខាងលើ​បើ​ត្រូវ​ទុក​​តទៅ​ទៀតមិន​បាន​ទេ​ ព្រោះ​ចោល​ក្លិនស្អុយ​អ​សោច​ិ៍ខ្លាំងណាស់ ​។ ​​សមត្ថកិច្ច​បញ្ជាក់​ថា​ មក​ទល់​​រសៀល​ថ្ងៃ​ទី១៣ មីនា ដដែល​នេះ ក៏​​នៅ​មិន​ទាន់​មាន​សាច់​ញាតិ ​ឬ​គ្រួសារ​សព​មក​ទំនាក់ទំនងមាន​​បាត់​សមាជិក​គ្រួសារ​នៅ​ឡើយ​ដែរ ​។ គួររំលឹកថា មាន​បាត់​សមាជិកគ្រួសារ​ទេ​បងប្អូន?

អត្ថបទសរសេរ ដោយ