ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​សម្លេង​សម​ រ​ង្ស៊ី ​រារាំង​ការ​ដោះ​លែង​កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​មួយ​ថ្មី​ទៀត​សម្រាប់​អតីត​មេ​បក្ស​ប្រឆាំង​លោក​សម រ​ង្ស៊ី ធ្វើ​ទៅ​លើ​លោក​កឹ​ម សុខា និង​ក្រុម​លោក​កឹ​ម សុខា គឺ​មាន​គម្រោង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​លោក​កឹ​ម សុខា​សុំ​សិទ្ធិ​នយោបាយ​ដោយ​ទុក​ឲ្យ​ជាប់​ឃុំ​ព្រមទាំង​បក្ខពួក…

រាជធានី​ភ្នំពេញ ៖ ជា​រឿង​មួយ​ថ្មី​ទៀត​សម្រាប់​អតីត​មេ​បក្ស​ប្រឆាំង​លោក​សម រ​ង្ស៊ី ធ្វើ​ទៅ​លើ​លោក​កឹ​ម សុខា និង​ក្រុម​លោក​កឹ​ម សុខា គឺ​មាន​គម្រោង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​លោក​កឹ​ម សុខា​សុំ​សិទ្ធិ​នយោបាយ​ដោយ​ទុក​ឲ្យ​ជាប់​ឃុំ​ព្រមទាំង​បក្ខពួក ។ យោង​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ថា​«​យុត្តិធម៌ សង្គម​» ដែល​ដាក់​រូប​លោក​កឹ​ម សុខា និង​អ្នកគាំទ្រ​ក្នុង​ប្រូ​ហ្វា​ល ដោយ​បាន​បង្ហោះ​សំឡេង​របស់​លោក​សម រ​ង្ស៊ី​ផ្ញើ​សារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ជាមួយ​លោក​ឡុ​ង រី​មនុស្ស​ជំនិត​លោក (​សម រ​ង្ស៊ី​) បន្ទាប់​ពី​លោក​ឡុ​ង រី បាន​សួរ​ថា តើ​លោក​ប្រធាន តើ​ជំហរ​ក្រុម​យើង​ចុង​ក្រោយ​នេះ តើ​គួរ​ធ្វើ​យ៉ាងណា ?

ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​លោក​សម រ​ង្ស៊ី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​អ្វី​ដែល​សំខាន់​កាលណា កឹ​ម សុខា មាន​សេរីភាព​វិញ គឺ​កឹ​ម សុខា ចង់​បែក​ពី​សម រ​ង្ស៊ី ហើយ​ជា​គោលដៅ​នៅ​រក្សា​លោក​កឹ​ម សុខា ឲ្យ​នៅ​ក្នុង​ការ​ឃុំឃាំង​អី​ញ្ចឹ​ង ។ យើង​ត្រូវធ្វើ​ឲ្យ ហ៊ុន សែន មិន​ដោះ​លែង​កឹ​ម សុខា ដាច់ខាត ។ ជៀសវាង​មន្ត្រី​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​ចាំបាច់​មិន​ឲ្យ​ទៅ​សុំ​សិទ្ធិ​នយោបាយ​ពី​ហ៊ុន សែន​ដាច់ខាត​» ។

រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ​នៅឡើយ​ពី​ខាង​លោក​សម រ​ង្ស៊ី ថា សម រ​ង្ស៊ី ពិតជា​បាន​និយាយ​បែប​នោះ​មែន ឬ​យ៉ាងណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ