ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​នាំ​ចេញពី​អា​មេ​រិ​ក​ច្រើន​ជាងគេ មិនមែន​ចេញពី​ក្រុមហ៊ុន​អា​មេ​រិ​ក​ទេ

5 ឆ្នាំ មុន

នៅ​ក្នុង​ពាក្យ​សម្ដី​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​អា​ល្លឺ​ម៉​ង់​គឺជា “​ផ្លូវ​អយុត្តិធម៌​មួយ​” បន្ទាប់​ពី​ការ​គំរាមកំហែង​ពន្ធ​លើ​សហភាព​អឺរ៉ុប​។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា “​អា​ល្លឺ​ម៉​ង់​អាក្រក់ ហើយ​អាក្រក់​ណាស់​” ហើយ​បាន​អះអាង​ថា…

នៅ​ក្នុង​ពាក្យ​សម្ដី​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​អា​ល្លឺ​ម៉​ង់​គឺជា “​ផ្លូវ​អយុត្តិធម៌​មួយ​” បន្ទាប់​ពី​ការ​គំរាមកំហែង​ពន្ធ​លើ​សហភាព​អឺរ៉ុប​។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា “​អា​ល្លឺ​ម៉​ង់​អាក្រក់ ហើយ​អាក្រក់​ណាស់​” ហើយ​បាន​អះអាង​ថា “​សម្លឹង​មើល​រថយន្ត​រាប់​លាន​ដែល​ពួក​គេ​កំពុង​លក់​នៅ​សហរដ្ឋអាមេរិក​។ យើង​នឹង​បញ្ឈប់​រឿង​នេះ​។​”

សម្តី​របស់​ប្រធាន​ធិ​បតី Trump មិន​ខុស​ទេ ព្រោះ នៅ​ឆ្នាំ​២០១៨​នេះ រថយន្ត​អា​ល្លឺ​ម៉​ង់ Mercedes-Benz គឺជា​រថយន្ត​លេខ​មួយ ដែល​លក់​បាន​ច្រើន​ជាងគេ​ក្នុង​ចំនួន ៣១៥ ៩៥៩​គ្រឿង ខណៈ​ដែល BMW ជាប់​លេខ​ពីរ ដែល​លក់​បាន ៣១១ ០១៤​គ្រឿង​។

ប៉ុន្តែ​ប្រសិនបើ​យើង​ក្រឡេក​មើល​កន្លែង​ដែល​រថយន្ត​ទាំងនោះ​ចេញ​មក គឺ​យើង​ឃើញ​ថាស​ម្តី​របស់​លោក Trump គឺ​មិន​ត្រូវ​នោះ​ទេ​។ នេះ​មក​ពី​រថយន្ត​ទាំងនោះ គឺ​មិនមែន​ផលិត​នៅ​អា​ល្លឺ​ម៉​ង់​ទេ​។ វា​សុទ្ធតែ​ផលិត​នៅ​អា​មេ​រិ​ក បើ​ទោះបីជា​វា​ជា​រថយន្ត​អា​ល្លឺ​ម៉​ង់​ក៏​ដោយ​។ Toyota ក៏​មាន​រោងចក្រ​នៅ Kentucky និង Texas​។ Volvo ទើបតែ​សង់រោង​ចក្រ​នៅ South Carolina និង នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​អា​មេ​រិ​ក​។ BMW ក៏​នៅ​អា​មេ​រិ​ក​ដែរ (Spartanburg)​។

សម្រាប់​៥​ឆ្នាំ​ជាប់​ៗ​គ្នា ក្រុមហ៊ុន​ផលិត​រថយន្ត BWM នាំ​មក​គេ​ក្នុង​ការ​នាំ​ចេញ​រថយន្ត​ពី​អា​មេ​រិ​ក​។ នេះ​បើ​តាម​ទិន្នន័យ​បាន​មក​ពី​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​។ រោងចក្រ​របស់​ក្រុមហ៊ុន BMW នៅ​ទីក្រុង Spartanburg រដ្ឋ South Carolina បាន​នាំ​ចេញ​នូវ​រថយន្ត​ម៉ូ​ដែល X ចំនួន ២៣៤ ៦៨៩​គ្រឿង​នៅ​ឆ្នាំ ២០១៨ ដែល​ក្នុង​នោះ​មាន​រថយន្ត​ម៉ូ​ដែល X3, X4 និង X5 ហើយ​បាន​ចាប់ផ្តើម​ផលិត​រថយន្ត X7 ថ្មី​។

ប្រហែល ៨១%​នៃ​រថយន្ត SUV ដែល​បាន​នាំ​ចេញពី​សហរដ្ឋអាមេរិក បាន​ឆ្លងកាត់​កំពង់​ផែ​ក្រុង Charleston ដោយ​បន្ថែម​តម្លៃ​រហូត​ដល់ ៨.៤​ពាន់​លាន​ដុល្លារ​។ នោះ​ហើយ​ជា​លុយ​ច្រើន​ណាស់ ដែល​ត្រូវ​ចំណាយ​ក្នុង​ការ​ជួល​ពលករ​អា​មេ​រិ​ក មក​ពី​ច្រក​តែ​មួយ​តែ​ប៉ុណ្ណោះ​។ ជា​សរុប Spartanburg បាន​នាំ​ចេញ ៦៦%​នៃ​ផលិតកម្ម​សរុប​របស់​ខ្លួន​ចំនួន ៣៥៦ ៧៤៩​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ