ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ពី​ទែន​ក្លិប Lyon ថា​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​យកឈ្នះ Messi ឱ្យ​បាន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ប្រកួត​គ្នា​រវាង​ក្លិប​អ្នកមាន​បុណ្យ Barcelona និង ក្លិប​បារាំង Lyon ក្នុង​ការ​ដណ្តើម…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ប្រកួត​គ្នា​រវាង​ក្លិប​អ្នកមាន​បុណ្យ Barcelona និង ក្លិប​បារាំង Lyon ក្នុង​ការ​ដណ្តើម UEFA Champions League យប់​នេះ កា​ពី​ទែន​ក្លិប​បារាំង Nabil Fekir បាន​សរសើរ Messi ថា​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ហើយ​ខាង​បារាំង​នឹង​ធ្វើ​យ៉ាងណា​ឱ្យ​យកឈ្នះ​ទាល់តែ​បាន ។

Fekir បាន​សរសេរ​នៅ​លើ​វេ​ប​សាយ​ផ្លូវការ​របស់ Lyon ថា ៖«Barcelona គឺជា​ក្លិប​ខ្លាំង​មួយ​ក្នុង​ចំណោម​ក្លិប​ឯទៀត​នៅ​អឺរ៉ុប​។ ការ​លេង​ជាមួយនឹង​ក្លិប​បែប​នេះ​គឺ​ពិតជា​សប្បាយ​ណាស់​។ វា​ប្រាកដ​ណាស់​ថា អ្នក​តាមដាន​ទស្សនា​នឹង​រំពឹង​ខ្ពស់​ចំពោះ​ការ​ប្រកួត​មួយ​នេះ​»​។

កា​ពី​ទែន​បាន​បន្ត​ថា ៖«​ពួក​យើង​នឹង​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​យកឈ្នះ​លើ​ក្រុម​នេះ​ឱ្យ​ទាល់តែ​បាន បើ​ទោះបីជា​យើង​ដឹង​មុន​ថា វា​ជា​ការ​ប្រកួត​ដ៏​ពិបាក​ក៏​ដោយ​។ សម្រាប់​ខ្ញុំ Messi គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។ ខ្ញុំ​ធ្លាប់​បាន​ប្រកួត​ជាមួយ​គេ​នៅ World Cup ម្តង​ហើយ​។ គេ​ពិតជា​ខ្លាំង​ពិតមែន​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ​» ។

ជា​ចុង​ក្រោយ Fekir ថា ៖«Messi ឈ្នះ​ពាន​ជា​បន្តបន្ទាប់​ជូន​ដល់​ក្លិប​របស់​គេ​។ ពួក​យើង​នឹង​ព្យាយាម​ឱ្យ​អស់ ដើម្បី​អាច​បញ្ឈប់​គេ​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ