ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៃដន្យអាក្រក់​ម្ល៉េះ​ថ្ងៃនេះ​…​​លើ​ផ្លូវ​ដែល​គាត់​ធ្លាប់​​ដើរ​រាល់ដងសោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា ពលរដ្ឋ​ម្នាក់​បាន​ដើរ​ជាន់​មីន ​បណ្ដាល​ឱ្យ​ផ្ទុះ​ដាច់​កែងជើង​ម្ខាង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៣ មីនា​ ខណ​:​ពេល​ធ្វើ​ដំណើ​ទៅ​ចំការ ស្ថិត​នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា ពលរដ្ឋ​ម្នាក់​បាន​ដើរ​ជាន់​មីន ​បណ្ដាល​ឱ្យ​ផ្ទុះ​ដាច់​កែងជើង​ម្ខាង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៣ មីនា​ ខណ​:​ពេល​ធ្វើ​ដំណើ​ទៅ​ចំការ ស្ថិត​នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ជ័យ ច័ន្ទ ភេទប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី តែ​បាន​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ នៅផ្ទះ​សាច់ញាតិ​ដែល​ស្ថិត​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ជាន់​មីន នៅ​ពេល​គាត់​ដើរទៅ​ចំការ​របស់​ពូ​ ដែល​ស្ថិត​នៅ​ខាង​ចុង​ភូមិ ហើយ​​​ផ្លូវ​នេះ គឺ​គាត់​ធ្លាប់​ធ្វើ​ដំណើរ​កន្លង​មកទេ​ ។​

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រាប់​មីន​នោះ​ កប់​នៅ​ក្នុង​ដី​ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាម ដែល​ជា​ប្រភេទ​គ្រាប់​«​មីន​72.A»​។ ជន​រង​គ្រោះ​រង​របួស​បែក​កែងជើង​ខាងស្ដាំ​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​អាច​ឈាន​ដល់​ការ​វះកាត់​ទៀត​ផង​ ។

ក្រោយ​ពី​ក្រុម​គ្រូ​ពេទ្យ​ធ្វើការ​សង្គ្រោះ​បឋម​ នៅ​មណ្ឌល​សុខភាព​ស្រុក​សំឡូត ពេល​នេះ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ហើយ​ ។

អត្ថបទសរសេរ ដោយ