ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់មកពីចូលរួមមង្គលការ​បងប្អូនវិញ​ ប្រពន្ធ​​មន្ត្រីនគរបាល និង​សាច់​ញាតិ​ម្នាក់​ជួបគ្រោះយ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​​កំពង់ស្ពឺ ៖ ស្ត្រី​ជា​ប្រ​ព​ន្ឋ​មន្ត្រី​នគរបាល​ប​ចេ្ច​ក​ទេស​ម្នាក់ ​​និង​​បុរស​ម្នាក់ទៀត​ត្រូវជា​​សាច់ញាតិ​​​បាន​បាត់បង់​ជីវិត​គួរ​អោយ​អាណោច​អ​ាធ័​ម​ ​ខណៈជនរងគ្រោះទាំង​​២នាក់​​ជិះម៉ូតូ​​មួយគ្រឿង​​ត្រឡប់​មក​ពី​ចូលរួម​មង្គលការ​បងប្អូនវិញ​ ​ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​​បើក​បុក​​ និង​​កិន​ពីលើ​ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរ​​រថយន្ត​បាន​រត់គេចខ្លួន​បាត់…

ខេត្ត​​កំពង់ស្ពឺ ៖ ស្ត្រី​ជា​ប្រ​ព​ន្ឋ​មន្ត្រី​នគរបាល​ប​ចេ្ច​ក​ទេស​ម្នាក់ ​​និង​​បុរស​ម្នាក់ទៀត​ត្រូវជា​​សាច់ញាតិ​​​បាន​បាត់បង់​ជីវិត​គួរ​អោយ​អាណោច​អ​ាធ័​ម​ ​ខណៈជនរងគ្រោះទាំង​​២នាក់​​ជិះម៉ូតូ​​មួយគ្រឿង​​ត្រឡប់​មក​ពី​ចូលរួម​មង្គលការ​បងប្អូនវិញ​ ​ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​​បើក​បុក​​ និង​​កិន​ពីលើ​ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរ​​រថយន្ត​បាន​រត់គេចខ្លួន​បាត់ បន្សល់ទុកតែ​រថយន្ត​នៅកន្លែង​កើតហេតុ និង​មាន​ឯកសារមួយ​​ចំនួន​នៅ​ក្នុង​រថយន្ត​នោះ ។

ហេតុការណ៍​គួរ​ឱ្យរន្ធត់​ខាងលើ​​​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១២​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូ​ម៉ែ​ត ៥១-៥២ ស្ថិត​នៅ​ភូមិ​ជំនាប់ ឃំ​ុ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ​

ភាគី​ខាង​ម៉ូតូ​​មួយ​​គ្រឿង​​ជិះគ្នា​២នាក់​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ ១AV-១១៧៧ បើកបរ​ដោយ​ឈ្មោះ ញ៉ឹម ញ៉េ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​ពីង ឃំ​ុ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បានស្លាប់​​​​នៅនឹង​កន្លែងកើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​​ឈ្មោះ ផុ​ន សុជាតា ភេទ​ស្រី អាយុ​៣២​ឆ្នាំ (​ស្ត្រី​រងគ្រោះ​ត្រូវបានគេ​ស្គាល់​ថាជា​​ប្រពន្ធ​​មន្ត្រីនគរបាល​បច្ចេកទេសម្នាក់​) មាន​ទីលំនៅ​ភូមិ​ប៉ែល​ហែល សង្កាត់​ទំព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ​។

ចំណែកភាគី​ខាង​​រថយន្ត​​មួយ​​គ្រឿង​ម៉ាក​​ហ៊ីយ៉ាន់​ដាយ​ ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ (​មាន​ដឹក​អំពៅ​) ​ព​ណ៌​​បៃតង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣C-៩៦៥៤ បើតាម​ឯកសារ​ដែល​ក្នុង​រថយន្ត​បាន​​ឱ្យ​ដឹង​ថា ​អ្នក​បើកបរ​រថយន្ត​​ឈ្មោះ ហន ថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ពង្រ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ​បានរត់គេចខ្លួន​បាត់ ។​

តាម​ប្រភព​ពី​សម​ត្ថ​កិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេឃើញ​​ម៉ូតូ​​ម៉ាក​ហុង​ដា​មួយ​​គ្រឿង​ជិះគ្នា​២នាក់​​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះមក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​​​ប្រភេទ​ដឹកទំនិញ​ធុនធំ​មួយគ្រឿង​មាន​ដឹក​អំពៅ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​បើក​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត​របស់​ម៉ូតូ​ហើយ​ក៏​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ រួច​​កិនពីលើ ​បណ្តាល​ឱ្យ​​​​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ម្នាក់ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​ម៉ូតូ​បានរងការ​​ខូចខាត​ទាំងស្រុង​ រីឯ​រថយន្ត​​បានរងការ​ខូចខាត​​ស្រាល​។

​ប្រ​ភព​ដដែល​បាន​បន្ត​ថា ​បន្ទាប់ពីកើតហេតុ ​អ្នក​បើកបរ​រថយន្ត​បានរត់គេច​ខ្លួន​បាត់ បន្សល់​ទុកតែ​រថយន្ត​​នៅ​កន្លែង​កើតហេតុ​ ហើ​យ​ក្នុង​រថយន្ត​នោះ​មាន​ឯកសារមួយ​ចំនួនផងដែរ ។

តាម​សម្តី​​មន្ត្រី​នគរបាល​បច្ចេកទេស​ខេត្ត​​ម្នាក់​ដែលត្រូវជា​ប្តីរបស់​ស្ត្រីរងគ្រោះ​ខាងលើ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ​​ប្រពន្ធរបស់​គាត់​បាន​ទៅ​ចូល​រួមពិធីមង្គល​ការ​បងប្អូន ដោយ​​ជិះ​ម៉ូតូ​​មួយគ្រឿង​ជាមួយ​សាច់​ញា​តិ​ម្នាក់​ទៀត លុះពេលធ្វើ​ដំណើរ​ត្រឡប់​​មកវិញ ស្រាប់តែ​ជួប​គ្រោះ​អកុសល​បែប​នេះ​តែ​ម្តង​។

លោក​វរសេនីយ៍​ឯកប៊ុត ​ប៊ុ​ន​ធឿ​ន​ អធិការ​នគរបាល​ស្រ​ុ​ក​ឱ​រ៉ា​ល់​បានអោយ​ដឹង​ថា​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​​វាស់វែង​កន្លែង​កើតហេតុ និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ទំនៀមទំលាប់​ប្រពៃណី រីឯ​​រថយន្ត និងម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់រង់​​ចាំ​ដោះស្រាយ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ