ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាមុខមាត់មួយ…ភាពយន្ត​ខ្មែរ​លេចឡើងក្នុង​បណ្តា​៣៧​ប្រទេស !

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មហោស្រព​ភាពយន្ត​អន្តរជាតិ បាន​ប្រកាស​បើក​ជា​ផ្លូវការ ដោយ​មាន​ថ្នាក់ដឹកនាំ និង​អ្នកសិល្បៈ​ច្រើន​កុះករ​ចូលរួម កាលពី​ថ្ងៃ​ទី​៩ មីនា ២០១៩ ។ ភាពយន្ត​រហូត​ជាង​១៣០​រឿង​ពី​៣៧…

រាជធានី​ភ្នំពេញ​៖ មហោស្រព​ភាពយន្ត​អន្តរជាតិ បាន​ប្រកាស​បើក​ជា​ផ្លូវការ ដោយ​មាន​ថ្នាក់ដឹកនាំ និង​អ្នកសិល្បៈ​ច្រើន​កុះករ​ចូលរួម កាលពី​ថ្ងៃ​ទី​៩ មីនា ២០១៩ ។ ភាពយន្ត​រហូត​ជាង​១៣០​រឿង​ពី​៣៧ ប្រទេស​បាន​ចូលរួម ដោយ​ចាក់​បញ្ចាំង ។

លោក ​ស៊ុន ខេ​ម​រ៉ា ជា​អ្នកសម្របសម្រួល​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា បាន​ថ្លែង​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​ឆ្នាំ​នេះមានរឿងល្អ​ៗ​ជា​ច្រើន​ចាក់​បង្ហាញ ដូច​ជា​រឿង «​ហ្វូ​៊​ណ​ន​» ដែល​ជាប់​ពានរង្វាន់​ក្នុង​មហោស្រព​ភាពយន្ត​គំនូរជីវចល​នៅ​ទីក្រុង​អាន​ស៊ី កាលពី​ឆ្នាំ​២០១៨ រឿង​«​ផ្នូរ​គ្មាន​ឈ្មោះ​»​ដែល​ឈ្នះ​រង្វាន់​មហោស្រព​ភាពយន្ត​នៅ​ទីក្រុង​វេ​នី​ស និង​ជា​បេក្ខភាព​ក្នុង​ពានរង្វាន់​អូ​ស្ការ កាលពី​ឆ្នាំ​២០១៩​តំណាង​ឲ្យ​កម្ពុជា ។ រឿង «​តន្ត្រី​ជីវិត​»​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​តូ​ក្យូ និង​រឿង «The Prey» របស់​ម​ហោ ស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ប៊ូ​សាន កាលពី​ឆ្នាំ ២០១៨ ។

ដោយសារ​តែ​មហោស្រព​ភាពយន្ត​ឆ្នាំ​នេះ ធ្វើ​ឡើង​ស្របគ្នា​នឹង​ខួប​៤០​ឆ្នាំ​នៃ​ការ​ដួល​រលំ​របប​ខ្មែរក្រហម ទើប​ក្នុង​ពិធី​បើក​សម្ពោធ​គណៈកម្មការ​បាន​ដាក់​បញ្ចាំងភាពយន្ត​ល្អ​ឥត​ខ្ចោះ​មួយ ដែល​និយាយ​ពី​របប​ប៉ុ​ល ពត ។ កម្មវិធី​ដ៏​ពិសេស​នេះ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ ព្រមទាំង​កិច្ច​ពិភាក្សា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​មជ្ឈមណ្ឌល​បុប្ផា​ណា ។

ព្រឹត្តិការណ៍​នេះ​ប្រកាស​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​១៤ មីនា ដោយ​ភាពយន្ត​កម្ពុជា​ចំនួន​២៦​ក៏​មាន​វត្តមាន​ផង​ដែរ ។ មហោស្រព​ភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ចំនួន ១៥០​លើក នៅ​តាម​រោង​ភាពយន្ត ធំ​ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​រួម​មាន រោង​ភាពយន្ត​លេ​ជេន​, រោង​ភាពយន្ត​ម៉េ​ជ័រ​ស៊ី​ណេ​ផ្លិ​ច​, រោង​ភាពយន្ត​ប្រែ​ម​ស៊ី​ណេ​ផ្លិ​ច​, មជ្ឈមណ្ឌល​បុប្ផា​ណា​, សាល​មហោស្រព​ចតុម្មុខ​, និង​សណ្ឋាគារ​រ៉ូ​ស​វូ​ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ