ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្បិត​Jack Maជា​កំពូល​មហាសេដ្ឋី​…តែ​បង្ហាញ​ការ​គោរព​បំផុត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ក្នុងពេលមាន​​​​​វត្តមាន​របស់​កំពូល​មហាសេដ្ឋី​ស្រុក​ចិន លោកចេក ម៉ា ​Jack Ma ​​​មក​បំពេញ​ទស្ស​នកិច្ចកម្សាន្ត​រយៈ​​ពេញ​មួយ​ថ្ងៃ​ នៅតាម​​ប្រាសាទ​អង្គវត្ត​ កាលពីថ្ងៃទី១២…

ខេត្តសៀមរាប ​៖ ក្នុងពេលមាន​​​​​វត្តមាន​របស់​កំពូល​មហាសេដ្ឋី​ស្រុក​ចិន លោកចេក ម៉ា ​Jack Ma ​​​មក​បំពេញ​ទស្ស​នកិច្ចកម្សាន្ត​រយៈ​​ពេញ​មួយ​ថ្ងៃ​ នៅតាម​​ប្រាសាទ​អង្គវត្ត​ កាលពីថ្ងៃទី១២ មីនា ​ក្នុង​នោះ​ ​ក៏​ឃើញ​វត្តមានរបស់​លោក សុខ សង្វារ អគ្គ​នាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​មក​ទទួល និង​ជូន​ដំណើរ​លោក​ចេក ម៉ា ដើរទស្សនា​តាម​ប្រាសាទអង្គរវត្ត ដោយក្តីរីក​រាយ និងបង្ហាញការគោរពគ្នាទៅវិញទៅមក​​បំផុត ។

​កត់សម្គាល់ថា លោកចេក ម៉ា ​ជា​កំពូល​មហាសេដ្ឋីម្នាក់​ពិតមែន តែ​ឥរិយាបទ​​របស់​លោក​បានបង្ហាញ​នូវ​ការ​គោរព​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង ​ចំពោះ​ប្រាសាទខ្មែរ​ ។ លោក​បាន​សួរ​សំណួរ​នានា​ ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ប្រា​សាទ ក្នុង​ភាព​ជា​អ្នក​ចង់​ចេះ​ដឹង​ពិតប្រាកដ និង​ផ្តល់​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គរវត្ត​ ​។ ​លោក ចេក ម៉ា លោក​ពិតជា​ស្ញើ​ច​សរសើរ​នូវ​ភាព​អស្ចារ្យ​នៃ​ប្រាសាទខ្មែរ​ និង​កោតសរសើរនូវ​ការ​គ្រប់​គ្រង​រម​ណីយដ្ឋាន​អង្គរ​ប្រកបដោយ ការ​ទទួលខុសត្រូវ​ខ្ពស់ ​។​

លោកចេក ម៉ា បាន​បញ្ជាក់ទៀត​ថា លោក​នឹង​មក​កាន់​រមណីយដ្ឋាន​អង្គរ​ ក្នុង​ឱកាស​ក្រោយ​ទៀត ដោយ​ការ​ធ្វើ​ដំណើរ​របស់​លោក​នា​ពេល​នេះ គ្រាន់តែ​ជា​លើក​ដំបូង​ប៉ុណ្ណោះ តែ​ច្បាស់​ណាស់​លោក​នឹង​មាន​លើក
​ទី​២ ឬ​ទី​៣​បន្ត​ទៀត ។

លោក​សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក​បាន​បញ្ជាក់​ទៀត​ថា តាម​រយៈ​វត្តមាន​របស់​លោក ចេក ម៉ា ក៏​ដូច​ជា​បុគ្គល​ល្បី​ៗ​ផ្សេង​ទៀត​ក្នុង​ពិភពលោក ក្នុង​ការ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ពិត​ជា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​កាន់តែ​ចាប់អារម្មណ៍ ហើយនឹង​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​កាន់​តែ​​ច្រើន​ឡើង​ៗ​ជា​រៀង​រាល់​ឆ្នាំ​បន្ថែម​ទៀត​។ គួររំលឹកថា ៖ កំពូលមហា​សេដ្ឋី Jack Ma ធ្វើ​ឱ្យ​ផ្អើល​សៀមរាប ​ពេល​ទៅ​លេង​ប្រាសាទខ្មែរ

អត្ថបទសរសេរ ដោយ