ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ និង​អាជីវករ​អ្នកលក់ និង​អ្នកទិញ​កសិផល​ត្អូញត្អែរ​មិន​ឈប់​សោះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ដែល​ដឹក​កសិផល​មក​លក់​ក៏​ដូច​ជា ក្រុម​អាជីវករ​ជា​អ្នក​ប្រមូល​ទិញ​កសិផល​បាន​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​ចំពោះ​ម្ចាស់​អាជីវកម្ម​ផែ​ថ្មី​ដែល​លើកដាក់​ទំនិញ​របស់​ពួក​គាត់​មិន​ទាន់​ពេល​ធ្វើ​អោយ​ហានិភ័យ​គ្រប់​បែប​យ៉ាង ខាត​ទាំង​ពេលវេលា ថវិកា និង​ព្រួយបារម្ភ ការ​ទន្ទឹងរង់ចាំ​រយៈពេល​យូរ​ពេក​ខ្លាចក្រែង​លិច​ទូក កាណូត​បណ្តាល​អោយ​ខូចខាត​ទាំងស្រុង​តែ​ម្តង ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ដែល​ដឹក​កសិផល​មក​លក់​ក៏​ដូច​ជា ក្រុម​អាជីវករ​ជា​អ្នក​ប្រមូល​ទិញ​កសិផល​បាន​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​ចំពោះ​ម្ចាស់​អាជីវកម្ម​ផែ​ថ្មី​ដែល​លើកដាក់​ទំនិញ​របស់​ពួក​គាត់​មិន​ទាន់​ពេល​ធ្វើ​អោយ​ហានិភ័យ​គ្រប់​បែប​យ៉ាង ខាត​ទាំង​ពេលវេលា ថវិកា និង​ព្រួយបារម្ភ ការ​ទន្ទឹងរង់ចាំ​រយៈពេល​យូរ​ពេក​ខ្លាចក្រែង​លិច​ទូក កាណូត​បណ្តាល​អោយ​ខូចខាត​ទាំងស្រុង​តែ​ម្តង ។ ហេតុនេះ​ហើយ​ទាំង​ប្រជា​កសិករ​ទាំង​អាជីវករ​សំណូម​យ៉ាង​ទទូច​ដល់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​សូម​ជួយ​ជំរុញ​អោយ​ម្ចាស់​អាជីវកម្ម​ដែល​ទទួល​បាន​សិទ្ធ​ធ្វើ​អាជីវកម្ម​ផែ​ថ្មី​ធ្វើ​យ៉ាង បង្កើន​មធ្យោបាយ ឬ​កម្មករ​លើកដាក់​ទំនិញ​របស់​ពួក​គាត់​អោយទាន់​ពេលវេលា ។

ក្រុម​អាជីវករ​ដែល​សុទ្ធ​សឹង​ជា​អ្នក​ទទួល​ទិញ​កសិផល​ពី​ប្រជា​កសិករ​នៅ​កំពង់​ផែ​ថ្មី​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា កាល​ម្ចាស់​អា​ជី​កម្ម​ផែ​ចាស់ គឺ​រាល់​ការ​លើកដាក់ និង​ដឹក​ជញ្ជូន​ទំនិញ​របស់​ពួក​គាត់ គឺ​ងាយ​ស្រូល​ខ្លាំង​ណាស់ ហើយ​ដឹក​ជញ្ជូន​ដល់​ផ្ទះ​ទាន់​ពេលវេលា ដោយ​មិន​លំបាក​ឡើយ ។ ប៉ុន្តែ​ចាប់តាំងពី​ម្ចាស់​ថ្មី​ទទួល​សិទ្ធ​ធ្វើ​អាជីវកម្ម​ផែ​ថ្មី​មក គឺ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ការ​លើកដាក់​ទំនិញ​មិន​ទាន់​ពេលវេលា ដោយសារ​ខ្វះ​មធ្យោបាយ និង​កម្មករ​មិន​គ្រប់គ្រាន់ ពេល​ខ្លះ​ទាំង​កសិករ​ដឹក​កសិផល​មក​លក់​ទាំង​អាជីវករ​អ្នកទិញ​ត្រូវ​រង់ចាំ​កម្មករ​កំពង់​ផែ​លើក​ទំនិញ​អស់​រហូត​ដល់​ម៉ោង​១​ម៉ោង​២​រំលង​អធ្រាត្រ​ក៏​មាន ។

ពេល​ខ្លះ​លើក​មិន​ទាន់​ម្ចាស់​ផែ​ច្រាន​ក្បាលទូក​កាណូត​របស់​ពួក​គាត់​ចេញ អោយទៅ​រក​កន្លែង​លើកដាក់​ផ្សេង ប៉ុន្តែ​ម្ចាស់​ផែ​នៅ​ទៅ​តាម​យក​ប្រាក់​ថ្លែ​កំពង់​ផែ​ដដែល ក្នុង​តម្លៃ​១​តោន​៦​ពាន់​រៀល ។ ពេល​ខ្លះ​ស្ទះ​ខ្លាំង​ពេក​ក្រុម​អាជីវករ​ត្រូវ​ប្រើ​កម្មករ​ខ្លួនឯង ។

ប្រភព​ពី​ក្រុម​អា​ជីករ​ដដែល​បាន​បន្ត​ថា ពេល​ខ្លះ​កសិករ​ដឹក​កសិផល​ចូល​ដល់​ផែ​នៅ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ទើប​កម្មករ​ផែ​លើក​អស់ បើ​ចូល​ដល់​ផែ​ពេល​រសៀល​ជួល​កាល​រហូត​ដល់​ម៉ោង​១​ឬ​២​រំលង​អធ្រាត្រ​ទើប​ហើយ ។ ទាំង​អស់នេះ​បង្ក​អោយ​ស្ទះ​ទំនិញ​ដឹក​ចេញ​ទៅ​លក់​នៅ​ខាងក្រៅ​មិន​ទាន់​ពេលវេលា​ធ្វើ​អោយ​មានការ​ខាតបង់ ព្រោះ​តម្លៃ​ឡើង​ចុះ​មិន​ទៀងទាត់ ។ ម្យ៉ាងវិញទៀត​ការ​ទន្ទឹង​រង់​ចាំំ​បែប​នេះ គឺ​ជួប​ហានិភ័យ​ខ្ពស់​ក្រែង​លិច​ទូក កាណូត ធ្វើ​មានការ​ខាតបង់​ធ្ងន់ធ្ងរ​ជា​ពុំខាន ។

ពួក​គាត់​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត​សូម​មេត្តា​ជួយ​ធ្វើ​យ៉ាងណា​ជម្រុញ​ម្ចាស់​អាជីវកម្ម​ផែ​ថ្មី​រក​វិធី​លើក​ទំនិញ​របស់​ពួក​គាត់​អោយទាន់​ពេលវេលា ។ បើ​ម្ចាស់​អាជីវកម្ម​នេះ​គ្មាន​លទ្ធភាព​គួរ​រក​ម្ចាស់​អាជីវកម្ម​ណា​ដែល​មាន​លទ្ធភាព ដើម្បី​ជួយ​ដល់​ប្រជា​កសិករ​តាម​ដង​ទន្លេ ក៏​ដូច​ជា ជួយ​ដល់​ក្រុម​អា​ជីករ​ផង​ដែរ ។ ជុំវិញ​ករណី​នេះ​ដែរ​លោក សួង ប៊ុ​ន​សុង ឆ្លើយ​តាម​ទូរស័ព្ទ​ថា «​ទូរស័ព្ទ​ច្រឡំ​លេខ​ហើយ​» រួច​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ