ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់បែប​​ណា? ការដែលគ្រូ​ឱ្យនិស្សិត​ជក់​បារីនេះ​

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មានOddity Centralបានឱ្យ​ដឹង​ថា រូបថត​ជា​ច្រើន​ប៉ុស្តិ៍​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម ​បង្ហាញ​ពី​សកម្មភាព​ជក់បារី​របស់​និស្សិត​ជា​ច្រើន​រូប​នៅ​ក្នុង​ថ្នាក់​ ។ មាន​មនុស្ស​ជា​ច្រើន​មានការ​ភ្ញាក់​ផ្អើល​ ក្រោយ​ពី​បានឃើញ​រួច​ ។ រឿង​នេះ ​ល្បី​ខ្លាំង​ពេញ​បណ្តាញ​សង្គម…

តាម​ប្រភព​ព័ត៌មានOddity Centralបានឱ្យ​ដឹង​ថា រូបថត​ជា​ច្រើន​ប៉ុស្តិ៍​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម ​បង្ហាញ​ពី​សកម្មភាព​ជក់បារី​របស់​និស្សិត​ជា​ច្រើន​រូប​នៅ​ក្នុង​ថ្នាក់​ ។ មាន​មនុស្ស​ជា​ច្រើន​មានការ​ភ្ញាក់​ផ្អើល​ ក្រោយ​ពី​បានឃើញ​រួច​ ។

រឿង​នេះ ​ល្បី​ខ្លាំង​ពេញ​បណ្តាញ​សង្គម Weibo របស់​ចិន និងនៅ​តាម​បណ្តាសារ​ព័ត៌មាន​ផ្សេង​ៗ ដោយ​គេ​ឃើញ​មាន​និស្សិត​ក្មេង​ៗ អុជ​បារី​ជក់​នៅ​ក្នុង​ថ្នាក់ ខណៈ​ដែល​និស្សិត​ខ្លះ​ទៀត​យក​ទូរស័ព្ទ​មក​ថត​បារី​នៅ​ក្នុង​ដៃ​របស់​ខ្លួន ​។ គេ​ឃើញ​គ្រូ​កំពុង​ឈរ​មើល​សិស្ស​ពេល​កំពុង​ជក់​។

តាម​ការ​បកស្រាយ​របស់ លោក Zhao Zhengxiong ដែល​ជា​ព្រឹទ្ធបុរស​ប្រចាំ​សាកលវិទ្យាល័យ​កសិ​កម្ម​យូ​ណា​ន បានឱ្យ​ដឹង​ថា រូបថត​ទាំងនោះ​ ត្រូវ​បាន​ថត​នៅ​ក្នុង​ម៉ោង​រៀន​ពី​ថ្នាំជក់​។ គ្រូបង្រៀន​បាន​ទិញ​បារី​ជា​ច្រើន​ម៉ាក មក​ឱ្យ​សិស្ស​សាក ដើម្បី​យល់​ច្បាស់​ពី​ថ្នាំជក់ ដែល​រួម​មាន រសជាតិ អំពើ​របស់​វា​មក​លើ​ផ្លូវដង្ហើម អារម្មណ៍​នៅ​ក្នុង​មាត់​ក្រោយ​ពេល​ជក់ និងផ្សែង​ដែល​វា​បញ្ចេញ​មក​។ លោក​បាន​ប្រាប់​ថា ការ​ជក់​នេះ​ គឺ​មិន​ត្រូវ​បាន​បង្ខំ​ឡើយ​។

និស្សិត​នៅ​សាកលវិទ្យាល័យ​នេះ​ ក៏​បាន​អះអាង​តាម​អុីន​ធើរ​ណេ​ត​ដែរ​​ថា វា​គ្រាន់តែ​ជា​ការ​វាយតម្លៃ​ទៅ​លើ​បារី​ខាង​ផ្នែក​អារម្មណ៍​ប៉ុណ្ណោះ​ ។ ប្រសិនបើ​មិន​ជក់​ឱ្យ​ដឹង​ទេ គឺ​យើង​មិន​អាច​យល់​ច្បាស់​ពី​វា​ឡើយ ​។ ម្យ៉ាង​ការ​ជក់​នេះ ​គឺ​មិនមែន​ជក់​រាល់ថ្ងៃ​ទេ​ ។ ខាង​សាកលវិទ្យាល័យ​ ក៏​បាន​លើក​ឡើង​ថា ការ​ជក់​ដើម្បី​សិក្សា គឺ​ខុស​​​គ្នា​ពី​ការ​ជក់​នៅ​ក្រៅ​ម៉ោង​រៀន ហើយ​និស្សិត​នីមួយ​ៗ​ក៏​មិន​ត្រូវ​បាន​បង្ខំ​ឱ្យ​ជក់​ដែរ​។

បើ​ទោះបីជា​មានការ​បកស្រាយ​យ៉ាងណា​ក៏​ដោយ នៅ​តែ​មាន​មហាជន​មួយ​ចំនួន​ថា ទ​ង្វើ​នេះ​គឺ​ធ្វើ​ឱ្យ​ខូចសុខភាព​និស្សិត​ ។ ចុះ​លោក​អ្នក​គិត​យ៉ាងដូចម្តេច​ដែរ?

អត្ថបទសរសេរ ដោយ