ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ និង​កូន​ក្នុង​ផ្ទៃ​គួរតែ​និយាយ​គ្នា​បែប​ណា?

5 ឆ្នាំ មុន

របៀប​ក្នុង​ការ​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ តើ​បែប​ណា ? 1.​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​មាតាបិតា​តែង​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ នឹង​ធ្វើ​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បាន​ល្អ​ណាស់​។ ដូចនេះ​ក្នុង​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​៥​ខែ ជា​ពេល​ដែល​អ្នក​អាច​និយាយ​ជាមួយ​កូន​បាន​។ អ្នក​អាច​និយាយ​រឿងនិទាន ឬ​ច្រៀង​ឲ្យ​គេ​ស្តាប់​បាន…

របៀប​ក្នុង​ការ​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ តើ​បែប​ណា ?
1.​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​មាតាបិតា​តែង​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ នឹង​ធ្វើ​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បាន​ល្អ​ណាស់​។ ដូចនេះ​ក្នុង​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​៥​ខែ ជា​ពេល​ដែល​អ្នក​អាច​និយាយ​ជាមួយ​កូន​បាន​។ អ្នក​អាច​និយាយ​រឿងនិទាន ឬ​ច្រៀង​ឲ្យ​គេ​ស្តាប់​បាន ។

2.​អ្នក​អាច​ដើរទៅ​សួនច្បារ ដើម្បី​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ហើយ​ក៏​អាច​ហាត់ប្រាណ​បាន​ផង​ដែរ ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ងប់ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​លូតលាស់​បាន​ល្អ ។
3.​អ្នក​អាច​ឧស្សាហ៍​អង្អែល​ពោះ​របស់​អ្នក​បាន ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​កូន ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ​អាច​ទទួល​បាន​អារម្មណ៍​កក់ក្តៅ​បាន ។ ដូចនេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ​ដើម្បី​ជួយ​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បាន​ល្អ​(​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ