ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​វិនិយោគ​បរទេស​របស់​ប្រទេស​ចិន​ពិតជា​មាន​សារៈសំខាន់​ណាស់

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ អ្នកជំនាញ​ផ្នែក​ច្បាប់​បាន​ប្រាប់​ដល់​សារព័ត៌មាន China Daily កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក​ថា ការ​បង្កើត​ច្បាប់​វិនិយោគ​បរទេស​បាន​ធ្វើ​ឡើង​ដោយ​ស្រប​ទៅ​តាម​ដំណើរការ​និ​តិ​បញ្ញត្តិ​តឹង​រឹង ហើយ​យោង​ទៅ​តាម​គំនិត​សាធារណៈ​គ្រប់គ្រាន់…

ប្រទេស​ចិន ៖ អ្នកជំនាញ​ផ្នែក​ច្បាប់​បាន​ប្រាប់​ដល់​សារព័ត៌មាន China Daily កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក​ថា ការ​បង្កើត​ច្បាប់​វិនិយោគ​បរទេស​បាន​ធ្វើ​ឡើង​ដោយ​ស្រប​ទៅ​តាម​ដំណើរការ​និ​តិ​បញ្ញត្តិ​តឹង​រឹង ហើយ​យោង​ទៅ​តាម​គំនិត​សាធារណៈ​គ្រប់គ្រាន់ និង​បង្ហាញ​ពី​ការ​ព្រមព្រៀង​គ្នា​ដោយ​ឯកច្ឆ័ន្ទ​ថែម​ទៀត ។

ច្បាប់​ដែល​កំពុង​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​តំណាងរាស្ត្រ​ក្នុង​ប្រទេស​ចិន​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​មានការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ។ ប្រសិនបើ​អនុម័ត វា​នឹង​ក្លាយជា​ច្បាប់​មូលដ្ឋាន​ដែល​គ្របដណ្តប់​ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​ចិន ។

លោក Wang Chen ដែល​ជា​អនុប្រធាន​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​នៃ​សភាជាតិ​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​មុន​ថា ច្បាប់​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​បទ​ពិសោធន៍​ជាក់ស្តែង​របស់​ប្រទេស​ចិន​ទាក់ទិន​នឹង​ច្បាប់​វិនិយោគ​បរទេស​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ ។

លោក​បាន​បន្ត​ថា «​វា​នឹង​បង្កើត​ក្រប​ខណ្ឌ​មូលដ្ឋាន​មួយ​សម្រាប់​ប្រព័ន្ធ​វិនិយោគ​ពី​បរទេស​ថ្មី​របស់​ប្រទេស​ចិន និង​បញ្ជាក់​ពី​គោលនយោបាយ​របស់​ប្រទេស​ចិន​ក្នុង​ការ​បើក​ទូលាយ និង​គោលនយោបាយ​លើកតម្កើង​ការ​វិនិយោគ​បរទេស​ផង​ដែរ​»​។

បន្ទាប់​ពី​ការ​ស្រាវជ្រាវ​និង​ប្រមូល​គំនិត​ពី​សាធារណៈជន ក្រុមប្រឹក្សារដ្ឋ​បាន​ធ្វើ​សេចក្តីព្រៀងច្បាប់​វិនិយោគ​បរទេស និង​ផ្ញើ​ទៅ​គណៈកម្មាធិការ​ខាងលើ​ដើម្បី​ត្រួតពិនិត្យ​ជា​លើក​ដំបូង​តាំងពី​ខែធ្នូ​មក​។ បន្ទាប់​ពី​ការ​ពិភាក្សា តំណាងរាស្ត្រ​ប្រមូល​មតិ​ពី​សាធារណៈជន និង​ក្រុមហ៊ុន​បរទេស​តាម​រយៈ​វិធីសាស្ត្រ​ជា​ច្រើន​ដូច​ជា​សិក្ខាសាលា​ជាដើម ។

សេចក្តី​ព្រៀង​ទី​ពីរ​ត្រូវ​បាន​បង្កើត​ឡើង​រួច​ផ្ញើ​ទៅ​ឲ្យ​គណៈកម្មាធិការ​នេះ​ត្រួតពិនិត្យ​សា​ជា​ថ្មី​នៅ​ចុង​ខែមករា​កន្លង​មកនេះ ។ គណៈកម្មាធិការ​ខាង​លើក​ឰ​បាន​សម្រេចចិត្ត​ថា​នឹង​ផ្ញើ​សេចក្តីព្រៀងច្បាប់​ទៅ​សភាជាតិ​ឲ្យ​ត្រួតពិនិត្យ​លើក​ទី​បី​ផង​ដែរ ។

លោក King Qingjiang ដែល​ជា​ប្រធាន​មហាវិទ្យាល័យ​ច្បាប់​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ China University of Political Sicence and Law បាន​និយាយ​ថា​ដំណើរការ​នេះ​បង្ហាញ​ពី​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង​លើ​ច្បាប់​នេះ​ទាំង​ពី​រដ្ឋាភិបាល​និង​សាធារណៈ ។ លោក​បាន​បន្ថែម​ថា វា​បង្ហាញ​ពី​ការ​ព្រមព្រៀង​បែប​ឯកច្ឆ័ន្ទ​ដែល​ត្រូវ​បាន​សម្រេច​ឡើង​លើ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ