ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលមហា​សេដ្ឋី Jack Ma ធ្វើ​ឱ្យ​ផ្អើល​សៀមរាប ​ពេល​ទៅ​លេង​ប្រាសាទខ្មែរ

5 ឆ្នាំ មុន
  • សៀមរាប

កំពូល​មហាសេដ្ឋី Jack Ma នៅ​ថ្ងៃនេះ​ បាន​ធ្វើ​ឱ្យ​ផ្អើល​សៀមរាប​តែ​ម្តង នៅ​ពេល​លោកធ្វើ​ដំណើរ​ទៅ​លេង​តំបន់​ប្រាសាទ​ខេត្តសៀមរាប បន្ទាប់​ពី​លោក​បាន​មក​ដល់​កម្ពុជា ​កាលពី​យប់​ថ្ងៃ​ទី​១១​ មីនា​ ។…

កំពូល​មហាសេដ្ឋី Jack Ma នៅ​ថ្ងៃនេះ​ បាន​ធ្វើ​ឱ្យ​ផ្អើល​សៀមរាប​តែ​ម្តង នៅ​ពេល​លោកធ្វើ​ដំណើរ​ទៅ​លេង​តំបន់​ប្រាសាទ​ខេត្តសៀមរាប បន្ទាប់​ពី​លោក​បាន​មក​ដល់​កម្ពុជា ​កាលពី​យប់​ថ្ងៃ​ទី​១១​ មីនា​ ។

មនុស្ស​ម្នា​បាន​នាំ​គ្នា​ក្រឡេកមើល​លោក នៅ​ពេល​ដែល​លោក​គយគន់​ប្រាសាទ​ស្អាត​ៗ​ជា​ច្រើន​របស់​ខ្មែរ​។
ម​ន្ទីរ​​ទេសចរណ៍​ខេត្តសៀមរាប​ ក៏​បាន​ផុស​រូប​លោក​ជា​ច្រើន​សន្លឹក​ផង​ដែរ ​ដើម្បី​បង្ហាញ​ពីសារ​សំខាន់​នៃ​ទស្សនកិច្ច​ដ៏​កម្រ​របស់​កំពូល​មហាសេដ្ឋី​រូប​នេះ​។

លោក​ចែក​ម៉ា​ ត្រូវ​គេ​រំពឹង​ថា ​ក៏​នឹង​ពិនិត្យ​មើល​ផង​ដែរ​អំពី​ឱកាស​នៃ​កា​រវិ​និ​យោក​នៅ​ប្រទេស​កម្ពុជា​។

បើសិនជា​កម្ពុជា​​អាច​ទាក់ទាញ​ឱ្យ​លោក​មក​រកស៊ី​បាន​មែន​នោះ កម្ពុជា​នឹង​ទទួលផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ជា​ច្រើន ​៕

អត្ថបទសរសេរ ដោយ