ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ឈប់​ហាត់ប្រាណ ត្រៀមខ្លួន​ឱ្យ​ហើយ​ទៅ​បញ្ហា​សុខភាព​ទាំង​៦​នេះ​នឹង​កើតឡើង

5 ឆ្នាំ មុន

ភាគច្រើន​សុទ្ធតែ​ធ្លាប់​ដឹង​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​សំខាន់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​ចៀស​ផុត​ពី​បញ្ហាផ្សេង​ៗ ​។ ប៉ុន្តែ​ថា​តើ​នឹង​មាន​អ្វី​កើតឡើង​ទៅ ប្រសិនបើ​អ្នក​ឈប់​ធ្វើ​លំ​ហាត់ប្រាណ? សូម​បង្ហាញ​ឱ្យ​ដឹង​ពី​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​អ្នក​ឈប់​ធ្វើ​លំ​ហាត់ប្រាណ​ដែល​ធ្លាប់តែ​អនុវត្ត​ជា​ប្រចាំ​នោះ ៖ ១. សម្ពាធ​ឈាម​នឹង​ឡើង​ខ្ពស់ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា…

ភាគច្រើន​សុទ្ធតែ​ធ្លាប់​ដឹង​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​សំខាន់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​ចៀស​ផុត​ពី​បញ្ហាផ្សេង​ៗ ​។ ប៉ុន្តែ​ថា​តើ​នឹង​មាន​អ្វី​កើតឡើង​ទៅ ប្រសិនបើ​អ្នក​ឈប់​ធ្វើ​លំ​ហាត់ប្រាណ? សូម​បង្ហាញ​ឱ្យ​ដឹង​ពី​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​អ្នក​ឈប់​ធ្វើ​លំ​ហាត់ប្រាណ​ដែល​ធ្លាប់តែ​អនុវត្ត​ជា​ប្រចាំ​នោះ ៖

១. សម្ពាធ​ឈាម​នឹង​ឡើង​ខ្ពស់
ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា សរសៃឈាម​នៃ​អត្ត​ព​លិ​ក និង​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ដែល​បោះបង់ ឬ​ឈប់​ហ្វឹកហាត់​នឹង​ប្រែជា​រឹង​ដែល​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល ។ ហើយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នេះ​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​បេះដូង​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​រក្សា​សម្ពាធ​ឈាម​មិន​ឱ្យ​ឡើង​ខ្ពស់ ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​វេជ្ជបណ្ឌិត​ជា​ច្រើន​ណែនាំ​ឱ្យ​អ្នកជំងឺ​លើសឈាម​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ ។

២. រឹង​សន្លាក់
ការ​ធ្វើ​សកម្មភាព​រាង​កាយ​គ្រប់គ្រាន់ ឬ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ត្រូវ​បាន​ណែនាំ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​សន្លាក់​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​, ការ​រលាក និង​ឡើង​រឹង​។ ដូច្នេះ​វា​ច្បាស់​ណាស់​ថា ការ​ឈប់​ធ្វើ​លំ​ហាត់ប្រាណ​នឹង​បណ្ដាល​ឱ្យ​អ្នក​ជួប​ប្រទះ​បញ្ហា​ឈឺសន្លាក់ ក៏​ដូច​ជា​រលាក​គួរ​ឱ្យ​ព្រួយបារម្ភ​។ ហើយ​មិន​ត្រឹមតែ​សន្លាក់​ប៉ុណ្ណោះ​ទេ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ ប៉ុន្តែ​ឆ្អឹង​ក៏​ដូច​គ្នា គឺ​ចៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ។

៣. កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​ខ្ពស់
អ្នកជំងឺ​ទឹកនោមផ្អែម​តែង​ទទួល​បានការ​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ និង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​ពួក​គេ​ទទួលទាន ដើម្បី​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ។ ជា​ពិសេស​ចំពោះ​អ្នក​ធាត់​ជ្រុល និង​មាន​បញ្ហា​សម្ពាធ ការ​ធ្វើ​លំ​ហាត់ប្រាណ គឺ​សំខាន់​ណាស់​ដោយ​វា​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ ។

៤. កើន​ទម្ងន់
ការ​ធ្វើ​លំ​ហាត់ប្រាណ​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់ ហើយ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ដូច​គ្នា​! កង្វះ​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ រួម​ជាមួយ​ទម្លាប់​នៃ​ការ​ទទួលទាន​មិន​ត្រឹមត្រូវ និង​ភាព​តានតឹង​ក្នុង​អារម្មណ៍​អ្នក​នឹង​កើន​ទម្ងន់​យ៉ាង​ឆាប់រហ័ស​។ ហើយ​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​ក៏​អាច​បង្ក​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន ។

៥. ពិបាក​ក្នុង​ការ​គេង
គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​គេង​ឱ្យ​បាន​ពី ៧​ទៅ ៩​ម៉ោង ក្នុង​មួយ​យប់ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព ។ ប្រសិនបើ​អ្នក​ឈប់​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ អ្នក​នឹង​ពិបាក​គេង​បាន​ស្កប់​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ជួយ​បំបាត់​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែល​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ការ​គេង​មិន​លក់ ។

៦. មាន​អារម្មណ៍​បាក់ទឹកចិត្ត
អ្នកឯកទេស​ខាង​សុខភាព​ផ្លូវ​ចិត្តជា​ច្រើន​បាន​បញ្ជាក់​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជួយ​ធ្វើ​ឱ្យ​កម្រិត​នៃ​អ័​៊​រ​ម៉ូ​ន​រីករាយ​ក្នុង​ខួរក្បាល​កើនឡើង ។ ជា​ពិសេស​ប្រសិនបើ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ក្រោម​ព្រះអាទិត្យ ដោយ​រាង​កាយ​នឹង​ត្រូវ​ទទួល​បាន​នូវ​វីតាមីន D​គ្រប់គ្រាន់ ។ ហើយ​វីតាមីន D ជា​សារធាតុចិញ្ចឹម​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​អាច​នឹង​មាន​អារម្មណ៍​បាក់ទឹកចិត្ត ប្រសិនបើ​អ្នក​ឈប់​ធ្វើ​លំ​ហាត់ប្រាណ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ