ខេត្តកណ្តាល ៖ ជនល្មោភកាមម្នាក់បានត្រូវនគរបាលស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួនចាប់វាយខ្នោះ បន្ទាប់ពីជនសង្ស័យបានប្រើល្បិចល្បួងក្មេងស្រីបបួលទៅមើលគេជល់មាន់ រួចដឹកយកទៅរំលោភក្នុងព្រៃបានសម្រេចតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី នៅខេត្តកណ្តាល និងឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។
ជនរងគ្រោះមានអាយុ៥ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក មានទីលំនៅ ខេត្តកណ្តាល ។ ឪពុកឈ្មោះ អ អ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ម្តាយឈ្មោះ យ ស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ចំណែកជនសង្ស័យឈ្មោះ ធី ម៉េ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅផ្ទះយាយខេង ស្រាប់តែជនសង្ស័យបានជិះកង់ទៅជួបជនរងគ្រោះ ហើយបបួលជនរងគ្រោះដោយកុហក់ថា«ម៉ោះទៅមើលគេជល់មាន់» ពេលនោះជនរងគ្រោះក៏ឡើងជិះកង់ពីមុខជនសង្ស័យ រួចជនសង្ស័យជិះឌុបជនរងគ្រោះទៅក្នុងព្រៃចម្ការស្វាយ ពេលទៅដល់ជនសង្ស័យធ្វើសកម្មភាពដោយយកម្រាមដៃរុកចូលប្រដាប់ភេទជនរងគ្រោះ បន្ទាប់មកជនសង្ស័យយកប្រដាប់ភេទរបស់ខ្លួនដាក់ប្រដាប់ភេទជនរងគ្រោះរហូតចេញទឹកកាមលើជនរងគ្រោះ ។
ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ។ កម្លាំងផ្នែកយុត្តិធម៌ចុះស្រាវជ្រាវឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តចាក់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ