ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​ស្នើ​អាជ្ញាធរ​ឡាវ​ជួយ​ការពារ​អ្នក​វិនិយោគ​កម្ពុជា​កំពុង​រកស៊ី​ក្នុង​ប្រទេស​ឡាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​បាន​ស្នើ​អាជ្ញាធរ​ឡាវ​ជួយ​ការពារ​អ្នក​វិនិយោគ​កម្ពុជា​ដែល​កំពុង​បណ្តាក់ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​ឡាវ ហើយ​សូម​អំពាវនាវ​ដល់​អ្នក​វិនិយោគ​ឡាវ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​ច្រើន​ថែម​ទៀត ។ នេះ​បើ​តាម​លោក​អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា ។ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ឡាវ​ដឹកនាំ​ដោយ​លោក សាយ​ចុង…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​បាន​ស្នើ​អាជ្ញាធរ​ឡាវ​ជួយ​ការពារ​អ្នក​វិនិយោគ​កម្ពុជា​ដែល​កំពុង​បណ្តាក់ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​ឡាវ ហើយ​សូម​អំពាវនាវ​ដល់​អ្នក​វិនិយោគ​ឡាវ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​ច្រើន​ថែម​ទៀត ។ នេះ​បើ​តាម​លោក​អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ឡាវ​ដឹកនាំ​ដោយ​លោក សាយ​ចុង កែវ​ដួង​ឌី (Saythong keodouangdy) ប្រធាន​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា និ​ត​ឡាវ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ នា​វិមាន​រដ្ឋសភា លោក​ងួ​ន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា​បាន​ស្នើ​ដល់​អាជ្ញាធរ​ឡាវ​ជួយ​ការពារ​អ្នក​វិនិយោគទន់​កម្ពុជា​ដែល​កំពុង​ដាក់​ទន់​រកស៊ី​នៅ​ក្នុង​ប្រទេស និង​សូម​ឱ្យ​អ្នក​ទេសចរណ៍​ឡាវ​មក​ទស្សនា​ប្រទេស​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ព្រោះថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង​មាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍ ។

លោក​អនុប្រធាន​ទី​១ រដ្ឋសភា​ក៏​បាន​លើក​សង្ខេប​អំពី​ស្ថានភាព​រដ្ឋសភា​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន គឺថា រដ្ឋសភា​សព្វថ្ងៃ គឺ​ស្ថិត​នៅ​ក្នុង​នីតិកាល​ទី​៦ ដែល​មាន​រយៈពេល​៥​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២៣ ។ រដ្ឋសភា​នីតិកាល​ទី​៦​នេះ កើត​ចេញពី​ការ​បោះ​ឆ្នោត​សកល​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ដែល​មាន​សមាជិក​សរុប​ចំនួន​១២៥​រូប ក្នុង​នោះ​មាន​ចំនួន​២៥​រូប ។ លោក​បាន​បញ្ជាក់​ថា​«​ខ្ញុំ​សូម​ជម្រាប​ផង​ដែរ​ថា គិត​ចាប់តាំងពី​អាណត្តិ​ទី​១ រហូត​មក​ដល់​អាណត្តិ​ទី​៦​នេះ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​ច្បាប់​បាន​ចំនួន​៥២៣ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាជន ។

ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋសភា​កម្ពុជា និង​រដ្ឋសភា​ឡាវ គឺថា បាន​សហការ​គ្នា​យ៉ាង​ល្អ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី និង​ក្របខ័ណ្ឌ​ទ្វេភាគី​» ។ រដ្ឋសភា​កម្ពុជា និង​រដ្ឋសភា​ឡាវ​បាន​សហការ​គ្នា​ដោយ​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​តាម​វេទិកា​អន្តរជាតិ​នានា​រួម​មាន សភា​តំបន់​អាស៊ី (​អេ​ភី​អេ APA សហភាព​អន្តរ​សភា (​អាយ​ភី​យូ APU) អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា AIPA) សភា​និយាយ​ភាសា​បារាំង (​អា​ប៉េ​អែ​ហ្វ​APF) វេទិកា​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (​អេ​ភី​ភី​អែ​ហ្វ APPF)​។ ហើយ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​វិញ​រដ្ឋសភា​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ក្នុង​នោះ យើង​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​សំដៅ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ទាំង​ពីរ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កម្រិត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្រិត​ក្រម​មិត្តភាព និង​កម្រិត​លេខាធិការដ្ឋាន​រដ្ឋសភា​នៃ​ប្រទេស​ខ្ញុំ​សូម​ជម្រាប​ផង​ដែរ​ថា ដោយ​បន្ត​លទ្ធផល​នៃ​ការ​អនុវត្តន៍​ទាំង​ពីរ ។

លោក​បាន​បន្ថែម​ថា អនុសា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋសភា​នៃ​ប្រទេស​យើង​ទាំង​ពីរ និង​លទ្ធផល​នៃ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​ទាំង​ពីរ​យើង​បាន​ឯកភាព​គ្នា​បង្កើត​អនុសា​រណៈ​នៃ​ការ​យោគយល់​គ្នា​ជា​ថ្មី កាលពី​ថ្ងៃ​ទី​១៨ នៅ​ទីក្រុង​សៀមរាប​ព្រះរាជាណាចក្រ​កម្ពុជា​ពោល គឺ​ក្នុង​ខែមករា ឆ្នាំ​២០១៩ ឱកាស​ដែល​លោក​ជំទាវ ផា​នី យ៉ា​ថ​ទូ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកា​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កាលពីដើម​ឆ្នាំ​នេះ ។

ក្នុង​ជំនួប​នោះ​ដែរ​លោក​សាយ ចុង កែវ​ដួង​ឌី​បាន​លើក​ឡើង​ថា ទំនាក់ទំនង​កម្ពុជា​ឡាវ ជា​យូរអង្វែង​មក​ហើយ ពោល គឺ​ជាង​៤០០​ឆ្នាំ​មក​ហើយ ។ មក​ដល់​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា និង ប្រជាជន​ឡាវ​ក៏​បាន​បន្ត​សាមគ្គី និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នោះ​មាន​គោរព​រូបសំណាក់​ដែល​យក​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​សារៈមន្ទី​នៅ​ក្នុង​ប្រទេស​ឡាវ ។ លោក​បាន​បន្ត​ថា ប្រជាជន​ឡាវ និង​ប្រជាជន​កម្ពុជា​ក៏​ធ្លាប់​ធ្លាក់​ក្នុង​សង្គ្រាម​ដូច​គ្នា ហើយ​បាន​ចាប់ដៃ​គ្នា​តស៊ូ​រំដោះប្រទេស ដើម្បី​ដណ្តើម​យកសុខ​សន្តិភាព​ជូន​ប្រជាជន ។ ក្រោយ​ពី​ទទួល​ឯករាជ្យ​ប្រទេស​ទាំង​ពីរ​បាន​បន្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ លោក​បញ្ជាក់​ថា «​សព្វ​ថ្ងៃនេះ​ប្រជាជន​យើង​ទាំង​ពីរ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

ខ្ញុំ​សូម​កោតសរសើរ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រជាជន​កម្ពុជា​កសាង​អភិវឌ្ឍន៍​ប្រទេស​អស់​ជាង​២០​ឆ្នាំ​មក​ហើយ សភាជាតិ​ក៏​មាន​រឹង​មាំ​លើ​គ្រប់​វិស័យ និង​មាន​តួនាទី​ល្អ​ក្នុង ការ​ជួយ​ប្រជាជន​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​សាយ​ចុង កែវ​ដួង​ឌី ក៏​បាន​អះអាង​ថា ឡាវ​នឹង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​រឹង​មាំ​បន្ថែម​ទៀត ។ លោក​ក៏​បាន​លើក​ឡើង​ថា គោលបំណង​ដែល​គណៈប្រតិភូ​ឡាវ​មក​លើក​នេះ គឺ​ដើម្បី​សិក្សា​ស្វែង​យល់ និង​ដក​ពិសោធន៍​អំពី​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​រដ្ឋសភា​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ការងារ​កាន់តែ​ល្អ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ