ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុស​បច្ចេកទេស Chow Yun Fat បែកក្បាល​៥​ថ្នេរ

5 ឆ្នាំ មុន

លោក Chow Yun Fat ឬ​«​ដូ​ណា​ល់ ចូ​វ​» តារា​សម្តែង​ដ៏​ល្បី​នៅ​ហុងកុង​របួស​ដេរ​៥​ថ្នេរ ក្រោយ​ពី​ជួបនឹង​គ្រោះថ្នាក់​ក្នុង​ពេល​ថត​រឿង «Sunny Days»…

លោក Chow Yun Fat ឬ​«​ដូ​ណា​ល់ ចូ​វ​» តារា​សម្តែង​ដ៏​ល្បី​នៅ​ហុងកុង​របួស​ដេរ​៥​ថ្នេរ ក្រោយ​ពី​ជួបនឹង​គ្រោះថ្នាក់​ក្នុង​ពេល​ថត​រឿង «Sunny Days» ។ នេះ​បើ​តាម​កាសែត​«Apple Daily» របស់​ហុងកុង​ផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ២០១៩ ។

ទោះបី​របួស​នៅ​ថ្ងាស​ខាងឆ្វេង​ក៏​ដោយ ប៉ុន្តែ​លោក​ចូ​វ យុន​ហ្វា​ត បន្ត​សម្តែង​ឈុត​ឆាក​បន្ត​រហូត​ចប់ ក្រោយមក​ក៏​សុំ​ដកខ្លួន​ទៅ​ព្យាបាល ខណៈ​ពេល​នៅ​ត្រង់​ថ្ងាស​មាន​ហូរ​ឈាម​ ។ ស្ថានភាព​បរិយាកាស​នៅ​ក្នុង​ការ​ថត​មាន​សភាព​តានតឹង ដោយ​ក្រុមការងារ​បាន​ពិនិត្យ​ស្នាម​របួស និង​ទូរស័ព្ទ​ប្រាប់​លោកស្រី​ចា​ស្មី​ន តាន (Jasmine Tan) ប្រពន្ធ​ជនជាតិ​សិង្ហ​បុរី​ឲ្យ​មក​មើល​ពី​អាការ​របស់​ប្ដី ។

តារា​សំដែង​អាយុ​៦៣​ឆ្នាំ​រូប​នេះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ រួម​ជាមួយ​អ្នកដឹកនាំ​រឿង​ដោយ​គេ​រង​របួសធ្ងន់​ត្រូវ​ដេរ​ចំនួន​៥​ថ្នេរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ