ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានក្រុងវីរៈ ប៊ុនថាំ បុកមនុស្ស​ម្នាក់កំពុង​ឈរ​កណ្តាលថ្នល់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វីរ​:​ ប៊ុ​ន​ថាំ បាន​បុក​បុរស​ម្នាក់​ស្លាប់​ ខណ​:គាត់​​​រត់​ទៅ​​ឈរ​កណ្ដាល​ថ្នល់ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​មិ​នា លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់…

ខេត្តបាត់ដំបង ​៖ រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វីរ​:​ ប៊ុ​ន​ថាំ បាន​បុក​បុរស​ម្នាក់​ស្លាប់​ ខណ​:គាត់​​​រត់​ទៅ​​ឈរ​កណ្ដាល​ថ្នល់ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​មិ​នា លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោង​ប្ញស្សី​ ។​

​សមត្ថកិច្ច​បាន​និយាយ​ថា គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បុរស​នោះនៅឡើយ​​ទេ តែ​បុរស​នេះ​ មាន​ម៉ូតូ​១​គ្រឿង​នៅ​ក្បែរ​នោះ ម៉ាក​ហុងដា​ឌ្រី​ម​ពាក់​ស្លាក​លេខពោធិ៍​សាត់1D-6539 ​។ ដោយឡែក​ រថយន្ត​ដែល​បុក​ជន​រង​គ្រោះជា​របស់​ក្រុមហ៊ុន​វី​រៈ ​ប៊ុ​ន​ថាំ ​ពាក់​ស្លាក​លេខ ភ្នំពេញ​3A.8826 ធ្វើ​ដំណើរពី​​​បាត់ដំបង​ ទៅ​ភ្នំពេញ ហើយ​បាន​បុក​ជន​រង​គ្រោះ​ ដែល​កំពុង​ឈរ​នៅ​លើ​ផ្លូវ​ដែល​ទុក​ម៉ូតូនៅ​ខាងក្រោម​ផ្លូវ​ ។​

​បើ​តាម​សមត្ថកិច្ច​ថា ម៉ូតូ​ទំនង​មិនមែន​ជា​របស់​ខ្លួន​ទេ ​(​ជន​រង​គ្រោះ​) ព្រោះ​គ្មាន​សោ​​ម៉ូតូ​ឡើយ ​។ គេ​សង្ស័យ​ជន​នេះ​ លួច​អូស​ម៉ូតូ​គេ​ពី​ណា​មក ហើយ​ជន​នេះ​ ក៏​ដូច​ជា​មិន​គ្រប់ទឹក​ដែរ ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​នេះ ​បាន​អូស​ម៉ូតូ​មក​ដល់​ចំណុច​ខាងលើ ក៏​ទុក​ម៉ូតូ​ចោល​ហើយ​រត់ឡើង​លើ​ផ្លូវជាតិ ស្រប​ពេល​រថយន្ត​ខាង​លើ​ បើក​មក​ដល់​ក៏​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ដឹក​សាកសព​យក​ទៅ​តំកល់​ទុក​នៅ​វត្ត​ស្វាយ​ប្រហោង​ ដែល​នៅ​ក្បែរ​នោះ រីឯ​រថយន្ត​និង​ម៉ូតូ​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ប្ញស្សី​ក្រាំង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ប៉ុន្តែ​យ៉ាង​ណា មន្ត្រី​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​សាវតា​ជន​រង​គ្រោះ និង​ម៉ូតូ​ ។ ព្រោះ​គេ​កំពុង​សង្ស័យ​ជន​រង​គ្រោះជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី រីឯ​ម៉ូតូ​ទំនង​ក៏​មិនមែន​ជា​របស់​ខ្លួន​ដែរ ព្រោះ​ម៉ូតូ​នោះ​គ្មាន​សោរ ហើយ​ជន​រង​គ្រោះ​ដើរ​អូស តែ​គេ​មិន​ទាន់​ដឹង​អូស​មកពីណា តែ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត។

អត្ថបទសរសេរ ដោយ