ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមដឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​(Depression)​​នេះ ទាំងអស់​គ្នា​…

5 ឆ្នាំ មុន

តាម​ប្រភព​ពី The Sunបានឱ្យ​ដឹង​ថា ជំងឺ​​ធ្លាក់​ទឹកចិត្ត(Depression) អាច​ធ្វើ​ឱ្យ​អ្នក​ងាយ​ប្រឈម​នឹង​ជម្ងឺ​ដាច់​សរសៃឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល(​ស្ត្រូ​ក​) ​។ ការ​លើក​ឡើង​នេះ គឺ​បាន​មក​ពី​ការ​សិក្សា​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​ ។…

តាម​ប្រភព​ពី The Sunបានឱ្យ​ដឹង​ថា ជំងឺ​​ធ្លាក់​ទឹកចិត្ត(Depression) អាច​ធ្វើ​ឱ្យ​អ្នក​ងាយ​ប្រឈម​នឹង​ជម្ងឺ​ដាច់​សរសៃឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល(​ស្ត្រូ​ក​) ​។ ការ​លើក​ឡើង​នេះ គឺ​បាន​មក​ពី​ការ​សិក្សា​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​ ។ ជាបឋម អ្នក​គួរតែ​ដឹង​ថា ​ស្ត្រូ​ក​មាន​ប៉ុន្មាន​ប្រភេទ​ជា​មុន​សិន​។

វា​មាន​ពីរ​ប្រភេទ ដែល​មួយ​គឺ​កើតមក​ពី​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ បណ្តាល​ឱ្យ​ឈាម​ហូរ​ចេញ​ក្រៅ​សរសៃឈាម ដក់​ក្នុង​ខួរក្បាល ហើយនឹង​មួយទៀត គឺ​កើតមក​ពី​ការ​ស្ទះ​សរសៃឈាម​អាក់ទែ​។ តាម​ការ​ពិត​ទៅជាជំងឺធ្លាក់​ទឹកចិត្ត គឺ​មាន​ទំនាក់ទំនង​ខ្លាំង​ទៅ​ជាមួយ​ប្រភេទ​ទី​ពីរ​នៃ​ស្ត្រូ​ក តែ​យើង​បាន​ហៅ​វា​ថា​ជា​ជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រោះ​មិត្ត​អ្នក​អាន​ងាយស្រួល​យល់​ជាង​។

គេ​រក​ឃើញ​ថា អ្នក​ដែល​មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត គឺ​មានឱកាស​៧៥% លើស​មនុស្ស​ធម្មតា ក្នុង​ការ​កើតជា​ជម្ងឺស្ត្រូក ប្រភេទ​ទី​ពីរ នៅ​ពេល​ចាស់​ទៅ​។ គេ​បាន​ធ្វើការ​សិក្សា​ទៅ​លើ​មនុស្ស ១១០៤​នាក់ ដែល​មាន​អាយុ​ជា​មធ្យម​៧០​ឆ្នាំ​។ ពួក​គេ​ទាំងអស់​គឺ​មិន​ដែល​ធ្លាប់​មាន​ជម្ងឺស្ត្រូក​ពី​មុន​នោះ​ទេ​។ គេ​បាន​ធ្វើការ​សិក្សា​តាមដាន​អស់​រយៈពេល​១៤​ឆ្នាំ​។

ការ​សិក្សា​បាន​បង្ហាញ​ថា មាន​១៨% ឬ ១៩៨​នាក់ មាន​អាកា​រៈ​ជា​ជម្ងឺ​ធ្លាក់​ទឹកចិត្ត ដែល​ដឹង​បាន​តាម​រយៈ​ការ​ឆ្លើយ​នឹង​សំនួរ ពាក់ព័ន្ធ​នឹង ចំណង់​អាហារ សេចក្តី​សប្បាយ​រីករាយ និង ថាមពល​ដែល​ពួក​គេ​មាន​។ នៅ​ពេល​កំពុងធ្វើការ​សិក្សា មាន​មនុស្ស​១០១​នាក់ កើត​ចេញ​ជា​ជម្ងឺស្ត្រូក​។ មនុស្ស ៨៧​នាក់ មាន​ជម្ងឺស្ត្រូក​ប្រភេទ​ទី​ពីរ ដែល​សរសៃ​អាក់ទែរ​ទៅ​ខួរក្បាល ត្រូវ​បាន​ស្ទះ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកដឹកនាំ​ការ​សិក្សា​ខាងលើ លោក​វេជ្ជបណ្ឌិត Marialaura Simonetto នៃ​សាកលវិទ្យាល័យ Miami Miller School of Medicine នៅ​រដ្ឋ​ផ្ល​រី​ដា បាន​មាន​ប្រសាសន៍​ថា ដើម្បី​អាច​អះអាង​ថា​ជម្ងឺ​ធ្លាក់​ទឹកចិត្ត បង្ក​ឱ្យ​មាន​ស្ត្រូ​ក គឺ​ទាមទារ​ការ​សិក្សា​ច្រើន​ជាង​នេះ​។ នៅ​ពេល​នេះ យើង​អាច​គ្រាន់តែ​ដឹង​ពី​ទំនាក់ទំនង​រវាង​វា​ទាំង​ពីរ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ