ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Luis Enrique សរសើរ Neymar ថា​អាច​ដូច Messi និង Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ និង​បច្ចុប្បន្ន​ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ លោក Luis Enrique ដែល​ធ្លាប់​លេង​នៅ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ និង​បច្ចុប្បន្ន​ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ លោក Luis Enrique ដែល​ធ្លាប់​លេង​នៅ Barcelona បាន​សរសើរ​កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr ថា អាច​ឡើង​ដល់​កម្រិត​របស់ Lionel Messi និង Cristiano Ronaldo ។

ដោយ​មើលឃើញ​ការ​លេង​របស់​កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ លោក Enrique បាន​ឆ្លើយ​នឹង​សំនួរ​សួរ​ពី​ចំណាប់អារម្មណ៍​របស់​លោក​ទៅ​លើ​កីឡាករ​រូប​នេះ ។ លោក​បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន Marca ថា​៖«​គេ​មាន​សក្តានុភាព​អាច​ក្លាយទៅជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​បាន​។ ពេលវេលា​នឹង​អាច​ប្រាប់​បាន ហើយ​ខ្ញុំ​មិន​ប្រាកដ​ថា​នឹង​ដូច្នោះ​ទេ តែ​គេ​គឺជា​អ្នក​ឈ្នះ​នៅ​លើ​តារាង​រាល់​ការ​ប្រកួត​»​។

ក្នុង​នាម​ជា​អ្នក​ធ្លាប់​កាន់​នៅ​ក្លិប Barcelona បុរស​វ័យ​៤៨​ឆ្នាំ​រូប​នេះ បាន​បញ្ចេញមតិ​ពី​ភាព​ខុស​គ្នា​រវាង ការ​គ្រប់គ្រង​នៅ​ក្លិប​និង​ក្រុម​ជម្រើសជាតិ ។ លោក​ថា​នៅ​ក្រុម​ជម្រើសជាតិ លោក​ផ្តោត​សំខាន់​លើ​ការ​ឈ្នះ ខ្លាំង​ជាង​របៀប​លេង​ធ្វើ​ឱ្យ​ឈ្នះ ។

លោក​ថា​៖«​ពួក​យើង​ផ្តោត​លើ​ការ​លេង​បាល់​ឱ្យ​ល្អ​។ ខ្ញុំ​ចូល​ចិត្ត​ដាក់​ផ្ទាល់​ៗ ។ ខ្ញុំ​ចង់ឱ្យ​ក្រុម​ឈ្នះ ហើយ​ខ្ញុំ​ជឿ​ថា ឱ្យ​តែ​យើង​ឈ្នះ គឺ​របៀប​លេង​របស់​យើង​ក៏​ល្អ​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំងពី​បន្ត​តំណែង​ពី​លោក Fernando Hierro កាលពី​ខែកក្កដា ឆ្នាំ​២០១៨ លោក Enrique បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ឱ្យ​ឈ្នះ​បាន​៤​ដង និង ចាញ់​ក្រូ​អាត និង អង់គ្លេស ក្នុង​ការ​ប្រកួត UEFA Nations League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ