រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​សង្ឃឹមថា​ឆ្នាំ​នេះ​នឹង​ទទួល​ចំណងដៃ​ពិសេស​ពី​សម្តេច​តេ​ជោ​ក្នុង​ពិធីបុណ្យ​ទន្លេ


ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន បាន​មាន​ប្រសាសន៍​ថា​(​ខេត្តកំពង់ឆ្នាំង​នឹង​អាច​ទទួល​បាន​ចំណងដៃ​អ្វីមួយ​ពី​សម្ដេច​តេ​ជោ​ហ៊ុន​សែន ក្នុង​ឱកាស​បុណ្យ​ទន្លេ​ក្នុង​ពេល​ខាង​មុខ​នេះ​ជា​ពុំខាន ប៉ុន្តែ​មិន​ទាន់​ហ៊ាន​ថា ជា​ចំណងដៃ​អ្វី​នៅឡើយ​នោះ​ទេ​) ។

មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អ​ធិ​តី​ភាព​ក្នុង​ពិធី​ចែក​មួក​និង​អាវកាក​មាន​លេខ​សម្គាល់​ដល់​ក្រុម​អ្នក​ប្រកប​មុខរបរ​រត់​ម៉ូតូឌុប​ម៉ូតូ​កង់​បី និង​ម៉ូតូ​កង់​បី​ឥណ្ឌា នៅ​សាលាខេត្ត​កំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ។ ឯកឧត្ដម​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​ខាង​មុន​នេះ​ឯកឧត្តម​សង្ឃឹមថា ខេត្តកំពង់ឆ្នាំង​ពិតជា​នឹង​ទទួល​បាន​ចំណងដៃ​អ្វីមួយ​ជា​ពុំខាន ប៉ុន្តែ​ឯកឧត្តម​មិន​ទាន់​ហ៊ាន​ថា ជា​ចំណងដៃ​អ្វី​នៅឡើយ​ទេ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ថា ការ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង ឆ្នាំ​នេះ​ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារ​ភ្ជាប់​សន្តិភាព​ប្រជាជន និង​ទេសចរណ៍​» ។ ដូច​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា ទន្លេ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ចិ​ញ្ជឹ​ម​មនុស្សលោក ដូច​ជា ទន្លេមេគង្គ​ដែល​មាន​ប្រវែង​រាប់​ជាង​៤២០០​គីឡូម៉ែត្រ ហូរ​ចេញពី​តំបន់​ទី​បេ​ឆ្លងកាត់​ប្រទេស​ចិន ភូមា ឡាវ ថៃ កម្ពុជា និង​ប្រទេស​វៀតណាម ។

នៅ​កម្ពុជា​ទន្លេមេគង្គ​មាន​ប្រវែង​៥០០​គីឡូម៉ែត្រ ដែល​ហូរ​កាត់​ខេត្តក្រចេះ ស្ទឹង​ត្រែង កំពង់ចាម កណ្តាល និង​ព្រៃវែង ។ ចំណែក​ភូមិភាគ​កណ្តាល​ខេត្ត​ដែល​ជាប់​ដង​ទន្លេសាប​មាន កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តសៀមរាប​ជាដើម ។ ដោយសារ​តែ​ទន្លេ​មាន​សារៈសំខាន​បែប​នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​រៀបចំ​អោយ​មានបុណ្យ​ទន្លេ​នេះ​ឡើង ដើម្បី​ដឹងគុណ​ដល់​ទន្លេ​ដែល​បាន​ជួយ​ចិ​ញ្ជឹ​ម​មនុស្សជាតិ​ក៏​ដូច​ជា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ អោយមក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​យើង ។ ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន មាន​ប្រសាសន៍​ថា អាវ​ដែល​បាន​ចែក​ជូន​ក្នុងថ្ងៃនេះ​មាន​លេខ​សម្គាល់ គឺ​ដើម្បី​ងាយស្រួល​ដល់​ភ្ញៀវ​ចំណាំ​ផង និង​ដើម្បី​លើក​សោ​ភណ្ឌ​ភាព​ដល់​ក្រុម​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​ផាស​អេប​ជាដើម ។ ម្យ៉ាងវិញទៀត​សូម​បងប្អូន​ប្រកាន់​ភាព​ស្មោះត្រង់​ចំពោះ​ភ្ញៀវ​ដោយ​មិន​ត្រូវ​យក​តម្លៃលើស និង​បើ​ភ្ញៀវ​ភ្លេចរបស់​នៅ​លើ​មធ្យោបាយ​របស់​យើង ត្រូវ​រក្សា​ទុក ឬ​ប្រគល់​អោយ​ប៉ូលិស ដើម្បី​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។

តាម​ការ​បញ្ជាក់​ពី​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បានអោយ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​ចែក​អាវ​មាន​លេខ​សម្គាល់ និង​មួក​សុវត្ថិភាព​ដល់​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ដោយ​លើក​ទី​១​ចែក​បាន​១០០​កំ​ប្លេ និង​ថ្ងៃនេះ​ចែក​២០០​កំ​ប្លេ ។ លោក​បញ្ជាក់​អាវ និង​មួក​បានការ​ឧ​ប​ត្ថ​ម​ពី​សប្បុរ​ជន​នានា ឆ្លើយ​តប​ការ​អំពាវនាវ​របស់​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ