ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បាត់​សមាជិកគ្រួសារ​ទេ​បងប្អូន?

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​សព​បុរស​ម្នាក់​ត្រូវ​​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ស្រះ​ដ៏​ធំ​មួយ​​របស់​កាស៊ីណូ​ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត បាន​​បង្ក​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​សព​បុរស​ម្នាក់​ត្រូវ​​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ស្រះ​ដ៏​ធំ​មួយ​​របស់​កាស៊ីណូ​ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត បាន​​បង្ក​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា នេះ ​ក្រោយពេលសាកសពបានអណ្តែតឡើងមក ។

​សេចក្តីរាយការណ៍បន្តថា បើតាមការពិនិត្យ​របស់សមត្ថកិច្ច​ក្បែរ​ទីតាំងប្រទះសព គេ​ឃើញ​មាន​កាបូប​ខ្មៅ​មួយ​ផងដែរ ។​ កាលពីថ្ងៃទី១១ មីនា នោះ គ្រប់គ្នាបានឃើញ​ដូចមានអ្វី​នៅកណ្តាល​ស្រះនេះដែរ តែក៏មិន​​ចាប់អារម្មណ៍ថា ជាសាកសពមនុស្សដែរ ។

យ៉ាងណា​ក៏​ដោយ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ជា​ករណី​អ្វី​ទៀត ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ និង​ស៊ើបអង្កេត​បន្ត​ទៀត និង​កំពុង​ស្វែងរក​សាច់ញាតិ​ដែរ

អត្ថបទសរសេរ ដោយ